(កណ្តាល)៖ ហាងតែ Truedan Cambodia បានដាក់សម្ពោធដាក់លក់ជាផ្លូវការហើយ ជាមួយនឹងប្រម៉ូសិនពិសេសមិនធ្លាប់មានរយៈពេល៣ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (Tela Central Park)។
សូមជម្រាបថា Truedan Cambodia ត្រូវបានគេទទួលស្គាល់ថាជាហាងតែ Bubble ដ៏ល្បីមួយ ដែលមានបម្រើភេសជ្ជៈដ៏អស្ចារ្យ នៅក្នុងបរិយាកាសដ៏ស្រស់ស្អាត និងប្លែកពីគេ។
គន្លឹះសំខាន់នៃការរក្សារសជាតិដើម ដ៏ឈ្ងុយឆ្ងាញ់របស់ Truedan គឺការផ្សំដោយគ្រឿងជាច្រើនមុខមាន ទឺកដោះគោស្រស់ តែសិរីរាង្គ ស្ករធម្មជាតិដែលគ្មានជាតិគីមី គុជដែលចម្អិនថ្មីៗ តៅហ៊ូស្រស់ៗ ចាហួយស្រស់ និង បន្លែផ្លែឈើ ដូច្នេះហើយនៅពេលដែលលោកអ្នកទទួលទានភេសជ្ជៈរបស់ Truedan នឹងធ្វើឲ្យលោអ្នកទទួលបានទទួលបានរស់ជាតិដ៏ឈ្ងុយឆ្ងាញ់ នឹងមានអារម្មណ៍ថាស្រស់ស្រាយដូចបានទៅញ៉ំាផ្ទាល់នៅតៃវ៉ាន់។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ Truedan Cambodia បង្ហាញមុខហាងថ្មីនៅអង្គស្នួល Tela Central Park ដែលនឹងផ្តល់ជូននូវសេវាកម្ម និងទីតាំងកាន់តែប្រសើរ ដែលធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់អ្នកដែលរស់នៅទីនោះ និងអ្នកដំណើរដែលចង់ពិសាភេសជ្ជៈតែគុជ។
លោកអ្នកបានអញ្ជើញមកដល់ហាង Truedan Cambodia សាខាអង្គស្នួល លោកអ្នកនឹងមិនខកបំណងឡើយ ពីព្រោះយើងមានការផ្តល់ជូនពិសេសជាមួយប្រូម៉ូសិនទិញ១ ថែម១ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ហើយការផ្តល់ជូននោះគឺសម្រាប់ភេសជ្ជៈប្រភេទ៖
* Berry Garden
* Matcha Latte with Pudding Shaved Ice
* Jasmine Milk Cream
* Jasmine Milk Tea
* Winter Melon Tea
សម្រាប់ព័ត៌មានបន្ថែម៖ សូមចូលទៅកាន់តំណ Facebook: https://web.facebook.com/TruedanCambodia, ឬអាចទំនាក់ទំនងតាមទូរស័ព្ទ៖ 095 666 623, Google map: shorturl.at/vyLU0