(ភ្នំពេញ)៖ លោកស្រី សៀន សូលីដា នាយិការក្រុមហ៊ុន ម៉ាដាម ដា ខសមេធីក ឯ.ក នៅល្ងាចថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២២ បានរៀបចំសន្និសីទសារព័ត៌មានបញ្ជាក់ពីគុណភាព ប្រសិទ្ធភាពខ្ពស់របស់ផលិតផល Da Colla C ជាមួយរូបមន្តថ្មី ដំណាលគ្នានឹងការរៀបចំពិធីឡើង គេហដ្ឋានថ្មីរបស់ខ្លួន នៅក្នុងបុរី ជីប ម៉ុង ៥៩៥។

លោក សៀន សូលីដា បានបញ្ជាក់ថា ផលិតផលខលឡាជេន Da Colla C កំពុងត្រូវបានលក់នៅក្នុងប្រទេសចំនួន១០ ក្នុងនោះមានប្រទេសថៃផងដែរ ដែលជាផលិតផលមានគុណភាពល្អ ជួយដល់សុខភាព។

លោកស្រីបានបន្តទៀតថា ចំពោះផលិតផល Da Colla C នេះត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ហើយនៅពេលនេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍នូវរូបមន្តថ្មី ដែលនឹងជួយធ្វើឲ្យសុខភាពទាំងប្រុស និងស្រី្ដកាន់តែល្អជាងមុនថែមទៀត។

លោកស្រី Wasana Intasang ម្ចាស់រោងចក្រក្នុងប្រទេសថៃ ដែលសហការជាមួយក្រុមហ៊ុន ម៉ាដាម ដា ខសមេធីក ឯ.ក រយៈពេល៥ឆ្នាំមកហើយនោះ បានបញ្ជាក់ថា ការផលិត Da Colla C នេះមិនមែនជាការងាយទេ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ ការវិនិច្ឆ័យច្បាស់លាស់ បញ្ជាក់ថាមិនមានប៉ះពាល់ដល់សុខភាព តែជួយដល់សុខភាពបានច្រើន។

លោកស្រីបានបន្ដថា «ផលិតផល Da Colla C អាចយកទៅត្រួតនៅរោងចក្រណាក៏បានដែរ គឺមិនមានការប៉ះពាល់ដល់សុខភាពទេ យើងមានដៃគូជាច្រើន នៅក្រៅប្រទេសផ្សេង»

លោកស្រីវេជ្ជបណ្ឌិត ហេង ថាវរី បានបន្ដថាខលឡាជេន មានមុខងារច្រើន ដែលធ្វើឲ្យក្មេងជាងវ័យ ជួយដល់កោសិកាស្បែក ផលិតនៅកោសិកាថ្មី ជួយកាត់បន្ថយនៅភាពចាស់ផងដែរ។

លោកស្រីបានលើកយកនូវការសិក្សាមួយកាលឆ្នាំ២០១៨ លើមនុស្ស១២០នាក់ ដែលមានជំងឺសន្លាក់ ហើយពួគគេបានទទួលទានខូលលេជេន រយៈពេល៩០ថ្ងៃ លទ្ធផលឃើញថា មានការកាត់បន្ថយរោគសញ្ញាសន្លាក់របស់ពួកគាត់រហូតទៅដល់ ៤៣% ហើយតួនាទីសន្លាក់របស់ពួកគាត់ មានការកើនឡើងល្អជាងមុនរហូតដល់ ៣៩%។

ជាមួយគ្នានេះ លោកស្រី សៀន សូលីដា នាយិការក្រុមហ៊ុន ម៉ាដាម ដា ខសមេធីក ឯ.ក ក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានជោគជ័យ លើការនាំចូលផលិតផលគ្រឿងសំអាងពីប្រទេសថៃនោះ នាពេលឆាប់ៗខាងមុខក្រុមហ៊ុន ក៏គ្រោងនឹងនាំចូលផលិតផល ផ្នែកចំណីអាហារ មកបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋខ្មែរផងដែរ៕