(ភ្នំពេញ)៖ ក្រុមហ៊ុន Yeo’s Cambodia ជាក្រុមហ៊ុនផលិតទឹកផ្លែឈើឈានមុខគេនៅកម្ពុជា​ បានបង្ហាញរូបរាងថ្មី នៃទឹកសណ្តែកសៀង Immuniti របស់ខ្លួន​ជាមួយរសជាតិឆ្ងាញ់ដូចដើម មាន៤រសជាតិ​ ព្រមទាំងបន្ថែមអត្ថប្រយោជន៍ទ្វេដង ក្នុងទឹកសណ្តែកសៀង Immuniti របស់ខ្លួនជាមួយវីតាមីន B6 និងរ៉ែស័ង្កសី ដើម្បីជំនួយដល់សុខភាពឱ្យកាន់តែប្រសើរ។

ទឹកសណ្តែកសៀង Yeo's Immuniti ជាភេសជ្ជៈដែលសក្តិសមនឹងអាហារពេលព្រឹករបស់អ្នក ត្រឹមមួយក្រេបដំបូង រលូនពេញមួយថ្ងៃ បង្កើនថាមពល ជំនួយដល់ការចង់ចាំ ពង្រឹងប្រព័ន្ធភាពសុំាល្អបំផុតសម្រាប់សុខភាព។

ក្រុមហ៊ុន Yeo’s Cambodia តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹង និងអភិវឌ្ឍន៍គុណភាពផលិតផល​ របស់ខ្លួនជានិច្ច

ដើម្បីជួយលើកកម្ពស់គុណភាព ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។

ទឹកសណ្ដែកសៀង Yeo's Immuniti ទាំង៤រសជាតិ មានរសជាតិទឹកសណ្ដែករសជាដើម, ទឹកសណ្ដែករសជាតិស្ករត្នោត, ទឹកសណ្ដែករសជាតិសូកូឡា និងទឹកសណ្ដែករសជាតិសណ្ដែកខ្មៅ។

សូមជម្រាបថា ​ដើម្បីណែនាំផលិតផលទឹកសណ្ដែកសៀង Yeo’s Immuniti របស់ខ្លួន ដែលផ្តល់អត្ថប្រយោជន៍ទ្វេដង ទៅដល់អតិថិជន ក្រុមហ៊ុន Yeo’s​ Cambodia បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាច្រើននៅ តាមក្លឹបកីឡា កន្លែងហាត់ប្រាណ ឱសថស្ថាន និងសួនច្បារសាធារណៈនានានៅទូទាំងរាជធានីភ្នំពេញ។

សូមកុំភ្លេចតាមដាន​ បណ្ដាញសង្គមរបស់ក្រុមហ៊ុន Yeo's Cambodia ដើម្បីចូលរួមជាមួយសកម្មភាពលេងកម្សាន្តសប្បាយៗនានា និងមានឱកាសំឈ្នះរង្វាន់ជាច្រើនទៀតផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន YHS (CAMBODIA) FOOD & BERVERAGE PTE LTD ឬ Yeo's Cambodia ជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo's Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោ ភេសជ្ជៈអាស៊ី (Asian Soft Drink) ឈានមុខគេនៅកម្ពុជា។
ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេលដែលបានជាប់ជាជម្រើសទីមួយ ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្ន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១ ។ Yeo's ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផល ដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក៕