(ភ្នំពេញ)៖ នៅថ្ងៃសុក្រទី១១ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន Mazda Cambodia បានអញ្ជើញភ្ញៀវកិត្តិយស និងប្រព័ន្ធផ្សព្វផ្សាយដើម្បីធ្វើជាសាក្សីនៃការចាប់ផ្តើមដ៏ធំជាលើកដំបូងនៃរថយន្ដ New MAZDA 2 Sport Edition 2024, New MAZDA CX 60 EXCLUSIVE LINE 2024 ជំនាន់ថ្មីរបស់ខ្លួន។ នៅក្នុងកម្មវិធីនេះផងដែរ សម្រាប់អតិថិជនដែលធ្វើការកក់រថយន្ត New Mazda 2 ឬ រថយន្ដ New Mazda CX-60 នឹងទទួលបាន រង្វាន់ Ipad ភ្លាមៗផងដែរ។
ការណែនាំនូវរថយន្ដ New MAZDA 2 Sport Edition 2024, New MAZDA CX 60 EXCLUSIVE LINE 2024 ដែលជារថយន្ដទំនើប និងជឿនលឿនចុងក្រោយរបស់ក្រុមហ៊ុន Mazda ដែលមិន ធ្លាប់មាន ត្រូវបានដាក់បង្ហាញលើកដំបូង នៅក្នុងប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ នាពេល រាត្រីដ៏ពិសេសមួយនៅ Showroom Mazda Cambodia ថ្មីដ៏ទំនើបជាងគេនៅកម្ពុជា (សាខាផ្លូវ ៦០ម ក្បែរផ្សារទំនើប អ៊ីអន៣) រាជធានីភ្នំពេញ។
អគារទីតាំងបង្ហាញរថយន្ដ Mazda ថ្មី ស្អាតទំនើបខ្លាំងណាស់ ហើយនេះគឺជា Showroom ដែលទំនើបជាងគេផងដែរនៅកម្ពុជា។ នៅខាងក្នុងនេះមានផ្ដល់សេវាកម្មយ៉ាងពេញចិត្ត ព្រោះ នៅទីនេះណា មិនត្រឹមតែជា Showroom តែប៉ុណ្ណោះទេ តែនៅទីនេះបងប្អូនអតិថិជនក៏អាច ទទួលអាហារដ៏មានឧជារសឆ្ងាញ់ពិសារជាមួយនឹងការស្ដាប់ភ្លេងព្យាណូយ៉ាងរណ្ដំផងដែរ មានកន្លែងសម្រាប់ក្មេងលេង និង មានរោងកុន Mazda ដ៏ទំនើបផងដែរ។ ហើយនៅរៀងរាល់ចុងសប្តាហ៍បងប្អូនក៏អាចមកធ្វើការបើកបរសាកល្បងរថយន្តដើម្បីទទួលកាដូដែលមានតម្លៃ$160 ទៀតផង។
ការរចនាដ៏ប្រណីត នៃផ្នែកខាងក្រៅ ផ្ទៃខាងក្នុង រួមជាមួយនឹងបច្ចេកវិជ្ជាទំនើប SKY ACTIV ដែលតែងតែជា ស្តង់ដារនៃរថយន្ដ Mazda ឥឡូវនេះយើងមានសេចក្តីរីករាយណាស់ក្នុងការ បើកបង្ហាញ ជាផ្លូវការរថយន្ដជំនាន់ថ្មី របស់ New MAZDA 2 Sport Edition 2024, និង New MAZDA CX 60 EXCLUSIVE LINE 2024 នៅក្នុងប្រទេសកម្ពុជា។ តំណាងឲ្យភាពជោគជ័យការរចនាថ្មី MAZDA 2 Sport Edition 2024, រួមបញ្ចូលទាំងការចនា ខុសប្លែកពីម៉ូឌែលមុននូវ Feature សំខាន់ៗជាច្រើន ដែលធ្វើឲ្យរថយន្ដ Mazda 2 កាន់តែទំនើប និងជាជំរើសដ៏ល្អបំផុតសម្រាប់យុវវ័យជំនាន់ថ្មី។
Mazda 2 Sport Edition 2024 វាមានលក្ខណៈឌីហ្សាញប្លែកបែបស្ព័រសម្រាប់យុវវ័យសម័យថ្មី ដូចជាប៉ាណាខាងមុខមានស្ទាយពណ៌ខ្មៅបែបស្ព័រ កញ្ចក់មើលចំហៀងបែបស្ព័រ ដំបូល Film ពណ៌ខ្មៅ យ៉ាន់ស្ព័រ។ ខាងក្នុងមានបំពាក់ កៅអីពូកស្បែក មានហាយឡាយឆ្នូតក្រហម ដ៏ទាក់ទាញ និងឧករណ៍ សាកថ្មរទូរស័ព្ទដោយឥតប្រើខ្សែរ។ ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ កាមេរ៉ាមើលក្រោយ រួមជាមួយអេក្រង់ Heads-Up បង្ហាញអ្នកនូវព័ត៌មាន អំពីការបើកបរសំខាន់ៗទាំងអស់ដោយមិនចាំបាច់ងាកភ្នែក ចេញពីផ្លូវឡើយ។ Mazda 2 Sport Edition 2024 បំពាក់ដោយម៉ាស៊ីន SKY ACTIV G1.5L។
ចំណែករថយន្ត First-Ever Mazda CX 60 EXCLUSIVE LINE 2024 វិញជារថយន្ដទំនើប High Option បំពាក់ដោយម៉ាស៊ីនទំហំ 2.5L ស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Mazda ត្រូវបាន រចនាយ៉ាងប្រណីត ទាំងផ្នែកខាងក្រៅ និងផ្ទៃខាងក្នុង រួមជាមួយនឹង បច្ចេកវិទ្យាទំនើប SKY ACTIV ដែលតែងតែជា ស្តង់ដារ នៃរថយន្ដ Mazda។ New Mazda CX-60 EXCLUSIVE LINE 2024 វាមានលក្ខណៈឌីហ្សាញប្លែក “Kodo Design” ជាមួយ Concept “Noble toughness” ដែលមានការរួមបញ្ចូលគ្នានូវភាពស្រស់ស្អាតលេចធ្លោ ភាពរឹងមាំ ថ្លៃថ្នូរ និងភាពឆ្លាតវៃ។
ដូចជា ចង្កៀង LED ម៉ូតឌីហ្សាញទាក់ទាញប្លែក ចង្កៀងខាងមុខបិតបើកអូតូ ដំបូលបែប Panoramic Sunroof ដែលបងប្អូនអាចមើលទេសភាពផ្ដល់នូវអារម្មណ៍ស្រស់ស្រាយទាំង អ្នកបើកបរ និងអ្នក រួមដំណើរ។ វាមានបំពាក់ជាមួយប្រព័ន្ធ Head-Up Display ពណ៌ធម្មជាតិដែល អ្នកបើកបរ អាចមើលពត៌មានអំពីការបើកបរដោយមិនចាំបាច់ងាកភ្នែកចេញពីផ្លូវ។ អេក្រង់ Touch Screen ទំហំ 12.3” ដែលអាចភ្ជាប់ប្រព័ន្ធ Apple Car Play និង Android Auto, ប្រព័ន្ធសាកទូរស័ព្ទ ដោយឥតប្រើខ្សែរ កាមេរ៉ាមើលជុំវិញ 360 និង Sound System ម៉ាកBose 12គ្រាប់ថែមទៀតផង។
ជាមួយនឹងមុខងាការពារសុវត្ថិភាពចាំបាច់សម្រាប់ការបើកបរប្រចាំថ្ងៃ មានដូចជា ប្រព័ន្ធជំនួយក្នុង ការឡើងចំណោត ប្រព័ន្ធចាប់ ហ្វ្រាំងអូតូ ប្រព័ន្ធទប់លំនឹងពេលផ្លូវកោង ប្រព័ន្ធជំនួយរក្សា គន្លាតពេលស្ទះចរាចរណ៍ ប្រព័ន្ធរ៉ាដាចាប់ ល្បឿនរថយន្តខាងមុខ និងគ្រប់គ្រងល្បឿន ដោយស្វ័យ ប្រវត្តិ (MRCC) និងមាន Features ពិសេសៗជាច្រើនទៀតដែលបងប្អូនអាចសាកសួរ ព័ត៌មានបន្ថែមនៅអគារតាំង បង្ហាញរថយន្ដរបស់ក្រុមហ៊ុន Mazda Cambodia ទាំង៣សាខា៖
សាខាពោធិ៍ចិនតុង https://bit.ly/MazdaShowroomPochentong
សាខាព្រះមុនីវង្ស https://bit.ly/MazdaShowroomMonivong
សាខាមានជ័យផ្លូវ60m: https://goo.gl/maps/eyMV4oc25caZ9qVf9 ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 095 999 599 / 095 999 699 ឬតាមដាន Facebook Page ផ្លូវការ Mazda Cambodia៕