(ភ្នំពេញ)៖ ហាងលក់សម្លៀកបំពាក់ Zara ដែលជាហាងសម្លៀកបំពាក់ម៉ាកដ៏ល្បីពីប្រទេសអេស្ប៉ាញ នឹងបើកសម្ពោធថ្ងៃទី១៣ ខែឧសភា ស្អែកនេះហើយ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី ដែលនេះគឺជាលើកដំបូងសម្រាប់ម៉ាក Zara ដែលនឹងបង្ហាញខ្លួននៅលើទឹកដីប្រទេសកម្ពុជា។
ប្រេន Zara គឺក្រុមហ៊ុនសម្លៀកបំពាក់លក្ខណៈពហុជាតិរបស់ប្រទេសអេស្ប៉ាញ ដែលមានលក់សំលៀកបំពាក់ ស្បែកជើង គ្រឿងតុបតែងខ្លួន ផលិតផលថែរក្សាសម្រស់ និងទឹកអប់ជាដើម ដែលសព្វថ្ងៃមានជាង ២០០០ទីតាំងនៅលើពិភពលោក និងត្រូវបានស្គាល់ថាជាក្រុមហ៊ុនឈានមុខគេមួយក្នុងពិភពសម្លៀកបំពាក់។ ចំនុចពិសេសដែលធ្វើឲ្យ Zara មានភាពល្បីល្បាញនោះគឺគំនិតច្នៃប្រឌិតរបស់អ្នកច្នៃម៉ូដ ដោយបានរចនារួមបញ្ចូលគ្នារវាងបែបបទជីវិតប្រចាំថ្ងៃ និងភាពទំនើបទាន់សម័យ ដែលត្រូវបានរំលេចចេញតាមរយៈម៉ូដថ្មីទាន់សម័យជានិច្ច ជាពិសេសការបញ្ចេញ Collection ថ្មីៗទៅតាមរដូវកាល។ ទាំងនេះគឺជាមូលហេតុនៃភាពល្បីល្បាញ ដែលធ្វើឱ្យអតិថិជនទូទាំងពិភពលោកស្គាល់ និងគាំទ្រយ៉ាងខ្លាំងទៅលើប្រេនមួយនេះ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលបើកសម្ពោធនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏នឹងមានកម្មវិធីពិសេសៗជាច្រើន ដើម្បីឲ្យអតិថិជនមិនត្រឹមតែអាចរីករាយក្នុងការទិញទំនិញម៉ាកល្បីៗពីក្រៅប្រទេសទេ ថែមទាំងអាចកម្សាន្តសប្បាយទ្វេដងនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លទៀតផង!
ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន៖ ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួនបើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន៖ ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញជាដើម ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។
ចង់ដឹងព័ត៍មានបន្ថែម ពីការបើកសម្ពោធរបស់ហាងសម្លៀកបំពាក់ Zara ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមតាមដានលើទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/ ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៊ីមែល៖ [email protected] ៕