(ភ្នំពេញ)៖ ក្នុងជំហាននៃការពង្រីកសាខាថ្មីជាបន្តបន្ទាប់ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ហាង TOUS les JOURS ជាហាងនំប៉័ងនិងនំខេកប្រេនល្បីលេខ១ មកពីប្រទេសកូរ៉េ បានប្រកាសបើកសាខាថ្មីមួយទៀតហើយនៅជាន់ទី១ ក្នុងផ្សារទំនើបខ្នាតយក្សជីបម៉ុង ២៧១ មេហ្គាម៉ល ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនៃការបើកលក់សាកល្បងចាប់ពីថ្ងៃទី១២ ខែតុលា នេះផងដែរ ហាងនំប៉័ង TOUS les JOURS ក៏មានការផ្តល់ជូនពិសេសបំផុត ដល់អតិថិជនទាំងអស់ គឺការផ្តល់ជូននំ Free ដល់ទៅ ១០០០ នំ អមដោយប្រូម៉ូស្សិនពិសេសទិញនំ២ បាន៣ផងដែរ។

កាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្នុងថ្ងៃបើកលក់សាកល្បងថ្ងៃដំបូងនេះ ភ្ញៀវកិត្តិយសជាក្រុមហ៊ុនដៃគូសហការជាច្រើន ក៏បានអញ្ជើញចូលរួមអបអរសាទរផងដែរ។

ក្នុងឱកាសដ៏សប្បាយរីករាយនេះ លោកអគ្គនាយក គួច សុខលី បានបញ្ជាក់ឱ្យដឹងថា «ការសម្រេចចិត្តបើកសាខាថ្មីរបស់ហាង TOUS les JOURS នៅក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ព្រោះនេះជាទីតាំងដ៏ស័ក្តិសមតាមបរិបទរស់នៅសម័យថ្មី ស្ថិតក្នុងផ្សារទំនើបលំដាប់អន្តរជាតិ មានការរចនាទំនើបប្លែកភ្នែក និងស្ថិតនៅតំបន់កណ្តាលទីក្រុងភ្នំពេញងាយស្រួលដល់ការធ្វើដំណើរ»

អ្នកមកទិញទំនិញ ឬមកលេងកម្សាន្តនៅក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល អាចមកទិញនំប៉័ង នំខេក និងកាហ្វេនៅហាង TOUS les JOURS ទទួលទានបានភ្លាមៗយ៉ាងឈ្ងុយឆ្ងាញ់ អមជាមួយកន្លែងអង្គុយសម្រាក និងជជែកលេងប្រកបដោយផាសុកភាពបំផុត។

គួរបញ្ជាក់ថា កន្លងមក ហាងនំប៉័ង TOUS les JOURS គ្រប់សាខាតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទូទៅ ព្រោះរសជាតិនំប៉័ងនិងនំខេកធ្វើថ្មីៗជារៀងរាល់ថ្ងៃដ៏ឈ្ងុយឆ្ងាញ់ជាប់ចិត្ត រួមទាំងការបន្តចេញលក់នំប្រភេទថ្មីៗតាមតម្រូវការអតិថិជនជានិច្ច។
កាលពីពេលថ្មីៗកន្លងទៅនេះ ហាងនំប៉័ង TOUS les JOURS ក៏ទើបចេញលក់ប្រភេទនំ Mini Cake និង នំ Mini Tart តូចៗស្អាតៗជាច្រើនរសជាតិទៀត ដែលមានរសជាតិឆ្ងាញ់ប្លែកមាត់ ហើយមានម៉ូដស្អាតទាក់ទាញគួរឲ្យចង់ទទួលទានបំផុត៕