(ភ្នំពេញ)៖ ដោយបង្ហាញពីការចាប់ផ្តើមដ៏អស្ចារ្យនៅដើមឆ្នាំ២០២៣ ក្រុមហ៊ុន Royal Enfield Cambodia បានរក្សាជំហររបស់ខ្លួនបានយ៉ាងល្អជាមួយនឹងម៉ូដែលថ្មី Royal Enfield Hunter 350cc. Hunter 350 ទាក់ទាញ ចំណាប់អារម្មណ៍អ្នកជិះម៉ូតូវ័យក្មេងជាច្រើនតាំងពីមិនទាន់មកដល់ប្រទេសកម្ពុជាក៏ដោយ។

សូមអរគុណចំពោះវត្តមានរបស់វានៅក្នុងសប្តាហ៍ដំបូងជាមួយនឹងការកក់លើសពី១៥ គ្រឿងសម្រាប់ស្តុកដំបូង។ អ្នកគ្រប់គ្រងផ្នែកលក់របស់ Royal Enfield Cambodia មានសុទិដ្ឋិនិយមថា ក្រៅពីកំពូល Cruiser Meteor 350cc & Classic 350 Hunter ក៏នឹងនាំយកអ្នកគាំទ្រមកអោយ Royal Enfield Cambodia បន្ថែមទៀតផងដែរ។

Hunter 350 មានការរចនាជាមួយនឹងរចនាប័ទ្មផ្លូវសាមញ្ញឥតខ្ចោះ រីករាយ និងមានផាសុកភាព។

សូមជម្រាបដែរថា សម្រាប់អ្នកជិះម៉ូតូធំជំនាន់ថ្មី និងអ្នកដែលកំពុងផ្លាស់ប្តូរពីម៉ាស៊ីន 125cc វាជាការងាយស្រួលមួយជំហានទៀតក្នុងដំណើរការដែលនឹងមិនមានការកែតម្រូវច្រើនពេកនោះទេ។ លើសពីនេះ Royal Enfield Hunter ផ្តោតសំខាន់ទៅលើម៉ាស៊ីន J-Series ហើយដំណើរការដោយកង់ខាងមុខ និងខាងក្រោយទំហំ១៧ អ៊ីង បន្ថែមមកនឹងចង្កូតដែលស្រាលងាយស្រួលបើកបរ។ Hunter 350cc ងាយស្រួលជិះ ជាមួយនឹងកម្ពស់ទាប (seat height 790mm )និងទម្ងន់ស្រាល។ Royal Enfield Hunter 350 ចែកចេញជាពីប្រភេទគឺ Dapper (3900$) & Rebel (3800$) ជាមួយនិង៧ពណ័ដ៏ពេញនិយមដែលមានដូចជា ក្រហម ខៀវ ស ខ្មៅ និងស្លែខ្ចី។

សម្រាប់ពត៌មានបន្ថែម អាចទំនាក់ទំនងទៅហ្វេកបុកផេករបស់ក្រុមហ៊ុន Royal Enfield Cambodia; https://www.facebook.com/Royalenfieldcambodia