(ភ្នំពេញ)៖ ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈទទួលទេសចរណ៍វ៉ាក់សាំង នឹងចាប់ផ្ដើមឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅចំនួន៣ សម្រាប់បើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងហើយនេះ ក្នុងនោះរួមមានក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។

ដើម្បីចូលរួមក្នុងការលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ដែលមានជាប់គាំជាង២ឆ្នាំមកនេះ ដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ១៩នោះ ក្រុមហ៊ុនទេសចរណ៍ «សក្ការៈ» បានចាប់បើកដំណើរការសេវាកម្មទេសចរណ៍ ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

បើតាមកញ្ញា មាស សារឹម ជានាយកប្រតិបត្តិក្រុមទេសចរណ៍ «សក្ការៈ» បានឱ្យដឹងថា សម្រាប់ក្រុមហ៊ុនទេសចរណ៍ របស់កញ្ញា មានសេវាកម្មដូចជា៖

ទី១៖ ទទួលកក់សំបុត្រយន្តហោះធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗ
ទី២៖ ទទួលកក់រៀបចំកញ្ចប់ដំណើរកម្សាន្តក្នុងស្រុក និងក្រៅប្រទេស ជាលក្ខណៈ VIP ឯកជនសម្រាប់ស្ថាបន័រដ្ឋឯកជនអង្គការ ឬជាក្រុមហ៊ុននានា
និងទី៣៖ ទទួលធ្វើលិខិតឆ្លងដែន Passport ទិដ្ឋាការ Visa និងទទួលផ្ដល់ប្រឹក្សាពីសេវាកម្មទេសចរណ៍ (មិនគិតថ្លៃ)។

បើតាមនាយកប្រតិបត្តិវ័យក្មេងរូបនេះ បានបញ្ជាក់ថា ចំពោះរាល់ការធ្វើដំណើរ ឬការទទួលសេវាកម្មទេសចរណ៍ទាំងនេះ គឺក្រុមហ៊ុន បានគោរព និងអនុវត្តតាមតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ដែលបានដាក់ជូនសម្រាប់អនុវត្តក្នុងការរស់នៅតាមគន្លងថ្មីនៃបរិបទរាតត្បាតជំងឺកូវីដ១៩។

ដើម្បីបំពេញសេចក្តីតម្រូវការអតិថិជន ក៏ដូចជាដើម្បីឱ្យដំណើរការរបស់ក្រុមហ៊ុនឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ កញ្ញា មាស សារឹម ក៏បានប្រកាសស្វែងរកក្រុមហ៊ុនជាដៃគូរ សម្រាប់រៀបចំកញ្ចប់ដំណេីរកម្សាន្តទាំងក្នុង និងក្រៅប្រទេស ព្រមទាំងផ្ដល់ឱកាសការងារឱ្យអ្នកដែលមានជំនាញខាងវិស័យទេសចរណ៍ ជាពិសេសនោះគឺផ្ដល់អាទិភាពចំពោះស្រ្តី។

ទីតាំងក្រុមហ៊ុនស្ថិតនៅផ្លូវជាតិលេខ៦A ផ្ទះលេខ១២ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់លេខទំនាក់ទំនងសួរព័ត៌មានបន្ថែម៖ 077 568 789/ 096 28 31 065 ឬអាចទំនាក់ទំនងតាមរយៈ FacebookPage: https://www.facebook.com/Sakarak-Travel-Agency-354049145364495/ Telegram Channel Jion: https://t.me/joinchat/C7fw0twtFpc5OWZl