(ភ្នំពេញ)៖ បន្ទាប់ពីការទន្ទឹងរង់ចាំជាយូរមកហើយ ហាងលក់សម្លៀកបំពាក់អន្តរជាតិដ៏ធំបំផុតមួយក្នុងពិភពលោក H&M បានបើកដំណើរការក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ក្នុងរាជធានីភ្នំពេញ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។
គួររំឭកផងដែរថា ហាងម៉ាកល្បីលំដាប់ពិភពលោកនេះ បានបើកដំណើរការនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយមានពិធីកាត់ខ្សែបូជាផ្លូវការ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ អ្នកគ្រប់គ្រងដែលចូលរួមកាត់ខ្សែបូរួមមាន អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ្នកស្រី Sajni Gill ប្រធានផ្នែកប្រតិបត្តិការ Gill Capital (S) Pte Ltd. លោក Syed Hamza Ameer អ្នកគ្រប់គ្រងប្រតិបត្តិការ H&M និងអ្នកនាង Kaknika Sin អ្នកគ្រប់គ្រងហាង H&M។
លោកស្រី លី សុខឆេង បានថ្លែងថា «H&M គឺជាម៉ាកសម្លៀកបំពាក់ដ៏ល្បី ពេញនិយម និងមានការទទួលស្គាល់ទូទាំងពិភពលោក ហើយយើងជឿជាក់ថា H&M នឹងនាំមកនូវបទពិសោធនៃការទិញទំនិញដ៏ល្អឥតខ្ចោះជូនដល់អតិថិជន ជាពិសេសគឺប្រជាជនកម្ពុជា។ ដូច្នេះហើយទើប ជីប ម៉ុង រីថែល ចាប់ដៃគ្នាជាមួយ H&M ដើម្បីបើកដំណើរការហាង H&M ក្នុងផ្សារទំនើប ជីប ម៉ុង»។
«យើងមានសេចក្តីរំភើបរីករាយណាស់ក្នុងការបើកហាង H&M ក្នុងរាជធានីភ្នំពេញ និងទាក់ទាញឱ្យអតិថិជនដ៏ទាន់សម័យរបស់យើងក្នុងទីក្រុងនេះ បង្កើតស្ទីលផ្ទាល់ខ្លួនជាមួយ H&M។ ហាងនេះមានម៉ូដសម្លៀកបំពាក់ប្រណីតៗ មានគុណភាពខ្ពស់ តម្លៃសមរម្យ ហើយទាន់សម័យជានិច្ច»។ នេះបើតាមលោក Philippe Lassaux នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃ H&M នៅកម្ពុជា និងថៃ។
គួរបញ្ជាក់ផងដែរថា ហាងថ្មីនេះមានទំហំ ២ ១៣៦ ម៉ែត្រការ៉េ មានកម្ពស់ ២ ជាន់ អមដោយម៉ូដសម្លៀកបំពាក់ ច្រើន ប្រភេទ សម្រាប់ ស្រ្តី បុរស យុវវ័យ និង កុមារ។ ក្នុងអំឡុងពេលនេះ អតិថិជនទាំងអស់អាចរីករាយជាមួយម៉ូដសម្លៀកបំពាក់ថ្មីៗចុងក្រោយ និងទាន់សម័យបំផុត សម្រាប់រដូវស្លឹកឈើជ្រុះ ឆ្នាំ២០២២។
សូមអញ្ជើញទៅកម្សាន្ត និងរីករាយក្នុងការទិញសម្លៀកបំពាក់ប្រណីតៗរបស់ H&M ក៏ដូចជាទំនិញម៉ាកល្បីៗលំដាប់ពិភពលោកជាច្រើនទៀត ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលបើកដំណើរការសាកល្បងហើយ។ ផ្សារទំនើបនេះមានទីតាំងក្នុងគម្រោងលំនៅឋាន លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្បែរផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ (https://goo.gl/maps/K1bohZAZaG3Gbn3D9) ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖
* H&M Cambodia៖ https://www.facebook.com/hmcambodiaofficial
* ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល៖ https://www.facebook.com/chipmong271megamall
ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖
* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]