(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia ក្លិបបាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (សសយក) នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសហការគ្នាជាដៃគូ ដើម្បីលើកកម្ពស់សុខភាពនិងសុខុមាលភាព តាមរយៈកីឡាបាល់ទាត់ ដែល AIA Cambodia នឹងក្លាយជាអ្នកឧបត្ថម្ភនៃកម្មវិធីប្រកួតបាល់ទាត់ចំនួន៣ផ្សេងគ្នា។

អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះជំហានឆ្ពោះទៅមុខមួយទៀតសម្រាប់ AIA Cambodia ដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅ ប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ ហើយភាពជាដៃគូនេះក៏ចូលរួមគាំទ្រគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដែលមានគោលបំណងជួយមនុស្សមួយពាន់លាននាក់នៅអាស៊ីឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ២០៣០ ក៏ដូចជាសបញ្ជាក់នូវជំហររបស់ខ្លួនក្នុងនាមក្រុមហ៊ុនធានារ៉ាប់រងដែលផ្ដល់ការគាំទ្រយ៉ាងខ្លាំងក្លានៅកម្ពុជាទៅលើវិស័យកីឡា។

AIA Cambodia និងក្លិបបាល់ទាត់បឹងកេត បានចាប់ដៃគ្នាដើម្បីសម្រេចបាននូវគោលដៅរួមគ្នាក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព ដោយការផ្សព្វផ្សាយពីការលេងបាល់ទាត់ដល់ប្រជាជនកម្ពុជាកាន់តែច្រើន និងបន្តជម្រុញការគាំទ្រនាពេលអនាគត។ អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏គាំទ្រដល់បេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការពង្រីកសកម្មភាពកីឡាដើម្បីបង្កើនការយកចិត្តទុកដាក់លើសុខភាព បង្កើតសាមគ្គីភាពក្នុងចំណោមយុវជន និងអាចឱ្យពួកគេប្រើប្រាស់ទេពកោសល្យកីឡារបស់ខ្លួន។

ពីធិចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត និងលោក ឃុត ចាន់ដារ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ហើយក៏មានការចូលរួមពីលោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធ និងបុគ្គលិក ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

កម្មវិធីប្រកួតទី១ គឺការប្រកួត AIA ជើងឯកវិទ្យាល័យ មានរយៈប្រកួត ១៤សប្តាហ៍ ដែលមានសិស្សអាយុក្រោម ១៨ឆ្នាំ ចូលរួមប្រកួតប្រជែងដណ្តើមប្រាក់រង្វាន់ ពានរង្វាន់ និងមេដាយ។ រីឯកម្មវិធីប្រកួតបន្ទាប់គឺកម្មវិធីប្រកួតបាល់ទាត់កុមារ AIA Children's Day Tournament គឺជាកម្មវិធីប្រកួតមួយថ្ងៃសម្រាប់សិស្សអាយុក្រោម ១៥ឆ្នាំមកពីសាលារដ្ឋ និងសាលាអន្តរជាតិនិងកម្មវិធីប្រកួតចុងក្រោយគឺកម្មវិធីប្រកួតបាល់ទាត់ AIA Corporate Cup ដែលបើកស្វាគមន៍សម្រាប់ការចូលរួមពីបុគ្គលិកតាមបណ្តាក្រុមហ៊ុននៅកម្ពុជា។

ពិធីចុះហត្ថលេខានៅថ្ងៃនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខរបស់កម្ពុជា មួយនេះត្រូវបានក្លាយជាដៃគូធានារ៉ាប់រងអាយុជីវិត និងសុខភាពផ្លូវការរបស់ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ AIA Cambodia កំពុងផ្ដល់ការគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ជាមួយនឹងការធានារ៉ាប់រង និងការលើកទឹកចិត្តផ្សេងទៀត ដើម្បីបន្ថែមសន្តិភាពផ្លូវចិត្ត ដើម្បីឲ្យពួកគាត់ផ្តោតលើការសម្រេចគោលដៅរបស់ពួកគេ។

ចាប់តាំងពីដំណើរការរបស់ខ្លួនក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនធានារ៉ាប់រងនេះបានក្លាយជាដៃគូឧបត្ថម្ភយូរអង្វែងរបស់កម្មវិធីបាល់ទាត់កុមារ និងយុវជន AIA-ISF Youth League ដែលជាលីគបាល់ទាត់មូលដ្ឋានធំជាងគេរបស់កម្ពុជា។ វាបានផ្តល់ឱកាសដល់កុមារ និងយុវជនខ្វះខាតជាង 7,000នាក់ ឲ្យបានលេងបាល់ទាត់ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព សុខភាពល្អ និងអនុញ្ញាតឱ្យពួកគេចាប់យកឱកាសដើម្បីកសាងអនាគតដ៏ភ្លឺស្វាងផងដែរ។

អ្នកស្រី ពុធ ធីតា បានឱ្យដឹងថា ក្លិបបាល់ទាត់បឹងកេត ជាក្លិបបាល់ទាត់មានឈ្មោះល្បីមួយក្នុងវិស័យបាល់ទាត់ក្នុងតំបន់ ហើយនេះមិនមែនដោយសារតែទេពកោសល្យរបស់កីឡាករតែមួយមុខទេ តែក្នុងនោះរួមមានស្មារតីជាអ្នកកីឡា ការធ្វើការងារជាក្រុម និងភាពស្មោះត្រង់ដែលពួកគេបង្ហាញទាំងក្នុង និងក្រៅទីលានផងដែរ។ យើងពិតជាមានកិត្តិយសដែលបានធ្វើការជាមួយ AIA Cambodia ហើយនឹងត្រៀមខ្លួនគាំទ្រពួកគេដើម្បីសម្រេចគោលបំណងក្នុងការនាំមកនូវសុខភាព និងសុខុមាលភាពល្អដល់ប្រជាជនកម្ពុជាគ្រប់រូប។

បឹងកេតបង្កើតឡើងក្នុងឆ្នាំ2008 ហើយបានឈ្នះពាន Cambodian Premier League ៤ដង គឺក្នុងឆ្នាំ2012 2016 2017 និង2020 និងបានឡើងចំណាត់ថ្នាក់លេខ២ ក្នុងឆ្នាំ 2013 2014 និង2018 ហើយក្រុមនាគខៀវនេះបានឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកដំបូងក្នុងឆ្នាំ 2019។

លោក Andrew Loh បានឱ្យដឹងដែរថា ភាពជាដៃគូរបស់យើងនៅថ្ងៃនេះ និងការផ្តួចផ្តើមគំនិតរបស់យើងទាំងអស់គឺជាយានក្នុងការជម្រុញទឹកចិត្តប្រជាជនកម្ពុជាគ្រប់វ័យ ឱ្យរស់នៅមានសុខភាពល្អ និងជីវិតកាន់តែប្រសើរឡើង។ យើងចង់ឱ្យពួកគាត់ចូលរួមយ៉ាងសកម្ម និងទទួលយកអត្ថប្រយោជន៍ពីកីឡា ប្រកបដោយសុខុមាលភាព។ យើងសូមអរគុណក្លិបបាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សម្រាប់កិច្ចសហប្រតិបត្តិការមួួយនេះ ហើយជឿជាក់ថាសម្ព័ន្ធភាពរបស់យើងនឹងជួយជម្រុញទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ឱ្យឆ្ពោះទៅមុខកាន់តែប្រសើរ ហើយរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរឡើង។

សម្រាប់ព័ត៌មានបន្ថែមអំពីគំនិតផ្តួចផ្តើមនានាលើសុខភាព និងសុខុមាលភាពរបស់ AIA Cambodia ឬសម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការការពារជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ដំណោះ​ស្រាយ​ការពារគ្រួសារអ្នក និងអ្នកសូមទាក់ទងផ្នែកបម្រើអតិថិជន AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ផ្ញើអ៉ីមែលមកកាន់ [email protected] ឬចូលទៅកាន់គេហទំព័រ www.facebook.com/AIACambodia ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក សាខាគ្រប់គ្រងទាំងស្រុង។ ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណងក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ២០១៧ បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់២៦ ស្ថានភាពជំងឺធ្ងន់ធ្ងរ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

អេ អាយ អេ ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា 2020 និង 2021។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ www.aia.com.kh  ៕