(ភ្នំពេញ)៖ ក្នុងនាមជាក្រុមហ៊ុននាំមុខគេនៅកម្ពុជា ក្នុងការផលិតភេសជ្ជៈអាស៊ី (Asian Drink) និងដើម្បីអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន (ឆ្នាំរោង) ក្រុមហ៊ុន Yeo’s Cambodia បានច្នៃប្រឌិត និងបញ្ចេញនូវកំប៉ុងភេសជ្ជៈតែត្រជាក់ ឈីង ប៉ូលាំង ជាមួយរចនាបទនៃកំប៉ុងប្រកបទៅដោយភាពទាក់ទាញ និងទាន់សម័យ ស័ក្តិសមបំផុតសម្រាប់អតិថិជនយកទៅអបអរ ក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិននាពេលខាងមុខនេះ ពីព្រោះរចនាបទដ៏ពិសេសពិសាលនេះ ត្រូវបានរចនាឡើងជារូបនាគ និងមានផ្ទៃកំប៉ុងពណ៌ក្រហម ដែលជានិមិត្តរូបតំណាងឲ្យសេចក្តីរីករាយ ការជួបជុំ ភាពរឹងមាំ ភាពជោគជ័យ និងសំណាងល្អ។
ភេសជ្ជៈ Yeo’s ឈីងប៉ូលាំង គឺជាប្រភទ តែរុក្ខជាតិ ល្អសម្រាប់សុខភាព ដែលចម្រាញ់ចេញពីរុក្ខជាតិពិសេស ដើម្បីជួយកាត់បន្ថយកម្ដៅក្នុងរាងកាយ។ ភេសជ្ជៈមួយនេះ ស័ក្ដិសមយ៉ាងល្អឥតខ្ចោះ ជាមួយការពិសាសាច់អាំង អាហារហឹរៗ និងស៊ុបក្តៅៗ។ ក្នុងនាមជានិមិត្តរូបនៃភេសជ្ជៈដែលនាំមកនូវសុខភាព និងភាពរីករាយ ពិធីបុណ្យចូលឆ្នាំចិន គឺជាឱកាសដ៏ស័ក្ដិសមបំផុត សម្រាប់លោកអ្នកនាំយកភេសជ្ជៈ ឈីងប៉ូលាំង ដើម្បីរៀបចំប្រារព្ធពិធីបុណ្យប្រពៃណី និងសកម្មភាពកម្សាន្ដនានាផងដែរ។
លោក Ozgur Simsek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា «នៅពេលដែលពិធីបុណ្យចូលឆ្នាំចិនកាន់តែខិតជិតមកដល់ ក្រុមហ៊ុន Yeo’s Cambodia ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការអញ្ជើញអតិថិជនប្រើប្រាស់នូវភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង រូបរាងថ្មី (មានកំណត់) នេះ សម្រាប់ឱកាសដ៏ពិសេសមួយនេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនសូមជូនពរដល់អតិថិជនគ្រប់ៗគ្នា ឲ្យជួបប្រទះតែភាពរុងរឿងក្នុងឆ្នាំថ្មី ឆ្នាំរោងនេះ ហើយក្រុមហ៊ុនយើងជឿជាក់ថាភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង គឺពិតជាល្អឥតខ្ចោះសម្រាប់ការអបអរសាទរក្នុងឱកាសនៃការជួបជុំមួយនេះ»។
ដើម្បីអបអរសាទរនូវការដាក់តាំងបង្ហាញរចនាបទកំប៉ុងរូបរាងថ្មី ស្របពេលជាមួយនឹង ការចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីចិន ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះផងដែរ ក្រុមហ៊ុន Yeo's Cambodia កំពុងរៀបចំកម្មវិធីសប្បាយៗជាបន្តបន្ទាប់។ សកម្មភាពដ៏ពិសេសជាងគេ គឺការរាំជាក្រុមនូវរបាំប្រពៃណីវប្បធម៌ចិន (Flash Mob) ដើម្បីជាការ កម្សាន្តនៅតាមភោជនីយដ្ឋាននានា ទូទាំងរាជធានីភ្នំពេញ។ ទីតាំងទាំងនេះ រួមមាននៅភោជនីយដ្ឋាន ហាងមីហឹរ ហាងស៊ុបស៊ីឆ័ន ហាងសាច់អាំង និងផ្សារអាហារពេលរាត្រី ជាដើម។
មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏មានឱកាសចាប់យករង្វាន់ ដោយការលេងហ្គេមផ្សេងៗក្នុងអំឡុងពេលកម្មវិធីនីមួយៗផងដែរ។ សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo's Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម។
សូមជម្រាបថា ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬត្រូវបានស្គាល់ថា Yeo's Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng Ltd. ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo's Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេល ដែលបានជាប់ជាជម្រើសទីមួយ ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្ន ន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១ ។ Yeo's ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក៕