(ដូហា)៖ ការរប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយមានក្រុមអាហ្សង់ទីន ប៉ះបារាំង ដើម្បីដណ្តើមជើងឯកនាម៉ោង ១០យប់នេះចាប់ផ្តើម។
ជំនួបរវាងក្រុមទាំងពីរនេះ បើក្រុមណាឈ្នះ នឹងក្លាយជាម្ចាស់ជើងឯកកំពូលពិភពនៃ World Cup លើកទី២២ នេះបន្ទាប់ពីក្រូអាត ដណ្តើមបានលេខ៣ ពេលយកឈ្នះម៉ារ៉ុក ២ទល់១ កាលពីម្សិលមិញ៕