(ភ្នំពេញ)៖ តាមការបង្ហាញរបស់គ្រូពេទ្យឯកទេសនៃមន្ទីរពហុព្យាបាល និងសម្ពព មេម័រ (Mémoire) បានឱ្យដឹងថា ស្ដ្រីដែលជាម្ដាយក្រោយសម្រាលកូនហើយ តែងតែជួបបញ្ហាជាច្រើនទៀត ទោះសម្រាលដោយធម្មជាតិតាមទ្វារមាស ឬដោយវះកាត់ក្ដី គឺរមែងតែនៅមានការឈឺចាប់ដោយសារស្នាមរបួស និងឈឺនៅតំបន់ផ្សេងផៗជាដើម។ ដើម្បីជ្រាបច្បាស់ថាតើមានបញ្ហាអ្វីខ្លះក្រោយសម្រាល និងវិធីសាស្ដ្រាថែរក្សាឱ្យបានត្រឹមត្រូវ សូមមើលណែនាំរបស់គ្រូពេទ្យេឯកទេសដូចតទៅ៖
១៖ ការឈឺចាប់ក្រោយសម្រាលស្នាមរបួស៖
* បណ្តាលមកពីការវះកាត់ ឬកាត់សាច់ទ្វារមាស ដើម្បីជួយសម្រួលឲ្យទារកចេញមកក្រៅ។
* ការថែទាំ៖ សម្រាប់ថ្នេរវះ ត្រូវថែកុំឱ្យសើម ហាមគ្របអ្វីក្រាស់ៗពីលើ និងមិនឱ្យត្រូវទឹករហូតដល់ថ្នេសះល្អ (លើកលែងប្រើស្កុតមិនជ្រាបទឹក)។ សម្រាប់ថ្នេរសម្រាលធម្មជាតិ ត្រូវលាងសំអាតជាមួយទឹកអនាម័យ ឬ ទឹកក្តៅឧណ្ឌៗ រួចផ្តិតឱ្យស្ងួត ឧស្សាហ៍ប្តូរខោទឹកនោម/ សំឡីអនាម័យ។
ឈឺនៅកន្លែងផ្សេងៗ៖
* ឈឺលើថ្ងាស៖ បណ្ដាលមកពីការកន្ត្រាក់របស់ស្បូន ដែលនឹងត្រូវរួមតូចបន្តិចម្តងៗ រហូតត្រឡប់ទៅសភាពដើមវិញនៅ១ខែ កន្លះក្រោយសម្រាល។
* ឈឺចង្កេះ/ឆ្អឹងខ្នង៖ មកពីការបំបៅដោះរយៈពេលយូរ ការសម្រាលពិបាក ការប្រើឧបករណ៍ជំនួយ ឬការចាក់ថ្នាំឆ្អឹងខ្នង។
* ដំណោះស្រាយ៖ ប្រើថ្នាំបំបាត់ការឈឺចាប់ អាចស្អំទឹកកក (សម្រាលធម្មជាតិ) ប្រើហ្គេនរឹតពេលធ្វើចលនា ប្រើខ្នើយកល់ខ្នងពេលអង្គុយ។
២៖ បញ្ហាទាក់ទងនឹងសាច់ដុំប្លោកនោម/សាច់ដុំទ្វារលាមក
* កើតកំឡុង ៣-៦ខែដំបូង ដោយសារការសម្រាលពិបាកប្រើឧបករណ៍ជំនួយឈឺពោះរយៈពេលយូរការដាច់រហែកធ្ងន់ធ្ងរ។
* ដំនោះស្រាយ៖ ហ្វឹកហាត់សាច់ដុំ ហូបទឹកគ្រប់គ្រាន់ ហូបអារហារសំបូរសរសៃ ឬប្រើថ្នាំបន្ទន់លាមក។
៣៖ ការធ្លាក់ឈាម៖
ដំបូងពណ៌ក្រហមស្រស់ លាយកំណកឈាម រួចថយចុះបរិមាណ និងប្រែពណ៌ស្រាលទៅៗ។ កើតមានកំឡុង ៦-៨សប្តាហ៍ក្រោយសម្រាល (ដោយសារស្បូនត្រូវការពេលវេលា ដើម្បីកន្ត្រាក់រួមតូច ដូចសភាពដើមមកវិញ)។
*ដំណោះស្រាយ៖
- ដើរឱ្យបានច្រើន (ឱ្យឈាមឆាប់ធ្លាក់អស់) ហាមស្អំរបស់ក្តៅលើពោះ ឬប្រើសារជាតិដែលគ្មានវេជ្ជបញ្ជាច្បាស់លាស់។
- ត្រឡប់មកពិនិត្យសុខភាពតាមកាលកំណត់ (ពិនិត្យគ្លីនិក និង អេកូសាស្ត្រ) ដើម្បីបែងចែកជាមួយមូលហេតុមិនប្រក្រតីផ្សេងទៀត។
- ករណីអូសបន្លាយយូរ ឬបរិមាណច្រើន៖ កំរិតស្រាល ប្រើថ្នាំបន្ថយការធ្លាក់ឈាម បង្កើនសមត្ថភាពកន្ត្រាក់របស់ស្បូន ថ្នាំបង្កើនគ្រាប់ឈាម។ កំរិតធ្ងន់ឈានដល់ការប្រើថ្នាំអរម៉ូន ឬសម្រាកពេទ្យ។
៤៖ អាការៈទន់ខ្សោយក្រោយសម្រាល
មូលហេតុ៖
- ភាពស្លេកស្លាំងដោយសារកង្វះគ្រាប់ឈាមមុនសម្រាល ការធ្លាក់ឈាមមុន/ក្រោយសំរាលធ្ងន់ធ្ងរបញ្ហាសុខភាពក្នុងពេលមានផ្ទៃពោះ ដែលមិនបានដោះស្រាយត្រឹមត្រូវ (ជំងឺគ្រាប់ឈាម លើសសំពាធឈាម ទឹកនោមផ្អែម....)។
- ការបំបៅដោយទឹកដោះម្តាយ របបអារហារមិនគ្រប់គ្រាន់។
* ដំណោះស្រាយ៖
- សារធាតុដែក/វីតាមីន បរិភោគអារហារមានតុល្យភាព គេងគ្រប់គ្រាន់ លំហាត់ប្រាណសមស្រប។
- រកដំណោះស្រាយមូលហេតុផ្សេងទៀតដែលអាចពាក់ពន្ធ័ ។
៥៖ បញ្ហាទាក់ទងនឹងការបំបៅដោះ
ការប្រេះ/របក ក្បាលដោះ និងការតឹងដោះ។
* ដំនោះស្រាយ៖
- ព្យាយាមបំបៅឱ្យបានទៀងទាត់ និង បៅទាំងសងខាង (ច្របាច់ទុកករណីកូនបៅមិនអស់)។
- ម៉ាស្សាថ្នមៗជាមួយកន្សែងក្តៅឧណ្ឌៗមុនបំបៅបំបៅក្នុងឥរិយាបទត្រឹមត្រូវ។ ប្រើថ្នាំលាប ឬបន្ថែមថ្នាំបំបាត់ការឈឺចាប់។
៦៖ បញ្ហាទាក់ទងនឹងសុខភាពផ្លូវចិត្តក្រោយសំរាល
* មូលហេតុ៖ បញ្ហាសុខភាព ការលំបាកក្នុងការមើលថែទារក ខ្វះការផ្តល់កម្លាំងចិត្ត។
* រោគសញ្ញា៖
- កំរិតស្រាល៖ ឆាប់ឆេវឆាវ ផ្លាស់ប្តូរអារម្មណ៍ វិបត្តិនៃការហូបអារហារ / ការគេង។
- អាចវិវត្តជា Baby blue (30-70 %) -> Depression ( 5-10%) -> Psychosis ( 1-3% )
* ដំណោះស្រាយ៖ ផ្តល់ការគាំទ្រទាំងសុខភាពផ្លូវកាយ និង ចិត្ត។ ករណីអាការៈអូសបន្លាយ ឬ ធ្ងន់ធ្ងរ (ជាទូទៅ> ២សប្ដាហ៍ ) សូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាម ។
ដោយ៖ មន្ទីរពហុព្យាបាល និងសម្ពព មេម័រ (Mémoire)
ទស្សនាវិដេអូ៖ https://fb.watch/lJQArzXA8S/?mibextid=Nif5oz