(ឥណ្ឌូនេស៊ី)៖ ព្រឹត្តិការណ៍ Miss Grand International 2022 ដែលមានប្រទេសឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ នៅល្ងាចថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២នេះ ដោយមានបេក្ខនារីមកពីប្រទេសនានាជាច្រើន បានចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ ក្នុងនោះប្រទេសកម្ពុជាបានបញ្ជូនកញ្ញាឯក ពេជ្រវត្តី សារ៉ាវឌ្ឍី និងបាននាំយកឈុតតំណាងជាតិឈ្មោះថា «កាហ្វេក្រុងសែនមនោរម្យភូមិភាគឦសាន» និងឈុតដ៏ស្រស់ស្អាតជាច្រើនទៀត ចូលរួមប្រកួត។
លោក អ៉ិន សុភិន ជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia និងជាអ្នកដឹកនាំបេក្ខភាព ទៅចូលរួមក្នុងកួតលើឆាកអន្តរជាតិ បានថ្លែងប្រាប់ Fresh News Plus ពីប្រទេសឥណ្ឌូនេស៊ី ឲ្យដឹងថា នៅវេលាម៉ោង ៧៖០០នាទី (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ល្ងាចថ្ងៃ ២៥ ខែតុលា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ Miss Grand International 2022 នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ខណៈដែលរូបលោកមានក្ដីរំពឹងថា បេក្ខនារីតំណាងប្រទេសកម្ពុជា អាចនឹងទទួលបានជោគជ័យ ព្រោះតាមអ្វីដែលលោកបានសង្កេតឃើញកន្លងមក គឺបេក្ខភាព ពេជ្រវត្តី សារ៉ាវឌ្ឍី មានសន្ទុះគាំទ្រច្រើនពីមហាជនទាំងក្នុង និងក្រៅប្រទេស។
យ៉ាងណាមិញ លោក អ៉ិន សុភិន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមបោះឆ្នោត គាំទ្របេក្ខភាពតំណាងឲ្យប្រទេសកម្ពុជាឲ្យបានច្រើនកុះករ ដើម្បីឲ្យបេក្ខនារីតំណាងប្រទេសរបស់យើង ឈានទៅដល់ការលើកពាន Miss Grand International ប្រចាំឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ដើម្បីបោះឆ្នោតឲ្យ 𝗠𝗶𝘀𝘀 𝗚𝗿𝗮𝗻𝗱 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 បងប្អូនត្រូវចូលទៅក្នុង Website: https://missgrandinternational.com/m។ LINK : https://missgrandinternational.com/.../pich-votey.../...។ VOTE ចាប់ពីឥឡូវនេះដល់ថ្ងៃ ២៥ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៦ល្ងាច (ម៉ោងនៅទីក្រុងហ្សាកាតា)។ សូមចូលរួមបោះឆ្នោតជូនបេក្ខនារីតំណាងកម្ពុជាទាំងអស់គ្នា..!៕