(ភ្នំពេញ)៖ ភោជនីយដ្ឋាន HONG BAO ដែលមានទីតាំងនៅលេខ៤៧, ផ្លូវលេខ០១ កែងផ្លូវលេខ៩៤ ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រកាសបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

លោក ឡូ សុគន្ធ ម្ចាស់ ភោជនីយដ្ឋាន ហុង ប៉ាវ បានឱ្យដឹងថា ហុង ប៉ាវ (Hong Bao) គឺជាភោជនីយដ្ឋានមួយ ក្នុងចំណោមភោជនីយដ្ឋានបែប ចិនកាតាំង (Cantonese-Style) ដ៏ល្អបំផុត ដែលផ្តល់នូវមុខម្ហូបផ្សេងៗ នៅក្នុងបរិយាកាសទទួលទានអាហារទំនើប និងប្រណិតភាព។

ហុង ប៉ាវ ប្រើប្រាស់គ្រឿងផ្សំស្រស់ៗ និងតាមរដូវកាល ដើម្បីបង្ហាញនូវម្ហូបឆ្ងាញ់ៗ។ មុខម្ហូបនីមួយៗ មានរសជាតិឈ្ងុយឆ្ងាញ់ ដែលបង្កើតឡើង ដោយក្រុមចុងភៅ ដែលមានបទពិសោធន៍មកពីប្រទេសចិន។

លើសពីនេះទៀត ហុង ប៉ាវ ផ្តល់ជូននូវឌីមសាំ ដែលធ្វើដោយមេចុងភៅ ជាប្រចាំថ្ងៃជាមួយនឹងពាក្យស្លោក «The Best Dim Sum in Town»។ ធានានូវបទពិសោធន៍ទទួលទានអាហារដ៏អស្ចារ្យ និងមិនអាចបំភ្លេចបាន ដែលលោកអ្នកមិនធ្លាប់មានពីមុនមក។

លោកបានបញ្ជាក់ថា ដើមកំណើតនៃឈ្មោះ «ហុង ប៉ាវ» នេះមកពីពាក្យចិនមានន័យថា «ស្រោមសំបុត្រក្រហម» ដែលជាទូទៅហៅថា «អាំងប៉ាវ»។ ជាធម្មតាប្រជាជនជនចិន តែងតែជូនស្រោមសំបុត្រក្រហមនេះ ឱ្យគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ហើយពណ៌ក្រហម គឺតំណាងឱ្យសុភមង្គល និងសំណាងល្អផងដែរ។

ភោជនីយដ្ឋាន HONG BAO គឺភោជនីយដ្ឋានចិនកាតាំងដ៏ល្បីល្បាញបំផុតមួយដែលមាន សាខាច្រើនជាង១២ន្លែងនៅក្នុង The Bangkok Metropolitan Area និង Phuket នៃប្រទេសថៃ។ តែអ្វីកាន់តែពិសេសនាពេលនេះ ភោជនីយដ្ឋាន ហុង ប៉ាវ បានមកដល់រាជធានីភ្នំពេញយើងហើយ គឺស្ថិតនៅក្នុងសណ្ឋាគារ Tribe ដែលមានទីតាំងស្ថិតនៅតាមដងទន្លេសាប ផ្លូវលេខ០១ កែងផ្លូវលេខ៩៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានរយៈពេលត្រឹមតែ១នាទីប៉ុណ្ណោះពីរមណីយដ្ឋានវត្តភ្នំ ប្រកបដោយបរិកាសល្អ និងខ្យល់បរិសុទ្ធ ពីដងទន្លេថែមទៀតផង។

ភោជនីយដ្ឋាន HONG BAO គឺជាភោជនីយដ្ឋានមួយ ក្នុងចំនោមភោជនីយដ្ឋានបែប Cantonese-Style ដ៏ល្អបំផុតនៅក្នុងប្រទេសថៃ ដែលមានផ្តល់នូវមុខម្ហូបផ្សេងៗក្នុងការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ និងប្រណិត ដោយបានប្រើប្រាស់នូវគ្រឿងផ្សំស្រស់ៗទៅតាមរដូវកាល។ ជាពិសេសមុខម្ហូបនីមួយៗ មានរសជាតិឈ្ងុយឆ្ងាញ់ ដែលបង្កើតឡើងដោយក្រុមចុងភៅជាជនជាតិចិន និងមានបទពិសោធន៍ជាង២០ឆ្នាំ លើការចំអិនម្ហូបចិន និងការធ្វើឌឹមសាំដោយមានរសជាតិឆ្ងាញ់ជាប់ចិត្តតែម្តង ហើយថែមទាំងប្តេជ្ញាចិត្តឱ្យអាហារដ្ឋានមួយនេះក្លាយទៅជាអាហារដ្ឋានដែលមានបម្រើ «ឌឹមសាំដ៏ល្អបំផុតនៅក្នុងក្រុង»

តួយ៉ាងមាន ចុងភៅ Fei គឺជាចុងភៅដ៏ប៉ិនប្រសប់ ដែលមានបទពិសោធន៍ជាង ២០ឆ្នាំនៅទីក្រុងម៉ាកាវ ហើយជាក្រុមចុងភៅ ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ កំពុងត្រៀមខ្លួនរួចស្រេច ដើម្បីបង្ហាញជូនលោកអ្នកនូវមុខម្ហូបចិនបុរាណ ជាមួយនឹងមុខម្ហូបថ្មីៗ ឌឹមសាំ ទៀតផងដែរ។

សូមបញ្ជាក់ដែរថា ហុង ប៉ាវ (Hong Bao) ចែកចេញជាពីររួមមាន៖
* ទីមួយគឺ ភោជនីយដ្ឋាន ហុង ប៉ាវ (Hong Bao) ដែលមានបម្រើទាំងមុខម្ហូបពិសេសៗតាមលំដាប់ដូចជា «ទាប៉េងកាំង» និង ឌឹមសាំ។
* ទី២គឺ ម្ហូបអាហារសម្រន់ បបរ និងមុខម្ហូបជាច្រើនទៀត មុខម្ហូបប្រចាំហាងមានដូចជា៖ ទាអាំង ហុង បាវ, នំប៉ាវពងទាប្រៃមាស, ហាកាវ, គាវបង្គាចំហុយ, ហុង ប៉ាវ គាវសាច់ជ្រូកនិង បង្គារចំហុយ និងគុយទាវកាត់រុំជាមួយបង្គារបំពងស្រួយ។

ភោជនីយដ្ឋាន ហុង ប៉ាវ នឹងបើកទទួលភ្ញៀវចាប់ពីម៉ោង១១ព្រឹក រហូតម៉ោង១០យប់ ជាមួយនិងម្ហូបជាច្រើនមុខ ដែលលោកអ្នកបំភ្លេចមិនបាននូវស្នាដៃចំអិនអាហារដ៏ប្រណិត រសជាតិឈ្ងុយឆ្ងាញ់ ជាប់ចិត្តតែម្តង។

ជាងនេះទៅទៀត ភោជនីយដ្ឋានយើងខ្ញុំក៏មានបន្ទប់លក្ខណៈវីអាយភី ធំទូលាយ ស្អាត ដែលអាចទទួលភ្ញៀវបានរហូតដល់៤៨នាក់ សម្រាប់ការជួបជុំជាលក្ខណៈគ្រួសារ ការប្រជុំជាមួយដៃគូអាជីវកម្ម ពិធីខួបកំណើត និងកម្មវិធីផ្សេងៗទៀតផង។

ឆ្លៀតក្នុងឱកាសនេះដែរ ដើម្បីចូលរួមអបអរពិធីប្រកាសបើកសម្ពោធជាផ្លូវការ អតិថិជនទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេស សម្រាប់មុខម្ហូបក្នុងរយៈពេល១ថ្ងៃ ពីភោជនីយដ្ឋាន HONG BAO ថែមទាំងចែកជូននូវប័ណ្ណបញ្ចុះតម្លៃ ៣០% សម្រាប់ការអញ្ជើញមកពិសារនាពេលក្រោយ។ ទាក់ទងតាម Tel: ០១៥ ៥៨ ០២ ៥៨ / ០៩៩ ៥៤២ ៤៣០៕