(ភ្នំពេញ)៖ ក្រុមហ៊ុន អង្គរឌែរី ប្រូដាក ខូអិលធីឌី បានប្រារព្ធពិធីជួបជុំតំណាងចែកចាយទូទាំងប្រទេស ដែលទទួលបានលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ២០២៣កន្លងមក ។ពិធីអបអរនេះបានធ្វើឡើងនៅ សុខាភ្នំពេញ អូតែល កាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុន អង្គរឌែរី ប្រូដាក ខូអិលធីឌី ជារោងចក្រផលិតទឹកដោះគោអង្គរមីល ដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល នាខែវិច្ឆិកា ឆ្នាំ២០១៣។ រោងចក្រនេះស្ថិតនៅលើផ្ទៃដី ៣ហិកតា ហើយបានដំណើរផលិត ផលិតផលទឹកដោះគោដំបូងនៅ ខែកញ្ញាឆ្នាំ២០១៥ ជាមួយការដាក់បន្ថែមទុនវិនិយោគជាបន្តបន្ទាប់ មកដល់ពេលនេះទុនវិនិយោគបានកើនឡើងដល់ប្រមាណជិត ៤១លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះផ្ទៃដី រោងចក្រផលិតបានកើនទ្វេដង រហូតដល់ទៅ ៦ហិកតា ហើយបាននឹងកំពុង ផ្តល់ការងារជូនកម្មករនិយោជិក ប្រមាណជាជិត ៦០០នាក់ ក្នុងនោះនាយកដ្ឋានផ្នែកលក់ និងទីផ្សារមានចំនួន ១៥៨នាក់ នៅទូទាំងប្រទេស (ឆ្នាំ២០២៤ មានកំណើនប្រមាណ១០%) និងបានចូលរួមចំណែកបង់ពន្ធជូនថវិកាជាតិប្រមាណ ៨ ទៅ ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ។
នាយកដ្ឋានផ្នែកលក់ និងទីផ្សារ បានថ្លែងប្ដេជ្ញាចិត្ដផងដែរថា នឹងខិតខំសិក្សាស្វែងយល់អំពីតម្រូវការ គោលបំណងរបស់អ្នកប្រើប្រាស់ចុងក្រោយ ដើម្បីអភិវឌ្ឍន៍នូវផលិតផលថ្មីៗជាច្រើនទៀត ដើម្បីផ្គត់ផ្គង់តម្រូវការ ទីផ្សារប្រកបដោយនិរន្តភាព និង ដើម្បីពង្រីកទំហំទីផ្សាររបស់ក្រុមហ៊ុន ឱ្យកាន់តែធំជាលំដាប់ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនបានផលិតផល ១ ប្រភេទ បន្ថែមទៀតគឺ៖ ទឹកដោះគោបេស៍ខៅ ប្រភេទប្រអប់ក្រដាសបរិស្ថាន ចំណុះ 1,284Kg ហើយរំពឹងទុកជាមុនថា ផលិតផលនេះនឹងក្លាយជាផលិតផលលក់ដាច់ខ្លាំង និងមានការពេញនិយមគាំទ្រ ពីអតិថិជនទូទាំងប្រទេស។

ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការប្រគួតប្រជែងដ៏ខ្លាំងនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានខិតខំបង្កើតនូវយុទ្ធសាស្រ្ត ទីផ្សារថ្មីៗ ដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រគួតប្រជែងលើទីផ្សារ ប្រកបដោយយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ-ឈ្នះ-ឈ្នះ ។

ដោយមានភាពជឿជាក់ទៅលើសមត្ថភាព និងបទពិសោធន៍ក្នុងការចែកចាយលក់ផលិតផលយូរឆ្នាំ ព្រមទាំងការក្តាប់បាននូវព័ត៌មានទីផ្សារយ៉ាងជាក់លក្ខណ៍នៅក្នុងតំបន់ រៀងៗខ្លួនរបស់តំណាងចែកចាយទាំងអស់ ក្រុមហ៊ុនមានការរំពឹងទុកជាមុនថា ការសហការធុរកិច្ចក្នុងឆ្នាំ២០២៤ នេះ នឹងបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំ២០២៣ ហើយនឹងមានកំណើនមិនតិចជាង ១០-១៥% នោះឡើយ ដោយសារក្រុមហ៊ុនមានយុទ្ធសាស្រ្តល្អ ផលិតផលល្អ អ្នកចែកចាយពូកែ ការសហការល្អ នោះនឹងទទួលបានលទ្ធផលគាប់ប្រសើរជាមិនខាន។  

ខាងក្រោមនេះជាយុទ្ធសាស្រ្តគន្លឹះ សម្រាប់ឆ្នាំ២០២៤៖

* ការកសាងម៉ាកយីហោ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយជាពិសេស បណ្តាញសង្គម និង ឌីជីថល (Social and digital media)

* ការពង្រីកទីផ្សារ តាមរយៈកម្មវិធីលក់ជាពិសេសដល់ដៃគូលក់ និងចែកចាយបន្ត

* ការបង្កើនបរិមាណនៃអតិថិជនប្រើប្រាស់ចុងក្រោយ នៅទូទាំងប្រទេស  

សូមជម្រាបថាដើម្បីជាការថ្លែងអំណរគុណដល់ដៃគូតំណាងចែកចាយទាំងអស់ ក្នុងកម្មវិធីនោះក្រុមហ៊ុនបានផ្តល់ជូននូវការលក់បញ្ចុះថ្លៃពិសេស៕

អង្គរមីលមានមោទនភាព ដែលបានផលិតនៅប្រទេសកម្ពុជា!
អង្គរមីលល្អសម្រាប់សុខភាពអ្នក!