(អឺរ៉ុប)៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubemeyang បានសម្រេចកិច្ចសន្យាជាមួយក្លិបបារាំង Marseille ក្រោយចាកចេញពីក្លិបអង់គ្លេស Chelsea FC ខណៈកិច្ចព្រមព្រៀងរវាងក្លិបទាំងពីរមិនបានបង្ហាញអំពីតម្លៃផ្ទេរនោះទេ, នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។
Aubemeyang មានវ័យ ៣៤ឆ្នាំសញ្ជាតិហ្គាបុង ត្រូវបានផ្ទេរមកកាន់ទឹកដីអង់គ្លេសជាមួយក្លិប Chelsea ក្នុងកិច្ចព្រមព្រៀងជាមួយក្លិប FC Barcelona ស្ថិតក្នុងតម្លៃ ១០.៣លានផោន ដែលរូបគេរកបានតែ ៣គ្រាប់ប៉ុណ្ណោះ ក្នុងការលេងបាន ២២ប្រកួត គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។
នេះជាការចាកចេញពីលីគអង់គ្លេស ជាលើកទី២ ក្នុងរយៈពេល ១៨ខែ ជាអតីតកីឡាករម្ចាក់បានចំណាយពេលលេងបាន ៤ឆ្នាំជាមួយក្លិប Arsenal មុនពេលចេញទៅកាន់ FC Barcelona កាលខែមករា ឆ្នាំ២០២២។
Aubemeyang ជាកីឡាករឆ្នើម ១រូបមកពីតំបន់អាហ្រ្វិក ដែលបានឈ្នះពានលីគប្រទេសតំបន់អឺរ៉ុប ដូចជាលីគកំពូល La Liga ជាមួយ Barcelona ក៏ដូចជាពាន FA Cup និងរងជើងឯកពាន UEFA Europa League នៅក្លិប Arsenal ហើយមានពាន DFB-Pokal ចំនួន ៣លើកជាមួយក្លិប Borussia Dortmund ផងដែរ។
ហើយនេះជាដំណើរផ្សងព្រេងនៅតំបន់អឺរ៉ុប របស់ខ្សែប្រយុទ្ធ Aubameyang ទៅកាន់លីគ Ligue 1 ជាមួយក្លិប Marseilli ដែលជាក្លិបធ្លាប់ឈ្នះពានលីគ ៩លើក ខណៈរដូវកាលមុនបានបញ្ចប់នៅលេខរៀងទី៣ មានឳកាសលេងវគ្គជម្រុះជុំទី៣ ពានរង្វាន់ UEFA Champions League រដូវកាល២០២៣-២៤៕