(ភ្នំពេញ)៖ ពេលវេលានេះមាតាបិតា និងអ្នកអាណាព្យាបាល ដែលមានបុត្រធិតាគ្រប់អាយុចូលរៀនទាំងអស់ កំពុងស្វែងរក និងជ្រើសរើសយកសាលាទាំងឡាយណា ដែលផ្តល់ជូននូវការអប់រំដែលឈរលើគោលការណ៍ធំទាំងបីគឺ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ជាទីទុកចិត្ត ដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា។
សាលាអន្តរជាតិហ្គ្រេនម៉ោន (Grand Mount International School)/GMIS ផ្តល់នូវកម្មវិធីសិក្សាបីភាសាពេញមួយថ្ងៃចាប់ពីកម្រិតមត្តេយ្យសិក្សា ពោលគឺចាប់ពីអាយុ៣ឆ្នាំ រហូតដល់ថ្នាក់ទី១២ រួមមាន៖ កម្មវិធីសិក្សាអន្តរជាតិ (International Curriculum =IC) កម្មវិធីសិក្សាជាតិ (National Curriculum =NC) និងកម្មវិធីសិក្សាភាសាចិន (Mandarin Chinese) កម្មវិធីសិក្សា Cambridge IGCSE ផ្តល់ឱកាសដ៏ល្អបំផុតសម្រាប់កូនៗ របស់លោកអ្នក ដើម្បីទទួលបាននូវគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងទទួលបានពានរង្វាន់នៅចក្រភពអង់គ្លេស។
ខេមប្រ៊ីជ IGCSE (ប្រព័ន្ធតេស្តភាសាអង់គ្លេសអន្តរជាតិ) ត្រូវបានគេទទួលស្គាល់ថាជាគុណវុឌ្ឍិចូលរៀនវគ្គសិក្សាមូលដ្ឋានគ្រឹះសម្រាប់និស្សិតបរទេស នៅសាកលវិទ្យាល័យដែលប្រើប្រាស់ភាសាអង់គ្លេសជាយាន ដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញូវហ្សេឡែន ហុងកុង និងសិង្ហបុរី និង សាកលវិទ្យាល័យផ្សេងទៀត នៅអាស៉ី រួមទាំងប្រទេសកម្ពុជា។ ខេមប្រ៊ីជមានបទពិសោធន៍ជាង ១០០ឆ្នាំនិងមានមណ្ឌលត្រៀមចំនួន ៥២,០០០ និងមណ្ឌលប្រឡងចំនួន ២៨០០ កន្លែងនៅក្នុង ១៣០ ប្រទេស ។
សាលាអន្តរជាតិហ្គ្រេនម៉ោន កំណត់បរិមាណសិស្សក្នុងថ្នាក់រៀននីមួយៗមិនលើសពី២០នាក់ ដែលបង្កភាពងាយស្រួលក្នុងការបង្រៀននិងរៀន ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធភាព។
សាលាអន្តរជាតិហ្គ្រេនម៉ោន ផ្តល់ជូនកម្មវិធីសិក្សាពេញមួយថ្ងៃ (Full day Programme) កម្មវិធីសិក្សាជាតិ (National Curriculum) កម្មវិធីសិក្សាភាសាអង់គ្លេស (English as an Additional Languages = EALs) ព្រមទាំងភាសាចិន (Mandarin Chinese) តាមជម្រើសនិងតម្រូវការរបស់ សិស្សានុសិស្ស។
សាលាអន្តរជាតិហ្គ្រេនម៉ោន ប្រមូលផ្តុំដោយគ្រូបង្រៀនជាជនជាតិដើមនិយាយភាសាអង់គ្លេស ប្រកបដោយសមត្ថភាពបង្រៀន និងបទពិសោធន៍ជាច្រើនឆ្នាំ នៅតាមបណ្តាប្រទេសផ្សេងៗនៅលើសកលលោក។ ចំណែក គ្រូបង្រៀនកម្មវិធីសិក្សាជាតិ ពោពេញដោយគរុកោសល្យ និងបទពិសោធន៍ច្រើនឆ្នាំ។
សិស្សានុសិស្សដែលបញ្ចប់ការសិក្សាពីសាលាអន្តរជាតិហ្គ្រេនម៉ោន នឹងទទួលបានសញ្ញាបត្របី ក្នុងថ្នាក់រៀនតែមួយ។ សញ្ញាបត្រទី១ ផ្តល់ជូនដោយក្រសួងអប់រំ យុវជន និងកីឡា និងសញ្ញាបត្រទី២ ចេញដោយស្ថាប័ន Cambridge ដែលមានតម្លៃនិងការទទួលស្គាល់ជាសាកលនិងទី៣ វិញ្ញាបនបត្រភាសាចិន HSK ។
បវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ចូលរៀនថ្ងៃទី០៥ កញ្ញា ២០២២ សាលារផ្តល់ជូនអាហាររូបកណ៍ពិសេស៣០% និងរៀន Summer course ដោយមិនគិតថ្លៃ សម្រាប់សិស្សថ្មី ដែលចុះឈ្មោះចូលសិក្សាក្នុងខែសីហា ឆ្នាំ២០២២៕
សម្រាប់ព័ត៌មានលម្អិត សូមខលទៅលេខ០៨១ ៩០០ ៨៦៦ ឬ Facebook: Grand Mount International School