(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យក្នុងការពង្រីកសាខាធំៗ ជាបន្តបន្ទាប់ ពេលនេះភោជនីយដ្ឋាន «បាយ័ន» ក៏បើកប្រេនហាង «អូនគុយទាវ» ថ្មីស្រឡាងមួយបន្ថែមទៀត ដើម្បីធ្វើការលក់ប្រេនឆាយ ជូនដល់ម្ចាស់អាជីវកម្ម ដែលចង់ធ្វើជំនួញបើកហាងគុយទាវ ហើយមិនចំណាយដើមទុនខ្ពស់។ អតិថិជនគ្រាន់តែទិញសិទ្ធិធ្វើអាជីវកម្មតម្លៃត្រឹម ៨៨៨៨ ដុល្លារ នឹងទទួលបានតូបគុយទាវមួយ ក្នុងនោះរួមមាន តុ កៅអី ឆ្នាំងស៊ុប ចានតូចធំ និងការរៀបចំលំអរផ្សេងៗ ដោយអ្នកទិញប្រេនឆាយ រង់ចាំតែឈរលក់យកថវិកាចំណេញតែម្ដង។

យ៉ាងណាមិញក្នុងតម្លៃ ៨៨៨៨ ដុល្លារ នេះសម្រាប់តែអតិថិជន ២០សាខាដំបូងតែប៉ុណ្ណោះ សម្រាប់អ្នកទិញសិទ្ធិបើកលក់ក្រោយប្រូម៉ូសិននេះ និងអាចចំណាយតិចបំផុតក៏ ១ម៉ឺនដុល្លាផងដែរ ទើបទទួលបានតូប និងសម្ភារៈមួយចំនួនខាងលើនេះ។

លោកស្រី ថេ ដាឡែន អគ្គនាយិការភោជនីយដ្ឋានបាយ័នបានឲ្យដឹងថា មុខម្ហូបសំខាន់ៗរបស់ប្រេន អូនគុយទាវ នេះរួមមាន គុយទាវសាច់ចិញ្ច្រាំ មីគាវ ដែលល្បីល្បាញបំផុតប្រចាំភោជនីយដ្ឋានបាយ័ន ដោយអ្នកទិញប្រេនឆាយ គឺចាំតែឈរលក់មួយមុខតែប៉ុណ្ណោះ ព្រោះគ្រឿងទេស សាច់ និង រូមមន្តគ្រឿងផ្សំទឹកស៊ុប គឺភោជនីយដ្ឋានបាយ័ន ជាអ្នកផ្ដល់ឲ្យទាំងអស់ ដោយរសជាតិទឹកស៊ុប និង មុខអាហារ គឺដូចគ្នាទាំងស្រុងនឹងភោជនីយដ្ឋានបាយ័ន។

នេះជាអាជីវកម្មថ្មីសម្រាប់អ្នកចំណាយទុនតិចហើយបុគ្គលិក និងប្រព័ន្ធគ្រប់គ្រងប្រាក់ចំណូល ក៏ក្រុមហ៊ុនរបស់លោកស្រី ជាអ្នកចាត់ចែងគ្រប់គ្រងផងដែរ។ សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងទិញ ហ្វ្រេនឆាយ ០៩៥ ៧៧៧៧ ៤៨ និង ០៩៦ ៧៧៧៧ ៤៣០៕