(ភ្នំពេញ)៖ ក្នុងឱកាសដែល ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់គោរមងារកិត្តិយសជា «កិត្តិបរិរក្សបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា, ខ្ញុំបាទ កែន សត្ថា អភិបាលខេត្តកែប ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមជូនគោរពជូនពរ និងអបអរសាទរ ឯកឧត្ដម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន ឯកឧត្ដម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ទ្រង់បានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាចំនួន៥រូប ថ្នាក់ឧបនាយករដ្ឋមន្ដ្រី និងទេសរដ្ឋមន្ដ្រី៖
ទី១៖ ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ជា «កិតិ្ដនីតិកោសលបណ្ឌិត»
ទី២៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ជា «កិត្តិបរិរក្សបណ្ឌិត»
ទី៣៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ជា «កិត្តិសង្គហបណ្ឌិត»
ទី៤៖ ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធិ ជា «កិត្តិសេដ្ឋាបណ្ឌិត»
ទី៥៖ ទេសរដ្ឋមន្ដ្រី បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ជា «អគ្គបណ្ឌិតសភាចារ្យ»៕