(សេអ៊ូល)៖ លោក G-Dragon ប្រធានក្រុមចម្រៀងប្រុសដ៏ល្បី BIGBANG ដែលមានឈ្មោះពិត Hannam-Dong ទើបតែទិញអាគារស្នាក់នៅដ៏ទំនើបមួយកន្លែង ក្នុងប្រទេសកូរ៉េ នៅតំបន់ Hannam-Dong។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ គឺលោកបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ៩ពាន់លានវ៉ុន ឬប្រមាណ 7,313,510ដុល្លារ ក្នុងការទិញអគារស្នាក់នៅនេះ។ នេះបើតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន allkpop នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

បើតាមរបាយការណ៍ពី Financial News បានឲ្យដឹងថា អគារស្នាក់នៅដ៏ទំនើប និងទាន់សម័យមួយកន្លែង មានឈ្មោះថា «NINE ONE HANNAM» ដែលទើបនឹងសាងសង់រួច ចាប់ផ្តើមមានប្រជាជនចូលមកនៅបណ្តើរៗហើយ ដោយក្នុងចំណោមនោះ ក៏មានលោក G-Gragon ផងដែរ។ កន្លងទៅ តារាប្រុសក្រុម BIGBANG រូបនេះបានស្នាក់នៅអគារ Foret Gallaria នៅតំបន់ Seongsu-dong ទីក្រុងសេអ៊ូល។

គួរជម្រាបថា «NINE ONE HANNAM» គឺជាអគារផ្ទះល្វែងដែលទើបនឹងសាកសង់ថ្មីមួយកន្លែង ដែលរួមមានអគារ៩ល្វែង និងផ្ទះចំនួន៣៣៥។ ខណៈផ្ទះនីមួយៗ គឺមានជណ្តើរយន្តផ្ទាល់មួយ។ ហើយថ្មីៗនេះ G-Dragonk ក៏ទើបតែបង្ហាញរូបភាពថ្មីមួយ តាមរយៈ Instagram ផងដែរ ដែលមានទេសភាពផ្នែកខ្លះៗនៃផ្ទះថ្មីរបស់លោក៕