(ភ្នំពេញ)៖​ ក្រុមហ៊ុន Yadea បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន Smile Shop ដើម្បីលក់កង់ និងម៉ូតូអគ្គិសនីតាមអនឡាញ​ ដែលពិធីនេះធ្វើឡើងនៅ ផ្ទះលេខ B២-០៣៥,០៣៦ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាកសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក យីវ ផាន់ណា ​នាយកប្រតិបត្តិ នៃក្រុមហ៊ុន Yadea បានលើកឡើងថា គោលបំណងសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ គឺមានគោលដៅ ក្នុងការដាក់បង្ហាញនូវលក្ខណៈពិសេសនៃ កង់ និងម៉ូតូអគ្គិសនី ដែលមានគុណភាពខ្ពស់ និងសេវាកម្មឈានមុខ ទៅកាន់អតិថិជន និង បណ្តាញចែកចាយរបស់ពួកយើង។

លោក យីវ ផាន់ណា បានបន្ដទៀតថា «យើងមានជំនឿចិត្តយ៉ាងមុតមាំក្នុងការលក់កង់ និង ម៉ូតូអគ្គិសនី គុណភាពលំដាប់ពិភពលោក និងការផ្តល់សេវាកម្មល្អទៅកាន់អតិថិជនដែលកំពុងប្រើប្រាស់ Smile Shop app ជិតមួយលាននាក់នៅប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមថា ប្រភេទកង់ និងម៉ូតូអគ្គិសនី យ៉ាឌា នឹងលក់ដាច់ខ្លាំងទៅលើទីផ្សារតាមរយៈគុណភាព និងសេវាកម្មល្អ បន្ថែមពីនេះទៀត យើងមានសេវាកម្មជួសជុល ថែទាំ និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ដែលអាចឆ្លើយតបនឹងតម្រូវការអតិថិជន»

យ៉ាឌា គឺជាក្រុមហ៊ុននាំមុខខាងផលិតកង់ និងម៉ូតូអគ្គិសនី ដែលទទួលការគាំទ្រពីអតិថិជនច្រើនជាងគេនៅលើពិភពលោក ហើយយើងបាននាំចូលមកកាន់ទីផ្សារកម្ពុជា មានឈ្មោះថា YADEA Cambodia តាមរយៈក្រុមហ៊ុន ហុង ហ៊ា ថេកណឡជី។ យ៉ាឌា ត្រូវបានបង្កើតឡើងជាង ២១ឆ្នាំមកហើយ ដោយបានចរាចរណ៍ជាង៩០ ប្រទេសទូទាំងពិភពលោក។

Smile Shop app គឺជាផ្សារលក់ទំនិញតាមអនឡាញឈានមុខគេប្រចាំប្រទេសកម្ពុជា ទទួលបានការទុកចិត្ត និងជឿជាក់បំផុតពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា។ Smile Shop app មានលក់ផលិតផលគ្រប់ប្រភេទជាង ១០ម៉ឺនមុខដែលមានការសហការជាមួយម៉ាកល្បីៗ ជុំវិញពិភពលោក។ តាមរយៈ កិច្ចសហប្រតិបត្តិការនេះ អតិថិជនអាចធ្វើការទិញ និងទូទាត់ប្រាក់ ដោយផ្ទាល់តាមគ្រប់ប្រព័ន្ធធនាគារដ៏មានសុវត្ថិភាពបំផុត ទាំងធនាគារក្នុងស្រុក និងអន្តរជាតិ លើសពីនេះ អតិថិជនអាចស្នើបង់រំលស់តាមអនឡាញដំបូងគេនៅកម្ពុជា។

ជាចុងក្រោយ លោក យីវ ផាន់ណា បានបន្ថែមថា លោកពិតជាមានមោទនភាពដែលបានសហការជាយុទ្ធសាស្ត្រជាមួយដៃគូល្អដូចជា Smile Shop app ដើម្បីជំរុញធ្វើយ៉ាងណាឱ្យអតិថិជនស្គាល់ផលិតផលរបស់ Yadea កាន់តែច្រើននៅលើទីផ្សារ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១០ ៧៦ ១៣ ១៣/ ០៩៩ ៧៦ ១៣ ១៣ ឬតាមរយៈហ្វេសប៊ុកផេក Yadea Cambodia៕