(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍផ្ទះអាជីវកម្ម (ហ្សបហៅស៍) ឡាម៉េហ្សុង ផ្លាហ្សា ដែលមានទីតាំងស្ថិតនៅជាប់រង្វង់មូលអប្សរា មហាវិថីឈ្នះឈ្នះ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានសម្ពោធលក់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ ជាមួយនឹងការរចនាបថផ្ទះ អាជីវកម្មដែលបានពន្លេចឡើងវិញ ពីឧត្តមភាពនៃប្រទេសកម្ពុជានាទសវត្ស៦០ ដែលគេស្គាល់ថាជា «ប៉ារីសនៃអាស៊ីខាងកើត»។
ពិធីបើកសម្ពោធនេះដែរបានធ្វើឡើងក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងមាន ការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ តំណាងដៃគូវិនិយោគ ភ្ញៀវកិត្តយស និងប្រជាពលរដ្ឋជាច្រើននាក់ ដែលបានរៀបចំឡើងនៅសាលប្រជុំ ដឺព្រមៀ សេនធឺ សែន សុខ រាជធានីភ្នំពេញ។
ឡាម៉េហ្សុង ផ្លាហ្សា ជាគម្រោងអភិវឌ្ឍផ្ទះអាជីវកម្ម ដែលប្រមូលផ្តុំដោយហាងលក់ទំនិញ ហាងផ្តល់សេវាកម្ម ភោជនីយដ្ឋាន ហាងលក់ម្ហូបអាហារ និងភេសជ្ជៈ រហ័ស ពិសេសបានរៀបចំ ឱ្យដំណើរការពេញ២៤ម៉ោងក្នុងប្រាំពីរថ្ងៃ ។ ហ្សបហៅស៍ ទាំងអស់បានរចនាតាមបែបស្ថាបត្យកម្មប៉ារីស នៃប្រទេសបារាំង ស្ថិតក្នុងរាជកាល ស្តេចណាប៉ូលេអុង សម្រាប់គ្រួសារអភិជននាសម័យនោះ។ រចនាបថនេះក៏បានពន្លេចឡើងវិញផងដែរពីឧត្តមភាពនៃប្រទេសកម្ពុជានាទសវត្ស៦០ ដែលគេស្គាល់ថាជា «ប៉ារីសនៃអាស៊ីខាងកើត»។
លោក អេង លីឃ័ង អគ្គនាយកក្រុមហ៊ុន Cambestate Management Co., Ltd. និងជាម្ចាស់គម្រោងឡាម៉េហ្សុង ផ្លាហ្សា បានឱ្យដឹងថា ឡាម៉េហ្សុង ផ្លាហ្សា ជាគម្រោងអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន Pacrim Camblossom Development Co., Ltd. (PCD Group) តំណាងដោយលោក Wang, Fu-Chang និងក្រុមហ៊ុន LCH Investment Group Co., Ltd. (LCH Group) តំណាងដោយលោក តាន់ កាក់ឃុន ជាសម្ព័ន្ធក្រុមហ៊ុនបានប្រតិបត្តិអាជីវកម្មក្នុងវិស័យអចលវត្ថុនៅកម្ពុជា មានបទពិសោធន៍ជាយូរឆ្នាំណាស់មកហើយ ព្រមទាំងទទួលស្គាល់ដោយធុរជន និងវិនិយោគិនជាច្រើនទាំងក្នុងនិងក្រៅប្រទេស។
លោក អេង លីឃ័ង បានបន្ថែមថា ចក្ខុវិស័យរបស់គម្រោងផ្តោតទៅលើការបង្កើតមណ្ឌលពាណិជកម្ម ២៤ម៉ោងក្នុងប្រាំពីរថ្ងៃ ដែលប្រមូលផ្តុំដោយធុរកិច្ចចម្រុះ ដើម្បី បំពេញតម្រូវការ ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌទាំង៤ រួមមាន ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វា។ ពិសេសជាងនេះគឺផ្តល់ឱកាស ឱ្យធុរជនអាចធ្វើធុរកិច្ច និងរស់នៅក្នុងគេហដ្ឋានរបស់ខ្លួនឯងផ្ទាល់តែម្ដង ដោយពុំចាំបាច់ចំណាយបន្ថែមលើការជួលទីកន្លែងផ្សេងគ្នា។
លោក អេង លីឃ័ង បានឱ្យដឹងទៀតថា គម្រោងផ្ទះអាជីវកម្ម ឡាម៉េហ្សុង ផ្លាហ្សា មានផ្លូវ ទីធ្លា និងកន្លែងចតយានយន្តទូលាយ មានផ្លូវថ្មើរជើង សួនច្បារ កន្លែងអង្គុយ និងបន្ទប់ទឹកសាធារណះយ៉ាងល្អស្អាត។ នៅតាមដងផ្លូវនីមួយៗ មានដាំលម្អដោយដើមផ្កាអង្គាបុស្ស ដើម្បីបន្ថែមបរិយាកាសធម្មជាតិពណ៌បៃតង ផ្ដល់អារម្មណ៍ ស្រស់ស្រាយ ទន់ភ្លន់ និងអន្លង់អន្លោចដល់ធុរជនអ្នករស់នៅ និងភ្ញៀវទាំងឡាយដែលបានចូលមកដល់។ នៅជុំវិញគម្រោង ឡាម៉េហ្សុង ផ្លាហ្សា មានមហាវិថីផ្លូវជាតិ និងផ្លូវរដ្ឋធំ តូច យ៉ាងតិច ១០ខ្សែព័ទ្ធប្រជុំគ្នា ជាពិសេសគឺមានផ្លូវរដ្ឋ ២០ម៉ែត្រឆ្លងកាត់គម្រោងតែម្តង គឺចាប់ពីរង្វង់មូលអប្សរា (អតីតរង្វល់មូលព្រែកព្នៅ) រហូតដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានហេត្ថារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល ដូចជាស្ថាប័នរដ្ឋ សហគ្រាសឯកជន និងបុរីធំៗ ជាច្រើនកុះករ។
លោក Wang, Fu-Chang បានឱ្យដឹងដែរថា អ្វីដែលជាភាពល្អឯកនៃគម្រោងឡាម៉េហុង ផ្លាហ្សា ទី១ ទីតាំងគម្រោងមានសក្តានុពល ស្ថិតនៅចំកណ្តាល នៃទីតាំង ភូមិសាស្ត្រ ភាគខាងជើងរាជធានីភ្នំពេញ, ទី២ រចនាបថហ្សបហៅស៍ បែបស្ថាបត្យកម្មប៉ារីសនៃប្រទេសបារាំង មានរូបរាងស្អាតសមសួនឥតខ្ចោះ មានភាពបត់បែនក្នុងការ ប្រើប្រាស់ល និងទី៣ ពហុមុខងារហ្សបហៅស៍ដែលផ្តល់ឱកាសឱ្យធុរជនអាចធ្វើធុរកិច្ច និងរស់នៅក្នុងគេហដ្ឋានតែមួយ។
លោក Wang Fu-Chang បានបញ្ជាក់ផងដែរថា ហ្សបហៅស៍ អាចឱ្យវិនិយោគិនទទួលបានចំណូលពីការជួលផ្ទះ និងចំណេញមូលធនពីការឡើងថ្លៃផ្ទះផងដែរ ជាពិសេស គឺបានបន្ថែមដោយបទដ្ឋានគ្រប់គ្រងគម្រោងដ៏ល្អ ដែលអាចធានាបាន នូវវឌ្ឍនភាព និងនិរន្តរភាពសម្រាប់គ្រប់ធុរកិច្ច។ គម្រោង ឡាម៉េហ្សុង ផ្លាហ្សា សម្រាប់ជនបរទេស ក៏អាចក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៃផ្ទះអាជីវកម្មដ៏ប្រណិតភាព និងមានសក្កានុពលនេះផងដែរ។
សូមជម្រាបថា នៅក្នុងពិធីសម្ពោធដំណើរការគម្រោង ឡាម៉េហ្សុង ផ្លាហ្សា នេះ លោក អេង លីឃ័ង អគ្គនាយកក្រុមហ៊ុន និងជាម្ចាស់គម្រោង ក៏បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ លោក Chu, Che-Yi ប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាងក្រុមហ៊ុន Grand Cathay Investment Trust (Cambodia) Plc. លើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សម្រាប់ផ្តល់សេវាបរធនបាលកិច្ចជូនជនបរទេសឱ្យអាចទិញផ្ទះដោយស្របច្បាប់នៅគម្រោងឡាម៉េហ្សុង ផ្លាហ្សា ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនបរធនបាលមួយដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលស្គាល់ពេញ លេញដោយនិយ័តករមូលបត្រកម្ពុជា (SERC) គឺជាអ្នកគ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិជំនួសឱ្យជនបរទេស ដែលពុំអាចមានកម្មសិទ្ធិលើដីផ្ទះដោយផ្ទាល់។
Grand Cathay Investment Trust (Cambodia) Plc. ជាក្រុមហ៊ុនថែរក្សារទ្រព្យសម្បត្តិជំនួសមួយដែលមានក្រុមប្រតិបត្តិការចម្បងនៅប្រទេសកម្ពុជា និងមកពីកោះតៃវ៉ាន់ ប្រទេសចិន ដែលមានបទពិសោធន៍ និងបច្ចេកវិទ្យាជំនាញក្នុងវិស័យហិរញ្ញវត្ថុ និងជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មបរធនបាលកិច្ច សម្រាប់ក្រុមហ៊ុនចុះបញ្ជី នៅផ្សាមូលបតតៃវ៉ាន់ក្នុងការទិញអចលនទ្រព្យនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មរៀបចំផែនការបរធនបាលកិច្ចសម្រាប់ទ្រព្យសម្បត្តិសុទ្ធខ្ពស់ នៃសម្ព័ន្ធវិនិយោគគ្រួសារសាជីវកម្មក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ដែរថា គម្រោង ឡាម៉េហ្សុង ផ្លាហ្សា ជាទីតាំងប្រសព្វនៃខណ្ឌទាំង៤ គឺខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វា ដែលអាចចាត់ថ្នាក់ ជាតំបន់ពាណិជ្ជកម្មកណ្ដាល (CBD) ថ្មីនៃភាគខាងជើងរាជធានីភ្នំពេញ។ គម្រោងឡាម៉េហុង ផ្លាហ្សា ស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដែលមានប្រជាជនរស់នៅ ចំនួនប្រមាណជាង ៨០ម៉ឺននាក់ មានហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូនល្អប្រសើ ងាយស្រួលធ្វើចរាចរណ៍ ជាពិសេសគឺមានហេត្ថារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល ដូចជាស្ថាប័នរដ្ឋ សហគ្រាសឯកជន និងបុរីធំៗជាច្រើនកុះករ។
នៅក្នុងតំបន់នោះដែរក៏មានពហុកីឡាដ្ឋានជាតិមរតកត , ក្រសួងដែលបាននិងកំពុងបន្តពង្រីកការអភិវឌ្ឍន៍របស់ខ្លួនទៅមុខឥតឈប់ឈរដូចជា៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកជញ្ជូន, ធនាគារជាតិនៃកម្ពុជា, ផ្សារទំនើបអីអន សែន សុខ, ផ្សារទំនើប Global House, ផ្សារទំនើប Makro, ក្លឹបវាយកូនហ្គោល Garden City, សួនសត្វភ្នំពេញសាហ្វារី, សួនទឹក Garden City, សាលាអន្តរជាតិ AISPP, បុរីហ្គ្រេនភ្នំពេញ, បុរីអង្គរភ្នំពេញ, បុរីវិមានភ្នំពេញ, បុរីប៉េងហួត, បុរីជីបម៉ុង, បុរីពិភពថ្មី, បុរីភូមិសំរោង, បុរីអាណាចក្រហនុមាន, និងភូមិកីឡាដ្ឋានវើលដ៏ប្រ៊ីដជាដើម។
គួរកត់សម្គាល់ផងដែរថា តំបន់ភាគខាងជើងរាជធានីភ្នំពេញ ត្រូវបានចាត់ទុកថាជាតំបន់អភិវឌ្ឍន៍ពហុបំណង ខណៈឆ្នាំ២០២៣ ខែសីហា ខាងមុខនេះ កម្ពុជា ក្លាយជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និង ជាលើកទី១ក្នុងរយៈពេល៦០ឆ្នាំចុងក្រោយនេះផងដែរ៕