(ភ្នំពេញ)៖ បន្ទាប់ពីបានចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់២០លានរៀល ដល់អតិថិជន ដែលបានឈ្នះកាលពីពេលកន្លងទៅ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន បានបន្តចុះប្រគល់រង្វាន់ធំដល់អតិថិជនម្នាក់ទៀត ដែលមានសំណាងឈ្នះរង្វាន់ ២០លានរៀល ដែលរស់នៅក្នុងភូមិសណ្ដាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
អតិថិជន ដែលមានសំណាងបានឈ្នះរង្វាន់ពីប្រេងកូឡា សៀងភាវ (SIANG PURE) នៅទឹកប្រាក់២០លានរៀល មានឈ្មោះ សុន ចេង ភេទស្រី អាយុ៣៣ឆ្នាំ ជាអតិថិជនគាំទ្រជាប្រចាំរបស់ប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ តែម្ដង។
នាឱកាសនោះដែរ អ្នកនាង សុន ចេង បានរៀបរាប់ប្រាប់ក្រុមការងារឱ្យដឹងថា ក្រុមគ្រួសាររបស់ អ្នកនាងតែងជឿជាក់ លើគុណភាពប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ តាំងពីយូរមកហើយ។ ហើយថែមទាំងទិញយកមកលក់ជា លក្ខណៈអាជីវកម្មគ្រួសារ បានដាច់ទៀត ព្រោះមានប្រសិទ្ធភាពខ្ពស់ក្នុងការលាបបំបាត់អាការៈ ឈឺពោះ វិលមុខ តឹងច្រមុះ ឈឺក្បាល និងបំបាត់ការឈឺចាប់ពេលមានសត្វទិច ឬខាំ។
ដោយឡែក សម្រាប់ការត្រូវរង្វាន់នៅពេលនេះ គឺនៅពេលដែលអ្នកនាងមានអាការៈវិលមុខ និងស្រវាំងភ្នែក ក៏យក ប្រេងកូឡា ដែលដាក់លក់នៅផ្ទះមកប្រើលុះពេលកោសស្ទីកគ័រលើប្រអប់ក៏ស្រាប់តែឃើញមានរង្វាន់២០លានរៀល តែម្ដង។
បន្ថែមពីនេះ អ្នកនាង សុន ចេង បានបន្តថា នៅពេលដែលពិនិត្យឃើញត្រូវរង្វាន់ អ្នកនាងពិតជាមានអារម្មណ៍រំភើប រីករាយ ហើយស្រែកប្រាប់គ្រួសារ និងអ្នកជិតខាងឱ្យបានដឹង ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅលើសម្បកប្រអប់តែម្ដង។
ជាថ្មីម្ដងទៀត អ្នកនាង សុន ចេង បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំ២០លានរៀល ពី ក្រុមហ៊ុន ប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ អ្នកនាង នឹងយកទៅពង្រីកអាជីវកម្មឱ្យមានលក្ខណៈធំ ជាងសព្វថ្ងៃនេះ ជាពិសេសទិញប្រេងកូឡា មួសៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ មកដាក់លក់ឱ្យកាន់តែច្រើន៕