(ភ្នំពេញ)៖ ដើម្បីអបអរសារទរពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ បុរី ហ្គោលដេន ផាក បានផ្តល់ជូនលោកអ្នកនូវប្រម៉ូសិនពិសេស លោកអ្នកនឹងទទួលបានការថែមដេគ័រក្នុងផ្ទះរហូតដល់ ៨,០០០ដុល្លារ សម្រាប់តុបតែងផ្ទះនៅក្នុងក្តីស្រមៃរបស់លោកអ្នក។ រួសរាន់ឡើងដើម្បីកុំឱ្យឱកាសចំណេញកន្លងផុតទៅ ព្រោះប្រម៉ូសិននេះមានត្រឹមតែដំណាច់ខែកញ្ញានេះតែប៉ុណ្ណោះ។
គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ 6A គល់ស្ពានទី៩ លោកអ្នកចំណាយពេលត្រឹមតែ ៣នាទីពីផ្លូវលីយ៉ុង និង ១២នាទីពីស្ពានជ្រោយចង្វារ។ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយ ដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីសរុប ៦០ហិកតា ស្ថិតនៅតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង និងជាគោលដៅនៃការវិនិយោគ និងអភិវឌ្ឍន៍ មានទន្លេអមសងខាង ជាទីតាំងលូតលាស់សម្បូរបែបក្បែរកន្លែងដែលលោកអ្នកចង់ទៅដល់។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រចនាឡើងពោរពេញដោយគុណភាព និង មានដើមឈើបៃតង ខាងមុខផ្ទះតាមបណ្តោយផ្លូវក្នុងបុរីយ៉ាងស្រស់បំព្រង តាមបែបធម្មជាតិ។ ជាមួយឧទ្យានធម្មជាតិ ដ៏ធំទំហំ ៤.៥ហិកតា មានមុខងារសម្បូរបែបផ្តល់ឲ្យលោកអ្នកនូវខ្យល់បរិសុទ្ធបង្កើតបាននូវភាពស្រស់ស្រាយសម្រាប់គ្រប់សកម្មភាព ការលម្ហែ និងប្រណិតភាព ក្នុងនោះក៏មាន ក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណដែលនឹងមានឧបករណ៍ទំនើបទាន់សម័យគ្រប់ប្រភេទ មានផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និង កន្លែងសម្រាប់ក្មេងលេង កន្លែងលំហែកាយដែលមានដើមឈើធំៗ ផ្កាចំរុះពណ៌ វាលស្មៅខៀវស្រងាត់ធ្វើអោយមានទេសភាពបៃតង ដែលជាកន្លែងសម្រាប់លោកអ្នកសម្រាកលំហែ ក្រោយពីការនឿយហត់ ធ្វើអោយលោកអ្នកមានអារម្មណ៍កាន់តែស្រស់ស្រាយ។
ឧទ្យានធម្មជាតិដ៏ធំមួយនេះនឹងធ្វើឲ្យបុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល កាន់តែមានភាពលេចធ្លោ និង ល្អដាច់គេក្នុងតំបន់ជ្រោយចង្វារដែលជាទីតាំងល្អបំផុតសម្រាប់ការរស់នៅនិងវិនិយោគ ជាមួយទេសភាពស្រស់ ស្រឡះ ធម្មជាតិ ប្រៀបបានទៅនឹងតំបន់រីសតផងដែរ។ បុរី ហ្គោលដេន ផាក មានលំនៅឋានប្រណិតៗជាច្រើនប្រភេទដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ ហូមអហ្វីស និងត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់ដោយស្ថាបត្យករជំនាញៗ និងសាងសង់ឡើងដោយវិស្វករដែលមានបទពិសោធន៏ជាច្រើនឆ្នាំដើម្បីធានាបាននូវភាពឥតខ្ចោះនៃផ្ទះ និងបរិវេណជុំវិញផ្ទះប្រកបដោយធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធ ជាទីដ៏កក់ក្តៅសម្រាប់លោកអ្នក និងក្រុមគ្រួសារ ជាទីកន្លែងដែលបង្កើតការចង់ចាំ ជាទីកន្លែងផ្តល់អារម្មណ៍ថាជារបស់យើង ហើយលោកអ្នកនឹងទទួលបាននូវបទពិសោធន៍គ្រប់បែបយ៉ាងដែលជីវិតបានផ្តល់ឱ្យ។
បុរី ហ្គោលដេន ផាក កំពុងបង្កើតបរិយាកាសរស់នៅបែបថ្មីនៅជាមួយទីធ្លាដ៏ធំវិសេសវិសាល សម្រាប់គ្រប់សកម្មភាព ការលំហែ និង ប្រណិតភាព ជាទីកន្លែងដែលប្រកបដោយភាព ស្រស់ ស្រឡះ ធម្មជាតិ ងាយស្រួលទាំងការរស់នៅ និង ប្រកបអាជីវកម្ម។
សម្រាប់ព័ត៌មានបន្ថែមអំពីប្រម៉ូសិន សូមអញ្ញើញមកកាន់ការិយាល័យលក់ទាំងពីរទីតាំងដែលនៅជិតលោកអ្នកជាងគេ ឬលោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998 ៕