(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរកម្ពុជាជិត១០រូប នឹងចេញដំណើរទៅប្រកួតនៅលើទឹកដីប្រទេសបារាំង ដើម្បីប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ និងដណ្តើមខ្សែក្រវាត់ WKF (ពិភពគុនខ្មែរ)។

កីឡាករគុនខ្មែរដែលចេញទៅប្រកួតនៅប្រទេសបារាំង នៅថ្ងៃទី២ ខែមិថុនា នៅទីក្រុងប័រដូ រួមមានឈឿង ល្វៃ ប៉ះ Omar Samb ក្នុងតំណែងគូឯក, លន បញ្ញា ប៉ះ Omar Bathily, ទួន ស្រីពិន ប៉ះ Marika Orel, និងកីឡាករសៀង ហៃ ដែលកំពុងហ្វិកហាត់នៅបារាំង ប៉ះជាមួយ Mazouz។ ដោយឡែកអ្នកប្រដាល់កម្ពុជាចំនួន២រូបគឺ ឃឹម បូរ៉ា និងឈុត សេរីវ៉ាន់ថង ដែលប្រកួតបេក្ខភាព ម៉ារ៉ាតុន ដណ្ដើមខ្សែក្រវាត់ KSF ក្នុងប្រភេទទម្ងន់ Light Weight 61kg។

ជាពិសេសក្រុមហ៊ុន GANZBERG បានផ្តល់ជូនកាដូយក្សឡាន ១គ្រឿង លើកស្ទួយវិស័យគុនខ្មែរគឺឡាន Pick Up BT-50 ខ្លាញ់គោ សម្រាប់កីឡាករ ឃឹម បូរ៉ា និងឈុត សេរីវ៉ាន់ថង។

GANZBERG មានឆន្ទៈគាំទ្រគុនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក ការធ្វើប្រកួតនៅបារាំងលើកនេះ គឺយើងបានផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក មិនមែននិយាយចេះតែនាំគុនខ្មែរទៅកាន់កម្រិតពិភពលោកនោះទេ។

GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក, GANZBERG ស្រលាញ់គុនខ្មែរ, សូមពិសារដោយការទទួលខុសត្រូវ៕