(ភ្នំពេញ)៖ សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS) បានប្រារព្ធខួប១០ឆ្នាំនៅក្នុងសាលមហោស្រព (Black Box Theatre)។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ Tesso បានធ្វើការដឹកនាំសម្ដែង ដោយផ្ទាល់ជាមួយក្រុមសម្ដែង ដែលមកពី សាលា របាំព្រះនាងបុប្ផាទេវី។ មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងសុន្ទរកថា ជូនភ្ញៀវកិត្តិយសដែលបានចូលរួមផងដែរ។ កម្មវិធីនេះប្រារព្ធឡើងក្នុងឱកាស អបអរសាទរ ខួបអនុស្សាវរិយ៍នៃការបើកដំណើរការរបស់សាលា។
សមាជិកក្រុមប្រឹក្សាភិបាលនៃសាលា CIS មួយចំនួនបានធ្វើការអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីនេះ នឹងចែករំលែក នូវរឿងរាវបទពិសោធន៍នៃការបើកដំណើរការអភិវឌ្ឍន៍របស់សាលាតាំងពីដើម មកទល់បច្ចុប្បន្ន។ "បន្ទាប់ពីរយ:ពេល ១០ ឆ្នាំ សាលា CIS បានប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនក្លាយជា សាលាអន្តរជាតិ លំដាប់កំពូលមួយ ក្នុងក្រុងភ្នំពេញ នឹង រក្សាតម្លៃគោលជំហរ របស់ខ្លួនក្នុងការផ្ដល់គុណភាពអប់រំដល់សិស្សានុសិស្ស ក្នុងការសម្រេចបំណងរបស់ពួកគេ" អត្ថាធិប្បាយដោយ លោកស្រី Donna Trafford។ លោកស្រី Trafford គឺជា នាយកដំបូងគេបង្អស់នៅសាលា CIS និងមានដើមកំណើតនៅខេត្ត Nova Scotia នៃប្រទេសកាណាដា។
សហគមន៍ទាំងមូលរបស់សាលា CIS រួមមាន លោកគ្រូ អ្នកគ្រូ បុគ្គលិក អាណាព្យាបាល និង សិស្សានុសិស្សបាន មកជួបជុំគ្នាចូលរួមកម្មវិធីគំរប់ខួប ១០ឆ្នាំ នៃទិវាគ្រួសារសាលា CIS នៅក្នុងសាខា កោះពេជ្រ របស់សាលាយ៉ាងសប្បាយ រីករាយដោយមានការលេងល្បែងកំសាន្ត ការសម្ដែង នឹង ការទទួលទានអាហារថ្ងៃត្រង់។ អ្នកស្រី Lisa Garofolo ដែលជាបណ្ណារក្ស នឹងជាអាណាព្យាបាលសិស្សមួយរូបនៅសាលា CIS បាននិយាយថា "កូនៗរបស់ខ្ញុំនៅតែនិយាយពីភាពសប្បាយរីករាយដែលពួកគេទទួលបានក្នុងកម្មវិធីគំរប់ខួប ១០ឆ្នាំ នៃទិវាគ្រួសាររបស់សាលា ខណ:ពេលដែលពួកគេពិតជារីករាយនឹងរាល់សកម្មភាព ផ្សេងៗនាថ្ងៃនោះ ហើយអ្វីដែលធ្វើឱ្យពួកគេមាន ចំណាប់អារម្មណ៍ ដ៏ធំបំផុតគឺអារម្មណ៍នៃការជួបជុំគ្នា។ កម្មវិធីគំរប់ខួប ១០ឆ្នាំ នៃទិវាគ្រួសារសាលា CIS គឺជាកម្ម វិធីដ៏វិសេសវិសាលមួយ ដើម្បីនាំអោយមានការចូលរួមជួបជុំនៃសហគមន៍របស់សាលាទាំងមូល។
អនាគតរបស់សាលានៅតែបន្តមានពន្លឺ ជាមួយកំណើននៃការចុះឈ្មោះចូលរៀន និងការផ្ដួចផ្ដើមគំនិតថ្មីៗដូចជាកម្មវិធី Artist in Residence ដែលនាំមកនូវភាពរីករាយច្នៃប្រឌិត។ សិស្សម្នាក់ឈ្មោះ Morkot Sopha បាននិយាយថា "ខ្ញុំនឹងមិនបានអភិវឌ្ឍន៍ខ្លួនឯងមកទល់ថ្ងៃនេះ នោះទេបើខ្ញុំមិនបានចូលរៀនសាលា CIS"។ សិស្សម្នាក់ទៀតឈ្មោះ Emma Yee បានបន្ថែមថា "មិនតែប៉ុណ្ណោះសាលាបានផ្ដល់ជម្រើសនៃការសិក្សាជាច្រើន សម្រាប់ខ្ញុំនិងមិត្តភក្តិធ្វើជាបទពិសោធន៍ និង ស្វែងរកអ្វីដែលខ្លួន ចង់ធ្វើបំផុត ជាមួយបរិយាកាសសិក្សាប្រកបដោយការគោរព និង សុវត្ថិភាព"។