(ភ្នំពេញ)៖ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានផ្ញើសារអបអរសាទរ និងសម្ដែងនូវមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង នាឱកាសដែលឯកឧត្តម ឯក សំអុល ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ សម្ដេចមហាមន្ត្រី គុយ សុផល បានបួងសួងដល់គុណព្រះរតនត្រ័យ គុណបារមី និងវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រិត ប្រសិទ្ធពរជ័យ សិរីមង្គល ជូនដល់ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងភាកិច្ចដ៏ឧត្តុងឧត្តមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕