(ភ្នំពេញ)៖ កាលពីសប្ដាហ៍មុនផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បាននាំដំណឹងដ៏ភ្ញាក់ ផ្អើលជូនបងប្អូនពីទីលានប្រណាំងឡាន Multi-Level Track Indoor Go-Kart ដំបូងបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងបើកដំណើរការនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នេះនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាន់ទី៣ ។

សម្រាប់ពេលនេះវិញ កាន់តែអស្ចារ្យទៀតហើយ គឺនឹងមានការចែកសំបុត្រចូលលេងប្រណាំងឡាន Indoor Go-Kart ដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ១០០សំបុត្រនៅថ្ងៃទី១៩ ខែសីហា នៅកន្លែងកម្សាន្ត Neo Game Oasis ពីម៉ោង ១រសៀលតទៅ។ ទីលានប្រណាំងឡាន Multi-Level Track Indoor Go-Kart មួយនេះគឺជាទីលានប្រណាំងឡាន ដ៏ទំនើបជាមួយនឹងការប្រណាំងឡានប្រកបដោយផាសុកភាព មានទាំងម៉ាស៊ីនត្រជាក់ ការរចនាផ្លូវខ្វាត់ខ្វែង សម្ភារៈទំនើបៗ និង ធានាបាននូវសុវត្ថិភាពខ្ពស់បំផុត។

ត្រៀមខ្លួនជិះហើយឬនៅ ឡានថ្មី ផ្លូវថ្មីហើយបត់បែនច្រើនតម្រូវចិត្តអ្នកទាំងអស់គ្នាតែម្តង។ កុំភ្លេចមកទាំងអស់គ្នាណា ថ្ងៃបើកដំណើរការរបស់ Multi-Level Indoor Go-Kart ដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ចាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ត្រូវបានគេស្គាល់ថា ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តដើរទិញទំនិញ ជាទីល្អបំផុតសម្រាប់អតិថិជនចង់ចំណាយពេលវេលាល្អជាមួយគ្រួសារដោយ មានហាងអាហារ កន្លែងកម្សាន្តគ្រប់ទម្រង់ ជាពិសេសទៅទៀតនោះផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ក៏នៅតែបន្តផ្តល់ជូន ប្រូម៉ូសិន Mega អស្ចារ្យ ដោយអតិថិជនចំណាយចាប់ពី៥០ដុល្លារ រហូតដល់ ៣០០០ដុល្លារ នឹងឈ្នះការជិះឧទ្ធម្ភាគចក្រ, ស្នាក់នៅសណ្ឋាគារផ្កាយបួន និងផ្កាយប្រាំ , បណ្ណទឹកប្រាក់ និងរង្វាន់ឥតដែនកំណត់ជាច្រើនទៀតរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៉ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងលក់នៅក្នុងផ្សារ សូមទំនាក់ទំនងទៅកាន់លេខ៖
- លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
- តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails