(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកជំទាវ ខាន់ ម៉ានីដា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារជូនពរ និងចូលរួមអបអរសាទរ ឯកឧត្តម ឯក សំអុល ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។

យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តមដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ការសម្រេចបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមល្អប្រសើរ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី និងមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រពុទ្ធសាសនា ហើយនឹងចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមប្រសិទ្ធពរជ័យមហាប្រសើរ ជូនចំពោះ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ នូវសព្ទសាធុការពរជ័យគ្រប់ប្រការ និងសមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕