(ភ្នំពេញ)៖ អស់រយៈពេលជាង១០ឆ្នាំហើយ ដែលហាង ហ្គូលឌែនភើល(Golden Pearl) បានបើកដំណើរការ ដោយផ្តើមដំបូងពីការលក់តែគជ់ខ្យង។
ពីដំបូងឡើយ លោកស្រី រស់ ម៉ារី ដែលជាម្ចាស់ហាងហ្គូលឌែនភើល បានចាប់ផ្តើមពីអាជីវកម្ម បែបធម្មតា ដោយត្រឹមតែជាការស្ពាយកាបូបដើរលក់ ខណៈពេលប្រជាពលរដ្ឋខ្មែរមិនទាន់ស្គាល់គុជខ្យងបានទូលំទូលាយនៅឡើយទេ។ ដោយសារតែការស្រលាញ់លោកស្រីបានតស៊ូលក់គ្រឿងអល្លង្កាដែលច្នៃពី គជ់ខ្យងនេះពីលក្ខណៈតូចតាច រហូតដល់មានហាងធំមួយ។
ហាងហ្គូលឌែនភើលដែលមានទីតាំងនៅលើផ្លូវ៣៦០ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង មានលក់គជ់ខ្យង ទាំងទឹកសាប និងទឹកប្រៃ និងគ្រឿងអល្លង្កាគ្រប់ប្រភេទដែលច្នៃពីគជ់ខ្យង។ ក្រៅពីលក់នូវប្រភេទគុជខ្យង ទាំងទឹកសាប និងទឹកប្រៃ ហាងហ្គូលឌែនភើល ក៏មានលក់ ត្បូងធម្មជាតិរបស់ខ្មែរ ដូចជាត្បូងទទឹម, កណ្តៀង, ប៊ុត, បឹងកា, និល, មរកត ដែលនាំមកពីខេត្តប៉ៃលិន ខេត្តរតនៈគិរី និង ត្បូងដែលនាំចូលពីក្រៅប្រទេសផងដែរ។

គជ់ខ្យង គឺជាគ្រឿងអល្លង្កាមួយប្រភេទដែលគេនិយមប្រើប្រាស់សម្រាប់លម្អរាងកាយ។ ក្រៅប្រើប្រាស់លម្អរាងកាយ លើកសម្រស់ គេមានជំនឿថា គជ់ខ្យង ក៏ជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តអ្នកពាក់ផងដែរ។ ដោយសារតែគុជខ្យងមានភាពត្រជាក់ពីធម្មជាតិ វាមានសមត្ថភាពគ្រប់គ្រងសីតុណ្ហភាពរាងកាយ និងសម្រួលស្ថានភាពលើសឈាមក្នុងរាងកាយ។ ការពាក់គជ់មែនទែន និងធម្មជាតិផ្ដល់ឱ្យអ្នកនូវឧត្តមភាព និងជីវិតពោរពេញដោយរឿងសំណាង ជាពិសេសផ្តល់នូវភាពវិជ្ជមានទាក់ទងនឹងការងារ អាជីព ប្រាជ្ញា ទំនាក់ទំនង និងទ្រព្យសម្បត្តិ។

បច្ចុប្បន្ននេះ ហ្គូលឌែនភើល មានសេវាកម្មដូចជា ទទួលធ្វើគ្រឿងអល្លង្កា ដែលឌីហ្សាញដោយខ្លួនឯង តាមតម្រូវការរបស់អតិថិជន ជាពិសេសគ្រឿងអល្លង្កា ដែលច្នៃចេញពីគជ់ខ្យង ត្បូងធម្មជាតិ និងពេជ្រ ព្រមទាំងមានទទួលលក់ និងទិញគ្រឿង អល្លង្កាគ្រប់ប្រភេទផងដែរ។ ដោយសារ សេវាកម្មល្អ និងគុណភាពនៃគ្រឿងអល្លង្កា បច្ចុប្បន្ននេះ ហាងហ្គូលឌែនភើល ទទួលបានការគាំទ្រពីអតិថិជនទាំងក្នុង និងក្រៅប្រទេស និងមានការបញ្ជាទិញពីអតិថិជនពីក្រៅប្រទេសជាច្រើន ដូចជាម៉ាឡេស៊ី ថៃ ហុងកុង ញ៉ូវហ្សេលែន បារាំង កាណាដា ជាពិសេសហរដ្ឋអាមេរិក។
សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈ ទំព័រ ហ្វេសប៊ុក៖ Golden Pearl និង Page ៖ Ruos Mary ៖អ៊ីស្តាក្រាម Golden Pearl និងតិកតុក ៖ golden_pearl360
ឬតាមរយៈទូរសព្ទលេខ 066 599 446/ 093 599 446/ 012 599 446
ឬតាមនៅទីតាំងហាងដោយផ្ទាល់ ៖ ផ្ទះ១៣៥DE0 , ផ្លូវ៣៦០ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៖ https://maps.app.goo.gl/2oNZw4U2tNj9nEjX6