(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីរិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបិទបញ្ចប់ ជាផ្លូវការនូវយុទ្ធនាការយល់ដឹងអំពីជំងឺមហារីកសុដន់ Fit for Hope ឆ្នាំ២០២១ ជាមួយនឹងការប្រគល់ប្រាក់ចំនួន ៤០,៥៥៧ដុល្លារអាមេរិក ដល់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលក្តីនៃសង្ឃឹម (SHCH)។
នៅក្នុងពិធីនេះដែរលោក យ៉ាន សាឌីន នាយកប្រតិបត្តិនៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានទទួលមូលប្បទានប័ត្រទឹកប្រាក់ ពីលោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីរិត អេ អាយ អេ ខេមបូឌា។ ក្នុងនោះដែរក៏មានការចូលរួមពីលោក Ong Ming Teck អគ្គនាយកប្រតិបត្តិនៃធនាគារ កម្ពុជាសាធារណៈ និងលោក Alan Wee នាយកអង្គភាពពាណិជ្ជកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក៏ដូចជាទីប្រឹក្សាផែនការជីវិត និងបុគ្គលិករបស់ អេ អាយ អេ ក៏បានចូលរួមផងដែរ។
ទឹកប្រាក់នេះបានផ្តល់ជូនមន្ទីរពេទ្យក្នុងការជួយពិនិត្យរោគវិនិច្ឆ័យលើជំងឺមហារីកសុដន់ ដល់អ្នកជំងឺបានជិត ២,៦០៥ករណី ព្យាបាលអ្នកជំងឺបានជាង ២,២១០ ករណី និងបោះពុម្ពខិត្តប័ណ្ណប្រហែល ៨៣,៣០០ច្បាប់ ដើម្បីបង្កើនការយល់ដឹងអំពីជំងឺមហារីកសុដន់។ Fit for Hope ដែលធ្វើឡើងចាប់ពីខែតុលា ដល់ចុងខែធ្នូ កាលពីឆ្នាំមុន ទទួលបានការបរិច្ចាគពីសាធារណៈជនក៏ដូចជា ធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ពីអតិថិជន ទីប្រឹក្សាផែនការជីវិត និងបុគ្គលិករបស់ អេ អាយ អេ ខេមបូឌា។
អេ អាយ អេ ខេមបូឌា ដែលជាអ្នកដឹកនាំឈានមុខគេក្នុងការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់នៅក្នុងកម្ពុជា ក៏បានចូលរួមចំណែក ៥% នៃបុព្វលាភ ធានារ៉ាប់រង ដែលប្រមូលបានពីបណ្ណសន្យារ៉ាប់រង ដែអតិថិជនបានទិញ ជាមួយនឹងការផ្តល់ជូនលើការធានារ៉ាប់រងជំងឺមហារីកក្នុងអំឡុងពេលយុទ្ធនាការនេះ។ យុទ្ធនា ការនេះត្រូវបានអនុវត្តជាកាយវិការសុច្ឆន្ទៈជំនួសអតិថិជនរបស់ អេ អាយ អេ ចូលរួមជួយត្រលប់ដល់សង្គមវិញ។
លោក Andrew Loh បានថ្លែងអំណអរគុណដល់សប្បុរសជនគ្រប់រូប ដូចជា៖ ធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលបានបរិច្ចាគ និងជួយ ដល់សុខុមាលភាពរបស់អ្នកជំងឺមហារីកសុដន់រាប់រយនាក់នៅទូទាំងប្រទេស។ វាពិតជាគួរឱ្យរីករាយណាស់ដែលប្រជាជនកម្ពុជាជាច្រើន មកពីគ្រប់មជ្ឈដ្ឋាន បានមកជួបជុំគ្នាដើម្បីគាំទ្រយុទ្ធនាការ បើទោះបីជាស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីជំងឺរាតត្បាតកាលពីឆ្នាំមុនក៏ដោយ។
ជាពិសេសសូមអរគុណមន្ទីរពេទ្យព្រះសីហនុមជ្ឈមណ្ឌលនៃក្តីសង្ឃឹមដែលសហការណ៍។ វាជាកិត្តិយសមួយក្នុងការចាប់ដៃគូជាមួយមន្ទីរពេទ្យ ដែលសម្រេចបានច្រើន ក្នុងការលើកកំពស់ ការយល់ដឹងពីផលប៉ះពាល់នៃជំងឺមហារីកសុដន់ និងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងហិរញ្ញវត្ថុតាមរយៈការពិនិត្យដោយឥតគិតថ្លៃប្រកបដោយគុណ ភាពខ្ពស់លើការវិភាគរោគវិនិច្ឆ័យ ការផ្តល់ការប្រឹក្សា និងការព្យាបាល។
អេ អាយ អេ ខេមបូឌា ជឿជាក់ថា ការបង្កើនការយល់ដឹងអំពីហានិភ័យ និងរោគសញ្ញាដំបូងនៃជំងឺមហារីកអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាព ហើយសង្ឃឹមថាស្ត្រីយល់អំពីកត្តាទាំងនេះ ចាត់វិធានការបង្ការចាំបាច់ និងប្រើប្រាស់សេវាកម្មរបស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមឱ្យបានពេញលេញ។
លោក យ៉ាន សាឌីន បានឱ្យដឹងដែរថា ការខិតខំប្រឹងប្រែងរបស់ អេ អាយ អេ ខេមបូឌា ក្នុងការគាំទ្រមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម នឹងសង្ឃឹមថានឹងមានស្ត្រី កាន់តែច្រើនឡើងៗដែលបានទទួលការពិនិត្យ។ ប្រជាជនកម្ពុជាជាច្រើនពន្យារពេលមកទទួលយកការពិនិត្យព្យាបាល ដោយសារហេតុផលជាច្រើន ហើយ អេ អាយ អេ សង្ឃឹមថាបេសកកម្មរបស់ Fit for Hope ដើម្បីបង្កើនការយល់ដឹងជាសាធារណៈ និងចែករំលែកព័ត៌មានលើកទឹកចិត្តឱ្យពួកគាត់ ទទួលយកការពិនិត្យរោគវិនិច្ឆ័យ តាំងពីដំណាក់កាលដំបូងដើម្បីកាត់បន្ថយអត្រាកើតជំងឺមហារីកសុដន់ និងបង្កើនអត្រាជោគជ័យនៃការព្យាបាល។
Fit for Hope ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយភ្ជាប់ជាមួយនឹងខែនៃការយល់ដឹងអំពីជំងឺមហារីកសុដន់ ត្រូវបានរៀបចំជាលើកដំបូង ជាមួយមន្ទីរពេទ្យ មិនរកប្រាក់ ចំណេញក្នុងឆ្នាំ២០១៧។ មន្ទីរពេទ្យព្រះសីហនុមជ្ឈមណ្ឌលក្តីសង្ឃឹម ដែលបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ១៩៩៦ ដំណើរការកម្មវិធីជំងឺមហារីកសុដន់ ដែលដំណើរការ យូរជាងគេ បំផុតរបស់ប្រទេស ហើយផ្តល់ជូននូវការពិនិត្យដោយឥតគិតថ្លៃ និងការធ្វើរោគវិនិច្ឆ័យផ្សេងទៀត និងនីតិវិធីព្យាបាលសម្រាប់អ្នកដែលមិនមានលទ្ធភាព។
យុទ្ធនាការ Fit For Hope ឆ្នាំ២០២១ ក៏បានជួយស្ត្រីជាង ៦១៧នាក់ទទួលយកការផ្តល់ជូនរបស់ អេ អាយ អេ ខេមបូឌា លើការពិនិត្យមហារីកសុដន់ដោយឥតគិតថ្លៃ ជួយដល់ស្ត្រីក្នុងការស្វែងយល់អំពីជំងឺនេះ និងរបៀបពិនិត្យរោគវិនិច្ឆ័យរកឃើញទាន់ពេលវេលា ងាយស្រួលក្នុងការព្យាបាល ផ្តល់ឱកាសខ្ពស់ក្នុងការជាសះស្បើយ និងសង្គ្រោះជីវិត។ ការស្វែងយល់អំពីជំងឺនេះធ្វើឲ្យពួកគាត់យកចិត្តទុកដាក់បន្ថែមទៀតលើរាងកាយរបស់ពួកគាត់ ហើយយកបញ្ហាទៅក្នុងដៃរបស់ពួកគេ ដោយធ្វើការពិនិត្យ ដោយខ្លួនឯងទទួលបានព័ត៌មាន និងទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញររាល់សំណួរ ឬចម្ងល់ណាមួយ។
ក្នុងឆ្នាំ២០២០ ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីកបានបង្ហាញថា ជំងឺមហារីកសុដន់ជាជំងឺមហារីកដែល ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញញឹកញាប់ បំផុតលើពិភពលោក។ សព្វថ្ងៃនេះជំងឺមហារីកសុដន់ជាមូលហេតុប្រឈមខ្លាំងនៃការស្លាប់ដោយសារជំងឺមហារីកចំពោះស្ត្រី និងឈរលំដាប់ទី៥ នៃការស្លាប់ដោយសារ ជំងឺមហារីកទាំងអស់។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលដំណោះស្រាយជីវិត និងជំងឺធ្ងន់ធ្ងររបស់ AIA អាចការពារគ្រួសារអ្នក និងខ្លួនអ្នកបាន សូមទាក់ទង សេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខទូរស័ព្ទ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh ៕