(ភ្នំពេញ)៖ បើយើងសង្កេតមើល ពីស្ថានភាពអាជីវកម្មគ្រប់ប្រភេទទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ សព្វថ្ងៃ គឺកំពុងតែមានការប្រកួតប្រជែងទីផ្សារគ្នាយ៉ាងសកម្ម ដែលទាមទារខ្ពស់ឱ្យអ្នកវិនិយោគ ក៏ដូចជាបុគ្គលិកត្រូវបង្កើនយុទ្ធសាស្ត្រទីផ្សារថ្មីៗ ដើម្បីពង្រឹងសមត្ថភាពឱ្យបានគ្រប់គ្រាន់ ទៅលើវិសាលភាពនៃទីផ្សារពាណិជ្ជកម្មកម្ពុជា ក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ជាការពិតណាស់ កង្វះខាតនូវចំណេះដឹងអំពីច្បាប់ពាណិជ្ជកម្ម គឺជាកត្តាដែលនាំឱ្យក្រុមហ៊ុនមួយចំនួន បានទទួលបរាជ័យក្រោយពីបើកដំណើរការបានមួយរយៈ។

ដូច្នេះវិទ្យាស្ថានខេមអេដ បានរៀបចំវគ្គសិក្សាខ្លីទៅលើច្បាប់ពាណិជ្ជកម្មកម្ពុជាដែលបានផ្ដល់ អត្ថប្រយោជន៍ និងចំណេះដឹងយ៉ាងច្រើនដូចជា៖
* ប្រព័ន្ធច្បាប់សំខាន់ៗដែលទាក់ទងទៅនឹងពាណិជ្ជករ និងការវិនិយោគ
* ប្រភេទផ្សេងៗនៃក្រុមហ៊ុននីមួយៗនៅប្រទេសកម្ពុជា
* ច្បាប់ការងារ និងការចុះកិច្ចសន្យាការងារ
* ការចុះបញ្ជីពាណិជ្ជកម្ម
* របៀបនៃការបង្កើតអាជីវកម្ម ឬពាណិជ្ជកម្ម
* ការរៀបចំក្រុមហ៊ុន ការគ្រប់គ្រងក្រុមហ៊ុន មូលធន និងហិរញ្ញវត្ថុផ្សេងៗ
* របៀបដោះស្រាយជម្លោះរវាគភាគីផ្សេងៗ និងការសងបំណុលផ្សេងៗនៅពេល ក្រុមហ៊ុនរងវិបត្តិផ្សេងៗ
* ច្បាប់ទាក់ទងទៅនឹងគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មជាដើម។

ក្នុងនោះផងដែរ ការសិក្សាវគ្គខ្លីច្បាប់ពាណិជ្មកម្មកម្ពុជាត្រូវបានបណ្តុះបណ្ដាល ដោយសាស្ត្រាចារ្យដែលមានទាំងចំណេះដឹង ជំនាញ និងបទពិសោធន៍ច្បាស់លាស់ទាក់ទងទៅនឹង ច្បាប់ពាណិជ្ជកម្ម ក៏ដូចជាការដោះស្រាយវិវាទអាជីវកម្មផ្សេងៗ និងការណែនាំរៀបចំផែនការ ដើម្បីឱ្យដំណើរការនៃអាជីវកម្មដំណើរការទៅដោយរលូន ស្របតាមច្បាប់ស្ដីពីសហគ្រាស ពាណិជ្ជកម្ម ច្បាប់ការងារ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត។

កាន់តែពិសេសសញ្ញាបត្រច្បាប់ពាណិជ្ជកម្ពុជា នៅវិទ្យាស្ថានខេមអេដ គឺជាសញ្ញាបត្រមួយ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពីសំណាក់សមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស។ អ្នកដែលកាន់សញ្ញាបត្រនេះនឹងត្រូវបានទទួលការលើកលែង ពីការប្រលងទៅលើមុខវិជ្ជា Corporate and Business Law (LW) របស់កម្មវិធីសិក្សា ACCA ចក្រភពអង់គ្លេស។

និស្សិតដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះពីឥឡូវនេះតទៅរហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ហើយវិទ្យាស្ថានរីករាយស្វាគមន៍ជានិច្ច សម្រាប់ការសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ័ ០១០ ៩៨៦ ៥២៣/០៧០ ៦៧៣ ៦៧៣ ក៏ដូចជាតាមរយៈតេឡេក្រាមលេខ ០៧០ ៥៨៨ ៨៨៦ ឬក៏តាមរយៈអ៊ីម៉ែល [email protected]។ លោកអ្នកអាចចុះឈ្មោះ ផ្ទាល់នៅទីតាំងផ្ទះលេខ ៦៤ ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈគេហទំព័រ www.cam-ed.edu.kh៕