(ភ្នំពេញ)៖ ហាងលក់សម្លៀកបំពាក់ទារកនិងកុមារ Balabala បើកដំណើរការហើយ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ ស្ថិតនៅជាន់ទី៣ ដែលងាយស្រួលសម្រាប់ អ្នកម្តាយវ័យក្មេងអាចស្វែងរកសម្លៀកបំពាក់ស្អាតៗសម្រាប់បុត្រធីតាតូចៗរបស់លោកអ្នក។
ហាងលក់សម្លៀកបំពាក់ទារកនិងកុមារ Balabala មានលក់សម្លៀកបំពាក់កុមារ ជាច្រើនប្រភេទ និងតាមអាយុផ្សេងៗគ្នា សម្រាប់ទាំងក្មេងប្រុសនិងក្មេងស្រី។
Balabala មានបែងចែកលក់សម្លៀកបំពាក់ទារកអាយុសូន្យឆ្នាំដល់២ឆ្នាំ ហើយក៏មានសម្លៀកបំពាក់ កុមារអាយុ២ឆ្នាំដល់៨ឆ្នាំ និងអាយុ៨ឆ្នាំដល់១៤ឆ្នាំ។
សម្លៀកបំពាក់ទាំងនោះមានទាំង ខោ អាវ រ៉ូប សម្លៀកបំពាក់ឈុត ស្បែកជើង និងសម្ភារៈកុមារដែលមានម៉ូតចម្រុះ ស្អាតៗទាន់សម័យ ដែលឳពុកម្តាយអាចជ្រើសរើសតុបតែងបង្កើនសម្រស់ បុត្រធីតាគួរជាទីស្រលាញ់របស់លោកអ្នក។
អស់លោកអ្នកអាចស្វែងរកសម្លៀកបំពាក់ទាំងនោះ នៅ Balabala ផ្សារទំនើប ជីប ម៉ុង សែនសុខ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំណរភា្ជប់ដូចខាងក្រោម៖
* Facebook: https://bit.ly/3rs0npR
* Instagram: https://bit.ly/3A8lbGG
* 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://bit.ly/33TLbdm