(ភ្នំពេញ)៖ សាលាអន្តរជាតិ TIA ​(TIA International School) បានបើកដំណើរសាខាថ្មីរបស់ខ្លួនហើយ ដែលស្ថិតនៅលើមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅថាផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ។ សាលាអន្ដរជាតិស្ដង់ដារអាមេរិកដ៏ល្បីមួយនេះ បានបើកទទួលចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ចាប់ពីកម្រិតមតេយ្យសិក្សា រហូតដល់វិទ្យាល័យ នឹងមានកម្មវិធីសិក្សាជា ៣ភាសា ខ្មែរ អង់គ្លេស និងចិន។

សាលាអន្តរជាតិ TIA បានបង្កើតឡើងនៅឆ្នាំ២០១៥ ស្ថិតនៅតំបន់បឹងកេងកេង ដោយមានការគំាទ្រខ្ពស់ពីអាណាព្យាបាលរបស់សិស្សានុសិស្ស សាលាលំដាប់អន្ដរជាតិនេះ បានសម្រេចបើកសាខាថ្មី លើផ្លូវ៦០ម៉ែត្រ ដែលមានទីតាំងធំទូលាយ និងផាកសុខភាពខ្ពស់ជាមួយនឹងបរិយាកាសបរិសុទ្ធនៅជុំវិញសាលា ល្អបំផុតសម្រាប់សិស្សានុសិស្ស ជាពិសេសសិស្សនៅកម្រិតមតេយ្យសិក្សា។ នេះបើតាមការបញ្ជាក់របស់លោកស្រី Tracey Mulder នាយករងសាលាអន្ដរជាតិ TIA។

លោកស្រី Tracey Mulder បានឱ្យដឹងទៀតថា ចំណុចពិសេសនៃសាលាអន្ដរជាតិ TIA ដែលធ្វើឱ្យមានគាំទ្រកាន់តែខ្លាំងពីអាណាព្យាបាលរបស់សិស្សានុសិស្សពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារសាលាយើងយកគុណភាពជាចម្បង បង្រៀនតាមស្ដង់ដារអាមេរិក រួមទាំងបញ្ជូលបន្ថែមនូវកម្មវិធីសិក្សាពិសេសៗដែលមានលើសាកលលោក ដែលធ្វើឱ្យកូនៗរបស់គាត់មានការអភិវឌ្ឍលឿន ទាំងសមត្ថភាពក្នុងការប្រើប្រាស់ភាសា ការទំនាក់ទំនាក់ សីលធម៌ល្អ ពិសេសស្មារតីរឹងមាំ និងមានភាពក្លាហាន។

ក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ លោកស្រីបានថ្លែងថា «នេះជាពេលពេលវេលាល្អណាស់ ហើយសូមស្វាគមន៍ចំពោះការអញ្ជើញមកកាន់សាលាអន្ដរជាតិ TIA។ សាលារបស់យើងនៅតែបន្ដប្ដេជ្ញាខ្ពស់ក្នុងការ បណ្តុះគំនិតសិស្សានុសិស្ស ឱ្យក្លាយទៅជាអ្នកដឹកនាំនៅថ្ងៃមុខ។ សិស្សទាំងអស់ គឺត្រូវបានលើកទឹកចិត្តឱ្យមានការគិត និងបណ្តុះគំនិតថ្មីៗដោយខ្លួនឯង ហើយដើម្បីសម្រេចបាននូវចំណុចនេះ គឺយើងដុះខាត់ពួកគាត់តាមកម្មវិធីសិក្សាបែបអាមេរិក»

លោកស្រីនាយករងសាលាបានឱ្យដឹងទៀតថា ការបណ្ដុះបណ្ដាលធនធានមនុស្សម្នាក់ឱ្យក្លាយជាអ្នកដឹកនាំ គឺត្រូវបណ្ដុះបណ្ដាលចាប់ពីវ័យកុមារភាពមក ដែលជាវ័យដ៏មានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាក្មេងកំពុងលូតលាស់ ទាំងកម្លាំងស្មារតី និងកាយសម្បទា ។ដូច្នេះហើយបានជាសាលា TIA បើកទទួលសិស្សចូលរៀន ចាប់ពីអាយុ២ឆ្នាំកន្លះឡើងទៅ។ ក្នុងឱកាសនេះ សូមលើកទឹកចិត្តអាណាព្យាបាល អញ្ជើញមកចុះឈ្មោះឱ្យកូនៗរបស់គាត់ ចាប់ពីមតេយ្យកម្រិតទាប ព្រោះនៅកម្រិតនេះពួកគេនឹងរៀនអភិវឌ្ឍន៍ជំនាញ ផ្លូវចិត្ត ផ្លូវកាយនិងបញ្ញា តាមរយៈការលេង ប្រាស្រ័យទាក់ទង ទំនាក់ទំនងសង្គម ការរៀន និងការស្វែងយល់។

លោកស្រីបន្ដថា នៅពេលពួកគេផ្លាស់ប្តូរទៅមតេយ្យកម្រិតមធ្យម ពូកគេនឹងចាប់ផ្តើមរៀនលេខ ពណ៍ រូបរាង ចម្រៀង និងព្យន្ជពា្ជនៈទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ ពួកគេនឹងត្រូវបានបង្រៀនឱ្យចេះចែករំលែក ការប្តូរវេន និងការទំនាក់ទំនងអារម្មណ៍របស់ពួកគេ។ នៅពេលចូលដល់មតេយ្យកម្រិតខ្ពស់ ពួកគេនឹងចាប់ផ្តើមរៀនពីពិភពលោកដែលនៅជុំវិញពួកគេ ក្នុងនោះដែលមានដូចជា វិទ្យាសាស្រ្ត និងសិក្សាសង្គម ហើយសាលាក៏មានបញ្ចូលនូវភាសាចិនផងដែរ។ សាលាអន្តរជាតិ TIA បានផ្តល់នូវកម្មវិធីសិក្សាភាសាចិន ចាប់ពីមតេយ្យកម្រិតខ្ពស់រហូតដល់ថ្នាក់ទី៣។

នៅពេលដែលកូនរបស់អ្នកបានបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន បន្តចូលរៀននៅសាលាធំ ដូចដែលគេចូលចិត្តនោះ កម្មវិធីសិក្សាមិនត្រឹមតែគ្របដណ្តប់ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្រ្ត និងភាសាខ្មែរប៉ុណ្តោះទេ សិស្សត្រូវបានណែនាំអំពីមុខវិជ្ជាសិក្សាសង្គមចម្រុះ។ ពួកគេចាប់ផ្តើមសិក្សាអំពីអរិយធម៌នៅក្នុងប្រវត្តិសាស្រ្ត ហើយនៅក្នុងភូមិសាស្រ្តពួកគេក៏បានសិក្សាពីលក្ខណៈរូបវន្តនៃផែនដី និងបរិយាកាសរបស់វា សកម្មភាពរបស់មនុស្ស។ សិស្សានុសិស្សត្រូវបានបង្រៀនអំពីការរស់នៅដែលមានផាសុខភាពល្អ ការបរិភោគាបានត្រឹមត្រូវ ការធ្វើលំហាត់ប្រាណ និងសារៈសំខាន់នៃជីវិតដែលមានតុល្យភាព ផ្លូវចិត្ត និងផ្លូវកាយតាមរយៈមេរៀនសុខភាព។

លោកស្រីបានបញ្ជាក់ថា «ជារៀងរាល់ថ្ងៃសុក្ររបស់យើង គឺជាថ្ងៃរីករាយរបស់សិស្សៗទាំងអស់។ សិស្សត្រូវទៅបណ្ណាល័យ ដើម្បីជ្រើសរើសសៀវភៅអានផ្ទាល់ខ្លួន។ យើងលើកទឹកចិត្តសិស្ស អានសៀវភៅ ឱ្យបានច្រើន ដើម្បីបង្កើនវាក្យសព្ទរបស់ពួកគេ និងពង្រីកចំណេះដឹងរបស់ពួកគេ។ ហើយពួកគេនឹងបានចូលរួមសកម្មភាពអប់រំកាយ និងកីឡា។ សិស្សថ្នាក់ទី៤ ដល់វិទ្យាល័យត្រូវបានបង្រៀនពីរបៀបគ្រប់គ្រងកុំព្យូទ័រដោយសុវត្ថិភាព ខណៈដែលកំពុងរៀនជំនាញកុំព្យូទ័រថ្មី និងការសរសេរកូដ។ ថ្ងៃសុក្រ គឺជាថ្ងៃសិល្បៈ និងសិប្បកម្ម ដែលសិស្សានុសិស្សអាចចូលរួមនៅក្នុងថ្នាក់សិល្បៈ ឬតន្រ្តី។ យើងបានចាប់ផ្តើមបញ្ចូលកាលវិភាគបន្ថែមនៅថ្ងៃសុក្ររបស់យើង ដូចជាការលេងអុក ការថែទាំសួន ការសម្តែងរឿងល្ខោន ការជជែកដេញដោល។ ការដែលសាលាយើងរៀបចំយ៉ាងដូច្នេះ គឺដូចសុភាសិតចាស់ពោលថា «ការងារទាំងអស់គ្មានការលេង ធ្វើឱ្យ Jack ក្លាយជាក្មេងល្ងង់» វានឹងមិនកើតឡើងនៅ សាលាអន្ដរជាតិ TIA ទេ»

សិស្សានុសិស្សអាចលេងបាល់ទាត់ និងបាល់ទះនៅទីលានខាងក្រៅ។ នៅក្នុងសាលសាលា ពួកគេអាចលេងវាយប៉េងប៉ុង។ ក្នុងនោះសាលាក៏មានបន្ទប់លេងហ្គេម ដែលពួកគេអាចកម្សាន្តដោយខ្លួនឯង ជាមួយហ្គេមក្តារ និងមានបន្ទប់សម្រាកសម្រាប់មើលកុនផងដែរ។ ជារៀងរាល់ថ្ងៃសុក្រ សាលាក៏ផ្តល់ជូនថ្នាក់តេក្វាន់ដូ ជាសកម្មភាពបន្ថែមម៉ោង។ ជាចុងក្រោយដំណើរកម្សាន្តទៅកាន់ទីកន្លែងកម្សាន្ត និងកន្លែងគួរឱ្យចាប់អារម្មណ៍ និងប្រវត្តិសាស្រ្ត ដើម្បីអប់រំសិស្ស។

សូមជម្រាបថា សិស្សានុសិស្សសាលាអន្ដរជាតិ TIA នឹងចូលរួមក្នុងការប្រលងប្រកួតគណិតវិទ្យា ហើយកំពុងរៀបចំខ្លួនសម្រាប់ការប្រកួត SASMO នាពេលខាងមុខផងដែរ៕