(ភ្នំពេញ)៖ មកដល់ទៀតហើយកម្មវិធីពិសេស សម្រាប់គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ក្នុងពេលខាងមុខនេះ ក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីពិសេស គឺរាល់អតិថិជនដែលបានទិញយូនីតណាមួយពីគម្រោងខុនដូអ័រគីដេ នោះអតិថិជននឹងទទួលបាននូវការ Free លើសេវាកម្មគ្រប់គ្រង និងថែទាំរហូតដល់ទៅ២ឆ្នាំ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូត ដល់មានការផ្តល់ដំណឹងជូនជាថ្មី។
អតិថិជនអាចទិញភ្លាម ចូលស្នាក់នៅបានភ្លាមៗ ជាមួយការផ្តល់ជូនបរិក្ខារ និងគ្រឿងសង្ហារឹមរួចជាស្រេច ដោយសារគម្រោងខុនដូរបស់អ័រគីដេ ត្រូវបានបញ្ចប់ការសាងសង់ទៅលើអគារមួយចំនួនរួចជាស្រេច។
ដោយឡែកសម្រាប់អតិថិជន ដែលពុំប្រញាប់ក្នុងការចូលស្នាក់នៅទេ អតិថិជនក៏អាចស្វែងរកនូវយូនីត នៃអគារផ្សេងៗបានផងដែរ ដោយសារនៅខុនដូអ័រគីដេ មានរហូតដល់ទៅ ៦អគារ ហើយអគារនីមួយៗមានកម្ពស់រហូតដល់ទៅ១៨ជាន់ ដែលបច្ចុប្បន្ន គឺជាគម្រោងខុនដូដែលធំ និងមានកម្ពស់ខ្ពស់ជាងគេនៅក្នុងតំបន់ អាចអោយអតិថិជនគយគន់ទេសភាពបានគ្រប់ទិស។
អ្វីដែលកាន់តែពិសេសនោះ អតិថិជនក៏អាចរីករាយជាមួយការប្រើប្រាស់សួនច្បារទំហំរហូតដល់ទៅ៣.២ហិចតា និងអាងហែលទឹកទំហំ១ហិចតា ដែលធំជាងគេក្នុងរាជធានីភ្នំពេញ ស្ថិតនៅជាន់ទី៣នៃអគារខុនដូរបស់អ័រគីដេផ្ទាល់។ បានទាំងការស្នាក់នៅកន្លែងដែលមានផាសុកភាពផង បានទាំងការសម្រាកកម្សាន្តផង ហើយថែមទាំងមាន Free សេវាកម្មគ្រប់គ្រងនិងថែទាំ រហូតដល់ទៅ២ឆ្នាំទៀត រកឯណាបាន ជាខុនដូដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ហុំព័ទ្ធទៅដោយសាលារៀនជាតិ និងអន្តរជាតិ ផ្សារទំនើប មន្ទីរពេទ្យ ហើយជាពិសេសធ្វើដំណើរត្រឹមតែ១៥នាទីពីអកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ប្រញ៉ាប់ឡើង ការផ្តល់ជូននេះមានកំណត់!
សម្រាប់ព័ត៌មានលម្អិតអតិថិជន អាចអញ្ជើញមកទស្សនាបន្ទប់គម្រូពិតនៅខុនដូអ័រគីដេផ្ទាល់ ដែលមានទីតាំងនូវតាមបណ្តោយផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិ CIA និងជាប់សាលាអន្តរជាតិណតប្រ៊ីត ឬ ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 076 879 9999 – 085 388 388 – 095 277 277 – 098 733 333 និង ហ្វេសប៊ុកផេក https://www.facebook.com/orkide.development៕