(ភ្នំពេញ)៖ ក្រោយពេលដែលទំនាក់ទំនងកម្ពុជា-ចិន កាន់តែរីកចម្រើន និងរឹងមាំ បានធ្វើឲ្យលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែសម្បូរបែប។ ដែលនាំប្រជាពលរដ្ឋមានឱកាសកាន់តែច្រើននៅក្នុងការពង្រីកទំហំពាណិជ្ជកម្មរបស់ខ្លួន តាមរយៈការបញ្ជាទិញទំនិញដោយផ្ទាល់ពីប្រទេសចិន។

អាស្រ័យហេតុនេះដើម្បីកាន់តែបង្ករភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការទិញទំនិញពីប្រទេសចិន ដែលកន្លងមកតែងតែជួបបញ្ហាក្នុងការប្រើប្រាស់ភាសាចិននោះ នៅពេលនេះលោកអ្នក អាចបញ្ជាទិញទំនិញបានយ៉ាងងាយស្រួល និងដោយផ្ទាល់ពីរោងចក្រនៅប្រទេសចិន និងប្រទេសថៃបាន តាមរយៈក្រុមហ៊ុន DRSB Express។

DRSB Express គឺជាក្រុមហ៊ុនមួយ ដែលបង្កើតឡើងដោយសហក្រិនវ័យក្មេងជំនាន់ក្រោយ តែមានសមត្ថភាព និងការឆ្នៃប្រឌិតខ្ពស់។ ក្រុមហ៊ុន DRSB Express ផ្ដោតសំខាន់ទៅលើការផ្ដល់ជូននូវសេវាកម្ម ជាច្រើនពាក់ព័ន្ធនឹងការទិញទំនិញពីប្រទេសចិន និងប្រទេសថៃ ដោយមិនបាច់ព្រួយបារម្ភលើការប្រើប្រាស់ភាសានោះឡើយ។

មិនតែប៉ុណ្ណោះក្រុមហ៊ុន ដែលមានបទពិសោធន៍៦ឆ្នាំ មួយនេះ ក៏មានផ្ដល់ជូនសេវាកម្មជាច្រើនទៀតដូចជា៖ សេវាកម្មដឹកជញ្ជូនទំនិញពីប្រទេសចិន និងថៃ, សេវាជួយទិញទំនិញ, សេវាកម្ម៉ង់ធ្វើ និងបង្កើតម៉ាកផលិតផល ឬប្រេនផ្ទាល់ខ្លួនគ្រប់ប្រភេទ។

រិតតែពិសេស និងចំណេញនោះគឺ សេវាកម្មប្តូរប្រាក់ និងវេប្រាក់ទៅកាន់ដៃគូអាជីវកម្មនៅប្រទេសចិន និងថៃ ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ព្រោះវេចេញពីកុងធនាគាររបស់ក្រុមហ៊ុនដោយផ្ទាល់។

បន្ថែមពីនេះទៀត ក្រុមហ៊ុន DRSB Express មានការធានាជូនលោកអ្នក សម្រាប់សុវត្ថិភាពខ្ពស់លើការដឹកជញ្ជូនទំនិញ និងផលិតផលរបស់លោកអ្នក បានយ៉ាងល្អប្រសើរ ដោយមិនបារម្ភទៅលើការបាត់បង់ ឬខូចខាតលើមុខទំនិញឡើយ។

រយៈពេល៦ឆ្នាំ ដែលបំពេញការងារបានយ៉ាងល្អជូនដល់អតិថិជន នៅពេលនេះក្រុមហ៊ុន DRSB Express មានអតិថិជនក្នុងដៃជាង ៣០,០០០ នាក់ និងដៃគូសហការនៅតាមបណ្តាខេត្ត-ក្រុងនានាដ៏មានសក្តានុពលខ្លាំងក្លាជាង២០សាខាឯណោះ ដូចជា៖ ខេត្តកំពត ក្រុងព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបងជាដើម។

ដោយឈរលើភាពជោគជ័យបន្តបន្ទាប់បែបនេះហើយ ទើបនៅពេលថ្មីៗនេះ ក្រុមហ៊ុន DRSB Express បានបើកនូវសេវាកម្មថ្មីមួយបន្ថែមទៀត នោះគឺសេវាកម្មដឹកអ្នកដំណើរភ្នំពេញ-កំពត កែប និងព្រះសីហនុ។ ដែលសេវាកម្មនេះជួយឲ្យលោកអ្នកអាចធ្វើដំណើរបានដោយភាពទុកចិត្ត និងសុវត្ថិភាពខ្ពស់ ព្រមជាមួយរថយន្តទំនើប Ford transit ១៥កៅអី ប្រកបទៅដោយផាសុកភាព ជូនលោកអ្នកក្នុងការធ្វើដំណើរ។

ប្រសិនជាលោកអ្នក មានចម្ងល់ ឬចង់ដឹងព័ត៌មានបន្ថែមអំពីសេវាកម្មរបស់ក្រុមហ៊ុន DRSB Express យើងខ្ញុំនោះ លោកអ្នកអាចទាក់ទងមកកាន់លេខទូរស័ព្ទ 015 621 555 / 077 621 555 ឬ Download app តាមរយៈ https://drsblogistic.com/download