(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែល ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទានគោរមងាជា សម្ដេចពិជ័យសេនា ទៀ បាញ់, ឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ នាយក នៃនាយកដ្ឋានវិស្វកម្ម និងនាយទាហាន ពលទាហានទាំងអស់ សូមគោរពជូនពរ សម្ដេចពិជ័យសេនា បានប្រកបដោយសព្ទសាធុការពរ ទទួលបាននូវសុខភាពបរិបូរណ៍ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសម្បូរសប្បាយជារៀងរហូត។
សូម សម្ដេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រីជាទីស្រឡាញ់ ជួបតែសេចក្ដីសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ។
សូមគោរពជូនពរ និងអបអរសាទរពី ឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ នាយក នៃនាយកដ្ឋានវិស្វកម្ម និងនាយទាហាន ពលទាហានទាំងអស់៖