(ភ្នំពេញ)៖ ឥឡូវអ្នកអាចប្រលងតែជំនាញមួយ ក្នុងតេស្ត IELTS ដែលជាតេស្តត្រូវបានទទួលស្គាល់ទូទាំងសកលលោកឡើងវិញបាននៅកម្ពុជា ដើម្បីទទួលបានពិន្ទុដែលអ្នកប្រាថ្នា និងឈានសម្រេចគោលបំនងទៅសិក្សានៅក្រៅប្រទេស ឬអាជីពរបស់ខ្លួន។

ឥឡូវនេះកម្ពុជាមានការប្រលងឡើងវិញនូវជំនាញតែមួយក្នុងតេស្ត IELTS ហើយ។ ប្រសិនបើអ្នកមិនទទួលបានពិន្ទុដែលអ្នកចង់បានពេលប្រលងដំបូង អ្នកអ្នកអាចជ្រើសយកការប្រលងជំនាញមួយក្នុងចំណោមជំនាញទាំងបួនដែលរួមមាន ការស្តាប់ ការអាន ការសរសេរ ឬការនិយាយ នោះឡើងវិញបាន។

ពិន្ទុក្រោយប្រលងក្នុងជំនាញតែមួយសារឡើងវិញត្រូវបានទទួលស្គាល់ដោយ Australian Department of Home Affairs និងសាកលវិទ្យាល័យ ព្រមទាំងស្ថាប័នអប់រំជាច្រើនទៀតក្នុងប្រទេសអូស្ត្រាលី។

លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំនៅប្រទេសកម្ពុជាបានលើកឡើងថា៖ «ការអនុញ្ញាតឲ្យបេក្ខជនប្រលងតែមួយជំនាញឡើងវិញ នឹងជួយផ្តល់ឱកាសជាលើកទី២ដល់បេក្ខជនក្នុងការសម្រេចបាននូវគោលបំណងក្នុងការចង់បន្តទៅរៀនធ្វើការ ឬរស់នៅបរទេស»

លោកក៏បានបន្ថែមទៀតថា បេក្ខជនប្រលងចង់ទទួលបានឱកាសប្រលងឡើងវិញនូវមួយជំនាញដែលពួកគេធ្វើមិនបានល្អតែប៉ុណ្ណោះ ជៀសជាងការប្រលងតេស្តទាំងមូលសារឡើងវិញ។ ការប្រលងតែមួយជំនាញឡើងវិញ ដែលមានសម្រាប់តេស្ត IELTS ទាំងពីរប្រភេទដូចជា Academic និង General ពិតជាផ្តល់នូវជម្រើសថ្មី និងបង្កើនភាពបន់បែនខ្ពស់ដល់បេក្ខជនទាំងអស់នៅប្រទេសកម្ពុជា។ បច្ចុប្បន្នអ្នកអាចប្រលងតេស្តនេះបាននៅឯមជ្ឍមណ្ឌលប្រលងតេស្ត IELTS នៃស្ថាប័នអប់រំ អាយ ឌី ភី នៅកម្ពុជា។

បេក្ខជនដែលជ្រើសការប្រលងតែមួយជំនាញឡើងវិញនឹងទទួលបានពិន្ទុជាលើកទីពីរ (a second Test Report Form – TRF) ដែលអាចយកទៅប្រើប្រាស់ដើម្បីបន្តការសិក្សា ឬរស់នៅក្រៅប្រទេស។ បេក្ខជនប្រលងអាចជ្រើសប្រើប្រាស់ពិន្ទុចាស់ ឬថ្មីរបស់ខ្លួនបានអាស្រ័យលើពិន្ទុរបស់ពួកគេ។

បេក្ខជនប្រលងគួរដឹងថាពិន្ទុនេះមិនអាចប្រើប្រាស់បានសម្រាប់ប្រទេសដទៃក្រៅពីប្រទេសអូស្ត្រាលីនោះទេ។ ដោយហេតុនេះ IELTS បានកំពុងតែធ្វើការជាមួយនឹងស្ថាប័ននៃប្រទេសនានាដើម្បីធ្វើយ៉ាងនាឲ្យពួកគេទទួលស្គាល់ការធ្វើតេស្តតែលើជំនាញមួយសារឡើងវិញនេះ ដូច្នេះបេក្ខជនប្រលងគួរតែតាមដានគេហទំព័រដើម្បីទទួលបានដំណឹងថ្មីៗ។

លោក Warwick Freeland នាយកគ្រប់គ្រង IELTS របស់ស្ថាប័នអប់រំ អាយ ឌី ភី បានបញ្ចាក់ថាជម្រើសក្នុងការប្រលងឡើងវិញថ្មីនេះបានបង្ហាញពីគោលជំហររបស់ IELTS ក្នុងការជួយបេក្ខជនទទួលបាននូវពិន្ទុដែលល្អបំផុត និងជួយឲ្យស្ថាប័ននានាដើម្បីទទួលបានបេក្ខជនដែលប្រកបដោយសមត្ថភាព។

លោកបានបន្ថែមទៀតថា ការប្រលងតែមួយជំនាញឡើងវិញនេះគឺកាន់តែផ្តល់ភាពសុក្រិតដល់បេក្ខជន ដោយការផ្តល់ឲ្យពួកគេនូវឱកាសក្នុងការប្រលងឡើងវិញក្នុងករណីដែលបេក្ខជនមានអារម្មណ៍ថាការប្រលងលើកទីមួយហាក់បីដូចជាមិនបានបញ្ចាក់ពីសមត្ថភាពពិតរបស់ពួកគេ។ ស្ថាប័នដែលទទួលស្គាល់ការប្រលងតែមួយជំនាញក្នុងតេស្ត IELTS នឹងអាចផ្តល់បេក្ខជននូវ ភាពបន់បែនខ្ពស់ក្នុងការទទួលបានការចូលរៀនដោយប្រកបដោយគុណភាព។

លោកបានបន្ថែមផងដែរថា ពួកយើងពិតជាមានមោទនភាពសម្រាប់គំនិតផ្តួចផ្តើមនេះដោយហេតុថាលក្ខខ័ណ្ឌនេះនឹងបន្តជម្រុញឲ្យស្ថាប័នយើងបេ្តជ្ញាក្នុងការជួយរាល់បេក្ខជនប្រលងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។

ការប្រលងលើជំនាញតែមួយឡើងវិញរបស់តេស្ត IELTS ឥឡូវនេះមាននៅកម្ពុជាហើយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://ielts.idp.com/cambodia/test-dates/phnompenh ។

ស្ថាប័នអប់រំ អាយ ឌី ភី គឺជាស្ថាប័នឈានមុខគេក្នុងការផ្តល់ជូនការប្រលងតេស្ត International English Language Testing System (IELTS) ។

តេស្ត IELTS ជាតេស្តក្នុងចំនោមតេស្តដំបូងដែលវាស់សមត្ថភាពក្នុងប្រើប្រាស់ភាសាអង់គ្លេស។ ស្ថាប័នយើងផ្ទាល់បានធ្វើការផ្លាស់ប្តូរ និងបន្តភាពឈានមុខលើវិស័យនេះចាប់តាំងពីបង្កើតឡើងដំបូងអំឡុងពេល ៣០ឆ្នាំមុន ដោយធ្វើការបង្កើតថ្មីរួមមានការប្រើប្រាស់បច្ចេកទេសពីអ្នកជំនាញជាមួយនឹងបច្ចេកវិទ្យា។ ពួកយើងបានផ្តល់ជូនបេក្ខជនប្រលងរាល់គ្នានូវជម្រើសដែលសមស្រប ក្នុងនោះមានការធ្វើតេស្តលើក្រដាស តាមរយៈកុំព្យូទ័រ និងប្រព័ន្ធអនឡាញ។ ដោយហេតុនេះ យើងឃើញថា បេក្ខជនដែលបានប្រលងរួចបានបង្ហាញលទ្ធផលរបស់ខ្លួនទៅកាន់ប្រមាណជាង ១១០០០ ស្ថាប័នដែលទទួលស្គាល់នូវសមត្ថភាពប្រើប្រាស់ភាសារបស់ពួកគេ។

តេស្ត International English Language Testing System (IELTS) គឺបង្កើតឡើងសម្រាប់ជួយដល់សិស្ស និស្សិត និងបញ្ញវ័ន្តក្នុងការបន្តទៅសិក្សា ធ្វើការ ឬរស់នៅប្រទេសដែលមានភាសាអង់គ្លេសជាភាសាកំណើត។ ក្នុងនោះរួមមាន ប្រទេសអូស្ត្រាលី កាណាដា ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

សមត្ថភាពក្នុងការស្តាប់ អាន សរសេរ និងនិយាយជាភាសាអង់គ្លេសរបស់អ្នកនឹងត្រូវបានវាយតម្លៃកំឡុងពេលធ្វើតេស្ត ដោយតេស្ត IELTS នេះ អ្នកនឹងទទួលបានការដាក់ពិន្ទុពី ១ ដល់ ៩។

តេស្ត IELTS ត្រូវបានគ្រប់គ្រងរួមដោយ British Council, IDP IELTS និង Cambridge University Press & Assessment។

ស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) គឺជាស្ថាប័នឈានមុខគេ ផ្តល់ប្រឹក្សាពីការសិក្សានៅបរទេស។ ស្ថាប័នក៏ទទួលបានការចុះក្នុងបញ្ចី Australian Securities Exchange ហើយបច្ចុប្បន្នស្ថាប័នមានការិយាល័យក្នុងបណ្តាប្រមាណជាង ៥០ ប្រទេស និងគេហទំព័រទទួលបានចូលមើលជាង ១០០ លានដងក្នុងមួយឆ្នាំ។

ស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) មានភាពជឿនលឿនក្នុងការធ្វើយ៉ាងណាឲ្យអ្នកសម្រេចទទួលបានការចូលរៀនមុខវិជ្ជាដ៏ល្អឥតខ្ចោះតាមរយៈការធ្វើតេស្តភាសាអង់គ្លេស និងរៀនភាសាអង់គ្លេសនៅក្នុងសាលា។

ក្រុមការងារស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) រួបរួមគ្នាជាមួយនឹងអ្នករាល់ពេល ចាប់តាំងពីការស្វែងរកមុខវិជ្ជារហូតដល់អ្នកចាប់ផ្តើមរៀនបុខវិជ្ជា ឬអាជីពរបស់អ្នក។

ការយល់ដឹងទិន្នន័យរបស់ស្ថាប័នអប់រំ IDP គឺផ្អែកទៅលើស្ថាប័ននានាជាច្រើនជុំវិញពិភពលោក ដើម្បីធានាបានថាគោលនយោបាយត្រូវបានជូនដំណឹងទៅតាមតម្រូវការផ្សេងៗ ឧបសគ្គ និងការជម្រុញទឹកចិត្តរបស់សិស្សានុសិស្ស។

ស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) ពិតជាមានមោទនភាពចំពោះបុគ្គលិក ឬក្រុមការងាររបស់យើងខ្លាំង
ណាស់។ ការជឿជាក់លើសម្ថភាព និងជំនាញរបស់រាល់បុគ្គលិក និងដំណើរការរបស់ស្ថាប័ននេះហើយ ដែលធ្វើឲ្យរាល់អតិថិជន ឬលោកអ្នកសម្រេចបាននៅគោលដៅសិក្សា ហើយឈានទទួលបានភាពជោគជ័យក្នុងអាជីពជាមួយពួកយើង៕