(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia នាព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២នេះ បានសម្ពោធជាផ្លូវការនូវផលិតផល «LifeCancerCare» ដែលជាគម្រោងធានារ៉ាប់រងតាមបែបឌីជីថលពេញលេញដំបូងបំផុតក្នុងទីផ្សារ ដែលផ្តល់ការធានារ៉ាប់រងទាំងអាយុជីវិត និងការព្យាបាលជំងឺមហារីក តាមរយៈប្រព័ន្ធ អេឡិចត្រូនិក (គេហទំព័រ E-Commerce) របស់ក្រុមហ៊ុន FWD។
ពិធីសម្ពោធផលិតផលនេះបានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ក្រោមអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា និងមានការ ចូលរួមពីលោក ចាន់ រដ្ឋា អគ្គនាយករបស់ក្រុមហ៊ុន FWD Cambodia រួមទាំអមានអ្នកចូលរួមជាច្រើនរូបទៀត។ កម្មវិធីធានារ៉ាប់រងនេះអនុញ្ញាតឱ្យអតិថិជនអាចធ្វើការជាវ ផលិតផល LifeCancerCare តាមរយៈឧបករណ៍អេឡិចត្រូនិកផ្សេងៗបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ចំណុចពិសេសរបស់ផលិតផល LifeCancerCare មានដូចជា៖ ដំណើរការជាវដោយមិនប្រើក្រដាសតាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ, ឆ្លើយនូវសំណួរសុខភាពងាយៗចំនួន ៣ ប៉ុណ្ណោះដើម្បីបញ្ជាក់ថាអតិថិជននឹងអាចទទួលបានការធានា, មិនតម្រូវឱ្យពិនិត្យសុខភាព, រួមបញ្ចូលអត្ថប្រយោជន៍ ធានារ៉ាប់រងអាយុជីវិត និងការព្យាបាលជំងឺមហារីកក្នុងគម្រោងតែមួយ, ទទួលបានអត្ថប្រយោជន៍ព្យាបាលជំងឺមហារីករហូតដល់ ៥ដង នៃទឹកប្រាក់ធានារ៉ាប់រងអាយុជីវិត, តម្លៃសមរម្យចាប់ពីត្រឹមតែប្រមាណ $១៥ ក្នុងមួយឆ្នាំ និងទទួលបានការធានាបន្តក្រោយ ៥ឆ្នាំ។
លោក ចាន់ រដ្ឋា បានឱ្យដឹងថា FWD Cambodia ពិតជារំភើបចិត្តក្រៃលែងដែលអាចរួមចំណែកក្នុងការដឹកនាំលើការធានារ៉ាប់រងតាមបែបឌីជីថលសម្រាប់ប្រជាជនកម្ពុជា។ ផលិតផល LifeCancerCare ផ្តល់ជូនការការពារដែលងាយស្រួលជាងមុនដោយគ្រាន់តែអនុវត្តពីរ បីជំហានតែប៉ុណ្ណោះ។ ពួកយើងប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជូន បទពិសោធន៍ធានារ៉ាប់រងដែលសាមញ្ញជាងមុន រហ័សជាងមុន និងមានភាពរលូនជាងមុន តាមរយៈយុទ្ធសាស្ត្រយកអតិថិជនជាគោល និងផ្តល់បទពិសោធន៍ថ្មី លើសេវាធានារ៉ាប់រង ជូនដល់អតិថិជន។
លោក ប៊ូ ច័ន្ទភីរូ ក៏បានកោតសរសើរចំពោះក្រុមហ៊ុន អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) ម.ក ដែលបានប្រឹងប្រែងរៀបចំផលិតផលធានារ៉ាប់រង ក្នុង គោលដៅជួយជំរុញវិស័យធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ហើយអ្វីដែលកាន់តែពិសេសនោះ គឺការជួយពង្រីកសេវាធានារ៉ាប់រងឱ្យកាន់តែ សម្បូរបែប រហ័ស និងមានភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្ដល់សេវាលក់ផលិតផលធានារ៉ាប់រងតាម អនឡាញ។
ស្ថិរភាព និងកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា រួមជាមួយនឹងការកើនឡើងនូវតម្រូវការការពារផ្នែកហិរញ្ញវត្ថុ និងសុខភាពផ្តល់នូវសក្តានុពលដ៏សំខាន់ ដែលញ៉ាំងវិស័យធានារ៉ាប់រងអាយុជីវិត និងសុខភាពឱ្យមានភាពរីកចម្រើន។ ការកើនឡើងនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងកំណើនយ៉ាងឆាប់រហ័ស នៃការទូទាត់សាច់ប្រាក់តាមទូរស័ព្ទ ក៏ជាចំណែកគាំទ្រឱ្យមានការអភិវឌ្ឍប្រព័ន្ធឌីជីថលក្នុងវិស័យធានារ៉ាប់រងផងដែរ។
ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទីខែកញ្ញា ឆ្នាំ ២០២១។ នៅខែមករា ឆ្នាំ២០២២ ពោលគឺរយៈពេលជាងបីខែប៉ុណ្ណោះ គិតចាប់ពីការសម្ពោធជាផ្លូវការ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២១ ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ ក្រៅពីផលិតផល LifeCancerCare ក្រុមហ៊ុន FWD Cambodia មានផលិតផលផ្សេងៗទៀត ដូចជា FWDសន្សំខ្លីៗ FWDសងកម្ចី និងគម្រោងការពារបន្ថែមលើជំងឺធ្ងន់ធ្ងរ។
ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះ រួមមាន ទីផ្សារ ដែលរីកចម្រើនរហ័សបំ ផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ២០១៣ ហើយជាក្រុមហ៊ុន ដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន៕