(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា «BNKC MFI» ចាប់ផ្តើមបើកដំណើរការកម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា BNKC Mobile App ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។
តាមរយៈកម្មវិធី Mobile App នេះ លោកអ្នកអាចទទួលបានការប្រឹក្សាយោបល់ ពីប្រាក់កម្ចីស្នើសុំប្រាក់កម្ចី ត្រួតពិនិត្យតារាងសងប្រាក់ ព្រមទាំងអាចទូទាត់សង តាម Wing នៅលើទូរស័ព្ទដៃ ដោយមិនចាំបាច់មកកាន់គ្រឹះស្ថានដោយផ្ទាល់។ លោកអ្នក ក៏អាចកាត់បន្ថយហានិភ័យ និងអាចជៀសវាងការប៉ះពាល់ក្រដាសប្រាក់ ដោយផ្ទាល់ ក្នុងកំឡុងពេលការរាតត្បាតជាសកល នៃជំងឺកូវីដ១៩នេះ។
កម្មវិធី BNKC Mobile App មាននៅលើប្រព័ន្ធ Android និង IOS លោកអ្នកអាចដោនឡូតយកមក ប្រើប្រាស់ដោយឥតគិតថ្លៃ ដោយគ្រាន់តែបញ្ចូលព័ត៌មានមូលដ្ឋាន របស់ខ្លួនដូចជា ឈ្មោះ លេខទូរស័ព្ទ និងភេទ។ កាន់តែពិសេសជាងនេះទៅទៀត លោកអ្នកអាចទទួលបានប្រាក់កម្ចីក្នុងរយៈពេលខ្លី ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ព្រមទាំងអាចកាត់បន្ថយដំណើរការមិនចាំបាច់ជាច្រើន។
BNKC MFI បានលើកឡើងថា គ្រឹះស្ថានបើកដំណើរកម្មវិធី Mobile App នេះឡើងដើម្បីផ្តល់ភាព ងាយស្រួលជូនអតិថិជន ក្នុងការទទួលសេវាកម្ម និងព័ត៌មាន ត្រឹមត្រូវពីគ្រឹះស្ថាន។ គ្រឹះស្ថាននឹងបន្តខិតខំប្រឹងប្រែងបង្កើតនូវផលិតផលថ្មីៗ និងសេវាកម្មជាច្រើនបន្តទៀត ដើម្បីបម្រើជូនអតិថិជន និងអភិវឌ្ឈន៍វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា។ (ដោនឡូដនៅទីនេះ onelink.to/ye8c5a)
គូសបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥។
គ្រឹះស្ថានមានដើមទុន ចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ចំនួនដប់ប្រាំលានដុលា្លរអាមេរិក និងមាន ភាគហ៊ុន ១០០% ពីក្រុមហ៊ុន ប៊ីអេនខេ ខាប់ភីតាល់ ដែលមានទស្សន វិស័យក្នុងការគ្រប់គ្រងថា «Head to the world & lead to better life (ឆ្ពោះទៅរកពិភពលោក និងនាំទៅរកជីវិតប្រសើរជាងមុន) មានមូលដ្ឋាននៅទីក្រុងប៊ូសាន នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេន ខេស៊ី (ខេមបូឌា) ផ្តល់សេវាកម្មដូចជាប្រាក់កម្ចីខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម។ លើសពីនេះ BNKC MFI កំពុងព្យាយាមពង្រីកសកម្មភាពប្រតិបត្តិការមិនត្រឹមតែ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ និងកាហ្សាក់ស្តង់ ជាដើមផងដែរ៕
BNKC MFI បើកដំណើរការ Mobile App លើកដំបូងគេក្នុងវិស័យ Microfinance អតិថិជនអាចស្នើសុំប្រាក់កម្ចីតាមកម្មវិធីទូរស័ព្ទដៃបាន។
តាមរយៈកម្មវិធីទូរទាត់សងតាម Wing មិនគ្រាន់តែមានភាពងាយស្រួលក្នុងការសងត្រលប់ប៉ុណ្ណោះទេ ថែមទាំងអាចជៀសវាងនិងកាត់បន្ថយការឆ្លងមេរោគCoivd19ដែលបណ្តាលមកពីការប្រើប្រាស់ក្រដាស់ប្រាក់។