(ភ្នំពេញ)៖ អគារដែលមានស្ថាបត្យកម្មដ៏ល្អឯកនេះ នឹងធ្វើឲ្យបរទេសស្គាល់ខ្មែរកាន់តែច្បាស់ ជាមួយនឹង «ឧត្តម» គឺជាគម្រោងអភិវឌ្ឍន៍បែបចម្រុះមួយ ដែលរួមមានអគារការិយាល័យរហូតដល់ទៅ៤៥ជាន់ គិតជាទំហំសរុបប្រមាណ ៤០,០០០ម៉ែត្រការ៉េ អគារខុនដូសម្រាប់រស់នៅដល់ទៅ ៣០ជាន់អគារខុនដូសម្រាប់រស់នៅត្រឹម១៣៨យូនីតតែប៉ុណ្ណោះ។

ព្រោះរាល់បន្ទប់មានទំហំខ្នាតយក្សចាប់ពី១បន្ទប់គេងរហូតដល់៤បន្ទប់គេង តភ្ជាប់ដោយ «ស្ពានវេហា» ឬ «Sky Bridge» និងជាពិសេសនោះគឺផ្សារទំនើបរបស់គម្រោងផ្ទាល់តែម្តងគឺ Odom Square ហើយគម្រោងទាំងមូលមានបរិវេណធម្មជាតិបៃតងដល់ទៅជាង ៧០០០ ម៉ែត្រការ៉េ ដែលជាចំណីចក្ខុ និងរួមចំណែកបង្កើនសោភ័ណភាព និងសុខដុមភាពក្នុងការរស់នៅ និងធ្វើការផងដែរ។ ទាំងនេះ គឺជាចំណុចលេចធ្លោរបស់គម្រោង ដែលធ្វើឲ្យឧត្តមក្លាយជាគម្រោងដ៏វិសេសវិសាល និងឈានមុខគេក្នុងរាជធានីភ្នំពេញ។

សំណង់អគារដ៏មានភាពទាក់ទាញរំលេចទៅដោយកំពូលស្ថាបត្យកម្មដ៏ល្អគ្មានពីរ ស័ក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី និងសហគ្រិនដ៏ឆ្នើមនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន អឺប៊ែន លីវីង សូលូសិ្សនស៍ ដែលធ្លាប់មានស្នាដៃកសាងគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលផ្តោតសំខាន់លើសហគមន៍ និងការរស់នៅរបស់មនុស្សជាគោល។

គម្រោងអភិវឌ្ឍន៍បែបចម្រុះនេះ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តមផ្ទាល់តែម្ដង ដែលជាទីតាំងកណ្តាលនៃទីក្រុងភ្នំពេញ និងជាបេះដូងនៃរាជធានី កៀកនឹងវិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ សាលារៀនជាតិ និងអន្តរជាតិ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តជាច្រើនទៀតនោះ នឹងមានគម្រោងមួយដ៏អស្ចារ្យ ដែលមានរចនាបថលេចធ្លោគ្មានពីរ ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតខ្ពស់ ដែលនឹងចូលរួមចំណែកផ្លាស់ប្តូរមុខមាត់ និងប្រែក្លាយទីក្រុងភ្នំពេញទាំងមូលឲ្យរឹតតែមានសក្ដានុពលទ្វេដង។

កន្លងមក បើយើងក្រឡេកទៅមើលសន្ទុះនៃការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យរបស់បណ្តាប្រទេសមួយចំនួន ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងសង្កេតឃើញថាមានវត្តមានរបស់អគារខ្ពស់ៗកប់ពពកជាច្រើន មានរចនាបថឡូយឆាយ ស៊ីវិល័យ និងទាន់សម័យ រំលេចទៅដោយភ្លើងពណ៌ដ៏ស្រស់ឆើតឆាយ គួរឲ្យចង់គយគន់ក្នុងពេលរាត្រី។

ជាក់ស្តែង អគារមួយចំនួននោះបាន និងកំពុងប្រែក្លាយតំបន់ ឬទីតាំងខ្លះក្នុងបណ្តាប្រទេសទាំងនោះជាទិសដៅសម្គាល់នៃតំបន់ទេសចរណ៍ដ៏មានសក្តានុពលដែលមិនអាចរំលងបាន។ ឧទាហរណ៍ដូចជាអគារមួយចំនួន ដែលយើងអាចនឹងធ្លាប់បានស្គាល់កន្លងមករួមមាន Marina Bay Sands របស់សិង្ហបុរី Petronas Tower របស់ម៉ាឡេស៊ី King Power Mahanakhon ដែលជាអគារខ្ពស់ជាងគេក្នុងប្រទេសថៃ ក៏ដូចជា Landmark 81 របស់ប្រទេសវៀតណាមផងដែរ។

ដោយឡែកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើងាកមកមើលសន្ទុះនៃការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជាវិញក៏មិនអន់ប៉ុន្មានដែរ។ ក៏បានកត់សម្គាល់ពីការរីកដុះដាលរបស់អគារខ្ពស់ៗជាច្រើន ដែលបាន និងកំពុងចាក់ឬសគល់ ក៏ដូចជាបង្អួតសម្រស់ដ៏ស្រស់ឆើតឆាយ និងស៊ីវិល័យរបស់ខ្លួនពាសពេញទីក្រុងភ្នំពេញ។ នេះជាសក្ខីភាព ឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរ និងសក្តានុពលគ្មានដែនកំណត់នៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាយើងផងដែរ។

ដូច្នេះ អគារដែលមានស្ថាបត្យកម្មដ៏ល្អឯកនេះ នឹងធ្វើឲ្យបរទេសស្គាល់ខ្មែរកាន់តែច្បាស់ ជាមួយនឹង «ឧត្តម» ដែលជាគម្រោងអភិវឌ្ឍន៍បែបចម្រុះមួយ ប្រកបដោយភាពអស្ចារ្យ ដែលនឹងនឹងលេចរូបរាងឆាប់ៗនេះ នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ខុនដូ និងការិយាល័យគំរូរបស់គម្រោងឧត្តម នឹងត្រូវបើកបង្ហាញជាសាធារណៈនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១នេះហើយ។

ណាត់ជួបក្រុមការងារឧត្តមដើម្បីទស្សនាយូនីតគំរូមុនគេ៖ 099 231 168, 099 231 168៕