(ភ្នំពេញ)៖ ដើម្បីអបអរសាទរ និងស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងមានការផ្តល់ជូននូវកម្មវិធី Khmer New Year Promotion ដែលជាព្រឹត្ដិការណ៍ប្រូម៉ូសិនពិសេសដែលនឹងធ្វើឡើងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី ១៤ ខែ មេសា ខាងមុខនេះ។
អតិថិជននឹងទទួលបានការផ្ដល់ជូននូវប្រូម៉ូសិនដ៏ធំអស្ចារ្យ រហូតដល់ ៧០% ពីបណ្តាហាងម៉ាកល្បីៗជាច្រើនដូចជា៖ ហាងសម្លៀកបំពាក់ WAVERA, Calvin Klein, Lyn, Guess, ភោជនីយដ្ឋាន Cambodia Mastercraft Microbrewery, Misigga BBQ, Potato Corner, Jumbo Seafood រោងភាពយន្ត Legend by Ize, Neo Game Oasis, ហាងលក់គ្រឿងប្រើប្រាស់ក្នុងគេហដ្ឋាន K-Four, Kohnan, Our Stuff Carpet, Koona និងហាងល្បីៗជាច្រើនទៀត។
លើសពីនេះ គ្រប់វិក័យបត្រចំណាយចាប់ពី ២៥ ដុល្លារទាំងអស់ពីហាងដែលចូលរួមនឹងទទួលបានឱកាសចាប់រង្វាន់ក្នុងក្អមអាថ៏កំបាំងដើម្បីទទួលរង្វាន់ដូចជា៖ បណ្ណបញ្ចុះតម្លៃពីហាង Cindy Salon, Power Bank, មួកសុវត្ថិភាព និងរង្វាន់ជាច្រើនបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាផ្សារទំនើបខ្នាតធំពោរពេញទៅដោយសេវាកម្ម និងផលិតផលដែលមានគុណភាព និងប្រេនល្បីៗនៅទូទាំងពិភពលោក ជាមួយនឹងទីធ្លាកម្សាន្តប្រកបដោយបរិយាកាសល្អ មានផាសុខភាព ព្រមទាំងមានចំណតរថយន្ត និងម៉ូតូយ៉ាងធំទូលាយផ្តល់ភាពងាយស្រួល សម្រាប់អតិថិជន។ ចាំអីទៀត? រួសរាន់ឡើង! ណាត់គ្នាមកចូលរូមទិញទំនិញល្អៗ និងដើរលេងកម្សាន្តជាមួយ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នៅក្នុងថ្ងៃចូលឆ្នាំថ្មី ទាំងអស់គ្នាណា៎។
ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួនបើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/271MegaMall
ឬទាក់ទងមកលេខ៖ 070 822 822 ឬ 096 888 9888 ៕
ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖
* លេខទូរសព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]