(ភ្នំពេញ)៖ កិច្ចប្រជុំ រវាងឱសថការី និងគ្រូពេទ្យ នៃសមាគមអន្ដោទស្សន៍កោសល្យ ប្រព័ន្ធរំលាយអាហារកម្ពុជា លើបញ្ហាក្រពះពោះវៀននៅកម្ពុជា បានរៀបចំធ្វើឡើង ដោយក្រុមហ៊ុន KALBE សហការជាមួយសមាគមអន្ដោទស្សន៍កោសល្យ ប្រព័ន្ធរំលាយអាហារកម្ពុជា ក្នុងគោលបំណងដើម្បីចែករំលែក អំពីបញ្ហាជំងឺក្រពះ និងប្រាប់អំពីវិធីសាស្ដ្រ ក្នុងការព្យាបាល។
កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នាសណ្ឋាគារ Sun and Moon Riverside Hotel រាជធានីភ្នំពេញ នាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឱសថការី និងគ្រូពេទ្យ នៃសមាគមអន្ដោទស្សន៍កោសល្យ ប្រព័ន្ធរំលាយអាហារកម្ពុជា ព្រមទាំងភ្ញៀវកិត្ដិយសជាច្រើនរូបទៀតផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកស្រីវេជ្ជបណ្ឌិត វង់ ច័ន្ទលីណា ឯកទេសថ្លេីមក្រពះ ពោះវៀន ឬសដូងបាត នៃមន្ទីរពេទ្យកាលម៉ែត្រ និងបន្ទប់ពិគ្រោះលីណា ជី អាយ ឃែ បានលើកយកនូវកត្ដាសំខាន់ៗចំនួន នៃការព្យាបាលជំងឺក្រពះខ្សោយ មកចែករំលែកជូនដល់អ្នកចូលរួម ក្នុងកិច្ចប្រជុំ ខាងលើនេះ រួមមាន៖
* អ្វីជាជំងឺក្រពះខ្សោយ (Functional Dyspepsia)?
* តើជំងឺក្រពះខ្សោយ មានរោគសញ្ញាអ្វីខ្លះ?
* តើអ្វីខ្លះ ជាកត្ដាបង្ករឲ្យមានជំងឺក្រពះខ្សោយ?
* តើជំងឺក្រពះខ្សោយ ត្រូវធ្វើវិនិច្ឆ័យតាមវិធីណា?
* តើការព្យាបាលជំងឺក្រពះខ្សោយ មានអ្វីខ្លះ?
លោកស្រីវេជ្ជបណ្ឌិត វង់ ច័ន្ទលីណា បានឲ្យដឹងថា ជំងឺក្រពះខ្សោយ គឺការមាននូវសញ្ញានៃការពិបាករំលាយអាហារ រយៈពេល៣ខែចុងក្រោយ ហើយរោគសញ្ញាដំបូង គឺមានយ៉ាងហោចណាស់៦ខែ មុនការធ្វើរោគវិនិច្ឆ័យ ព្រមទាំងមិនមាន Organic lesion តាមរយៈការធ្វើរោគវិនិច្ឆ័យអមវិជ្ជសាស្ដ្រផ្សេងៗ រួមទាំងការឆ្លុះក្រពះផងដែរ។
ទន្ទឹមគ្នានេះ លោកស្រីវេជ្ជបណ្ឌិត វង់ ច័ន្ទលីណា បានគូសបញ្ជាក់ថា ការព្យាបាលជំងឺក្រពះខ្សោយ រួមមាន៖ របបអាហារ និងការផ្លាស់ប្ដូរទម្លាប់, ការព្យាបាលមេរោគក្រពះ (H.pylori), ការព្យាបាលដោយថ្នាំផ្សេងៗ និងការប្រឹក្សាផ្នែកចិត្ដសាស្ដ្រ។
សាស្ដ្រាចារ្យ អ៊ុង ចក្រាវុធ ឯកទេសថ្លើម ក្រពះ ពោះវៀន បានពន្យល់អំពីពាក្យ «Dyspepsia» ដោយលោកបានថា «Dys» ស្មើនឹងពិបាក, «pepsia» ស្មើនឹងការរំលាយអាហារ និង «Dyspepsia» ស្មើនឹងការរំលាយអាហារ។
ជាមួយគ្នានេះ សាស្ដ្រាចារ្យ អ៊ុង ចក្រាវុធ ក៏បានបង្ហាញអំពីរោគសញ្ញា រួមមាន៖ ក្រហារចុងដង្ហើម, ឆ្អល់ចុងដង្ហើម, ញាំអាហារឆាប់ឆ្អែត, និងមានការលំបាកក្នុងការរំលាយអាហារ ដែលទាំងអស់នេះ គឺជារោគសញ្ញាសំខាន់។ ដោយឡែក រោគសញ្ញាបន្ទាប់បន្សំ រួមមាន៖ ភើរខ្សល់, ចង្អោរ, ត្អើក និងក្ដៅទ្រូង។
ក្នុងកិច្ចប្រជុំ រវាងឱសថការី និងគ្រូពេទ្យ នៃសមាគមអន្ដោទស្សន៍កោសល្យ ប្រព័ន្ធរំលាយអាហារកម្ពុជា លើបញ្ហាក្រពះពោះវៀននៅកម្ពុជា ខាងលើនេះ ក៏មានការធ្វើតេស្ដនូវកម្មវិធី «ក្រពះម៉ែត» ដែលជាកម្មវិធីរបស់ PROMAG ដើម្បីដឹងអំពីបញ្ហាសុខភាពក្រពះ និងមានការផ្ដល់រង្វាន់ ដល់អ្នកដែលចូលរួមលេងផងដែរ។
ក្រពះម៉ែត ជាគេហទំព័រដែលរហ័ស និងងាយស្រួលបំផុត អាចកំណត់ស្ថានភាពក្រពះ បានភ្លាមៗ ដោយគ្រាន់តែឆ្លើយសំនួរសាមញ្ញ មួយចំនួនអំពីខ្លួនអ្នក។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទៅកាន់ Link: https://www.kalbeconsumerhealth.com/kh/kh/kropes-metre។
PROMAG មានប្រសិទ្ធភាពរហ័ស ជាមួយសកម្មភាព៣យ៉ាង រួមមាន៖ បន្សាបជាតិអាស៊ីតក្នុងក្រពះ, បំបាត់អការៈហើមពោះចុកឆ្អល់, និងការពារភ្នាសក្រពះពីការរលាក។ កុំភ្លេចស្វែងរក Promag ដែលជាឱសថព្យាបាលក្រពះដ៏មានប្រសិទ្ធភាព! លោកអ្នកអាចស្វែងរក Promag នៅតាមឱសថស្ថាន ដែលនៅជិតលោកអ្នកតាមរយៈគេហទំព័រ «ក្រពះម៉ែត»៕