(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកាមិត្តសមាគមខ្មែរកម្ពុជាក្រោម បានផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ក្នុងសារលិខិតជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំ សមាជិក សមាជិកា មិត្តសមាគមខ្មែរកម្ពុជាក្រោម សូមប្រសិទ្ធពរជ័យជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានប្រកបនូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន រួចចាកផុតពីរោគាព្យាធិនានា បញ្ញាក្លៀវក្លា និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ចកិច្ចរីកចម្រើនឥតឈប់ឈរ។
ថ្នាក់ដឹកនាំ សមាជិក សមាជិកា មិត្តសមាគមខ្មែរកម្ពុជាក្រោម ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាមនុស្សលោក និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ តាមអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី បានសមប្រកបដោយពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕