(ភ្នំពេញ)៖ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ត្រូវបានរដ្ឋសភានីតិកាលទី៦ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងអាណត្តិទី០៦នេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ឯកឧត្តម កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ ព្រមទាំងមន្រ្តីក្រោមឱវាទ សូមគោរពជូនពរ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕