(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែសីហា ទំព័រហ្វ៊េសប៊ុកទឹកក្រូចអាយស៍ IZE បានបង្ហោះវីដេអូស្ពតថ្មីរបស់ខ្លួនបង្ហាញរូបរាងកំប៉ុង និងដបចម្រុះពណ៌ហោះខ្វាត់ខ្វែងតាមចង្វាក់ភ្លេង POP យ៉ាងកន្ត្រាក់អារម្មណ៍ មើលទៅពិតជាមានអារម្មណ៍ថាប្លែក សប្បាយ ឡូយ កាលីប។
នៅក្នុងវីដេអូស្ពតនេះ ឃើញឈុតឆាកដំបូងគឺ កំប៉ុងទឹកក្រូចអាយស៍ IZE កូឡាមួយកំប៉ុង ប្រែខ្លួនទៅជាតូចជាងមុន ជាមួយនឹងការរចនាឡាប៊ែលយ៉ាងស្អាត ដោយផ្ទៃខាងក្រោយមានសញ្ញាត្រីកោណជាច្រើនហោះត្រួតស៊ីគ្នា។
បន្ទាប់មក កំប៉ុង និងដបទឹកក្រូចអាយស៍ IZE រសជាតិក្រូចឆ្មារ និងទឹកក្រូចអាយស៍ IZE រសជាតិផ្លែឈើចម្រុះ ហោះខ្វាត់ខ្វែងលាយឡំជាមួយនឹងសញ្ញាត្រីកោណចម្រុះពណ៌នៅពីក្រោយផងដែរ។
វីដេអូរយៈពេល៣០វិនាទីនេះ ក៏បញ្ចប់ដោយបង្ហាញកំប៉ុង និងដបទឹកក្រូចអាយស៍ IZE ទាំង ៣ រសជាតិ ជាមួយនឹងពាក្យថា «ឡូយ កាលីប»។
ទឹកក្រូចអាយស៍ IZE គឺជាផលិតផលរបស់កម្ពុជាដ៏ទាក់ទាញសម្រាប់យុវវ័យ ដែលបង្ហាញពីភាពស្វាហាប់ ស្រស់ស្រាយ និងសប្បាយរីករាយ ក៏ប៉ុន្តែហេតុអ្វីបានជាវីដេអូស្ពតនេះ ផ្តោតសំខាន់ទៅលើពាក្យ «ឡូយ កាលីប» ទៅវិញ?
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មួយរយៈចុងក្រោយនេះ ឃើញថា ទំព័រហ្វ៊េសប៊ុកទឹកក្រូចអាយស៍ IZE តែងតែបង្ហោះរូបភាព និងវីដេអូខ្លីៗទាក់ទងទៅនឹងសញ្ញាត្រីកោណ និងពាក្យ «ឡូយ កាលីប» ហាក់ដូចជាត្រៀមប្រកាសអ្វីមួយក្នុងពេលឆាប់ៗនេះ។
សូមតាមដានទាំងអស់គ្នា ដើម្បីដឹងថាពាក្យ «ឡូយ កាលីប» សំដៅទៅលើអ្វី៕