(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ធនាគារ KBKookmin Bank នៅប្រទេសកូរ៉េ ដំឡើងអត្រាការប្រាក់គណនីបញ្ញើមានកាលកំណត់រហូតដល់ 7.75% ក្នុង 1ឆ្នាំ។

ប្រាសាក់ដំឡើងអត្រាការប្រាក់គណនីបញ្ញើមានកាលកំណត់ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងលើកទឹកចិត្តសាធារណជនឱ្យសន្សំជាលក្ខណៈផ្លូវការនៅស្ថាប័ន ដែលមានអាជ្ញាប័ណ្ណដើម្បីទទួលបានចំណូលបន្ថែម។
នេះជាឱកាសក្នុងការរីកចម្រើនបន្ថែមទៀត។ ការផ្តល់ជូនពិសេសនេះមានពេលកំណត់។ សូមកុំឱ្យឱកាសនេះកន្លងហួស។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់​បានថ្លែងថា «លោកអ្នកមិនត្រឹមតែទទួលបានបានការប្រាក់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសុវត្ថិភាពសាច់ប្រាក់ផងដែរ ហើយរឹតតែពិសេស ឥឡូវនេះលោកអ្នកអាចបើកគណនីបញ្ញើមានកាលកំណត់តាមប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) បានយ៉ាងងាយស្រួលគ្រប់ពេលវេលានិងគ្រប់ទីកន្លែង»

លោកបានបន្តថា «សូមបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់និងអត្ថប្រយោជន៍
ហ្វ្រីៗជាច្រើនរួមមានទូទាត់ថ្លៃវិក្កយបត្រទឹកភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងអត្រាប្តូរប្រាក់ប្រើសេវាធនាគារចល័តប្រាសាក់ដោយខ្លួនឯង និងទទួលបានប័ណ្ណអេធីអឹម ដើម្បីធ្វើប្រតិបត្តិការធនាគារបានយ៉ាងងាយស្រួលគ្រប់ពេលវេលា និងទីកន្លែង»

ខាងក្រោមនេះជា ការផ្តល់ជូនដ៏អស្ចារ្យពីប្រាសាក់៖

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំណភ្ជាប់នេះ៖ https://www.prasac.com.kh/kh/services/deposits/term-deposit-account