(ភ្នំពេញ)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែល ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងបង្អស់ នៅកម្ពុជា ប្រកាសលក់ជាផ្លូវការនូវផលិតផលថ្មីរបស់ ខ្លួនឈ្មោះគម្រោង «Manulife បរិបូរណ៍» ដែលផ្តល់នូវការការពារហិរញ្ញវត្ថុដ៏ពេញលេញ ក្នុងកញ្ចប់តែមួយដោយរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ព្យាបាលជម្ងឺធ្ងន់ធ្ងរកម្រិតធ្ងន់ និងអត្ថប្រយោជន៍ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ និងប្រាក់សំណងករណីពិការភាពទាំងស្រុង ឬមរណភាព។

ជាមួយគ្នានេះ ដើម្បីអបអរសាទរនូវការដាក់លក់គម្រាងថ្មីនេះ ក្រុមហ៊ុនក៏ផ្តល់ជូនការបញ្ចុះតំលៃ១០% ភ្លាមៗលើបុព្វលាភធានារ៉ាប់រង សរុបគ្រប់ឆ្នាំនៃបណ្ណសន្យារ៉ាប់រង រួមទាំងឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងៗទៀត ចាប់ពីថ្ងែនេះរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២។

គម្រោង «Manulife បរិបូរណ៍» ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់ការរៀបចំផែនការហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែរឹងមំា និងប្រសើរឡើង។ ផលិតផលនេះផ្តល់នូវការការពារពេញលេញ ដោយរួមបញ្ចូលគ្នារវាង កញ្ចប់សាច់ប្រាក់សម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ទឹកប្រាក់ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ និងប្រាក់សំណងករណីពិការភាពទាំងស្រុង ឬមរណភាព ក្នុងកញ្ចប់តែមួយជាមួយនឹងតម្លៃដ៏សមរម្យបំផុត ស្របគ្នាជាមួយវិធីបង់បុព្វលាភធានារ៉ាប់រងច្រើនជម្រើសដែលបត់បែនស្របទៅតាមតម្រូវការ និងលទ្ធភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា យើងបានប្តេជ្ញាចិត្តក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងជូនគ្រួសារកម្ពុជា ហើយគម្រោង Manulife បរិបូរណ៍ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈរបស់យើង ចំពោះ បេសកកម្មនេះ»

លោកបានបន្តថា៖ «យើងបានដាក់បញ្ចូលគ្នានូវអត្ថប្រយោជន៍ជាច្រើនក្នុងផលិតផល Manulife បរិបូរណ៍ នេះក្នុងគោលបំណងឱ្យប្រជាជនកម្ពុជា ទទួលបានកញ្ចប់ធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញមួយ ដែលជួយទ្រទ្រង់ ផ្នែកហិរញ្ញវត្ថុ និងអនុញ្ញាតឲ្យពួកគាត់ ផ្តោតលើការព្យាបាលឲ្យបានជាសះស្បើយ ជាជាងបារម្ភពីការចំណាយ ។ យើងសង្ឃឹមថា Manulife បរិបូរណ៍ នឹងផ្តល់ភាពងាយស្រួល ភាពបត់បែន និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ស្របតាមតម្រូវការរបស់ពួកគាត់ ក៏ដូចជាលើកកម្ពស់ ទម្លាប់រស់នៅដោយសុខភាពល្អ និងការរៀបចំផែនការហិរញ្ញវត្ថុឲ្យបានរួចរាល់ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ»

គួរបញ្ជាក់ផងដែរថា រយៈពេលជិត១០ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាជាង១១ម៉ឺនគ្រួសារ កំពុងទទួលបានការការពារហិរញ្ញវត្ថុពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាមួយទឹកប្រាក់ធានាសរុបជិត៣ពាន់លានដុល្លារអាមេរិក ហើយសំណងដែលក្រុមហ៊ុនបានផ្តល់ជូនអតិថិជនកន្លងមកមានចំនួនរហូតដល់ជាង ៨.១ លានដុល្លាអាមេរិក បើគិតចាប់តាំងពីឆ្នាំ ២០១២ មកដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបតិ្តការអាជីវកម្ម។

បច្ចុប្បន្នក្រៅពីគម្រោងថ្មី «Manulife បរិបូរណ៍» នេះ ក្រុមហ៊ុនក៏មានផលិតផលធានារ៉ាប់រងអាយុជីវិតផ្សេងទៀតរួមមានដូចជា គម្រោងសន្សំ គម្រោងសុខភាព គម្រោងការពារអាយុជីវិត និងគម្រោងសម្រាប់អាជីវកម្មជាដើម ៕