(ភ្នំពេញ)៖ ការប្រកួតប្រជែងគ្រលុកស្រាថ្នាក់ជាតិ MONIN Cup Cambodia 2024 ហៅកាត់ថា MCC ប្រចាំប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០២៤ បានឈានមកកាន់វគ្គជម្រុះផ្តាច់ព័ត្រហើយ ដើម្បីជម្រុះយកបេក្ខជនជើងឯកបន្តទៅប្រកួតប្រជែងទៅកាន់ឆាតអន្តរជាតិនាពេលខាងមុខនេះ។

នៅក្នុងឆ្នាំនេះ កម្មវិធីការប្រកួតប្រជែង បានផ្តោតទៅលើប្រធានបទ « No/ Low ABV Trend» ដែលជាការលាយជាតិអាល់កុល ឱ្យទាបជាង 8 % Alcohol by Volumes (មិនទាន់ដាក់ទឹកកក) ហើយជាប្រធានបទមួយ ដែលកំពុងតែប្រើប្រាស់នៅទូទាំងពិភពលោក នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ រយៈពេល ១ថ្ងៃ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព័ត្រ និងផ្តាច់ព័ត្រ ស្ថិតនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល (Chip Mong 271 Mega Mall) ជាន់ផ្ទាល់ដី ។

កម្មវិធីនេះ រៀបចំឡើងនៅក្នុងគោលបំណងចូលរួមលើកស្ទួយវិស្ស័យទេសចរណ៍ និងភោជនីយដ្ឋានកម្ពុជា ដើម្បីផ្ដល់ឱកាសដល់អ្នកដែលស្រឡាញ់វិស័យគ្រលុកស្រា និងអ្នកជំនាញខាង Mixolog ព្រមទាំងអ្នកដែលមានទេពកោសល្យ នៅទូទាំងប្រទេសចូលរួមប្រកួតប្រជែងយកជ័យលាភីទៅប្រកួតនៅឆាកអន្តរជាតិតំណាងឲ្យប្រទេសកម្ពុជា។ កម្មវិធីការប្រកួតប្រជែងគ្រលុកស្រាថ្នាក់ជាតិ MONIN Cup Cambodia 2024 រៀបចំឡើងដោយ ក្រុមហ៊ុន ខូហ្វី សហការជាមួយ MONIN Cambodia និងក្រោមកិច្ចសហការពីសហព័ន្ធទេសចរណ៍កម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង៣០០លានដុល្លារសាងសង់។ ផ្សារទំនើបខ្នាតអន្តរជាតិមួយនេះក៏មានផ្ដល់ជូននូវសេវាកម្មពិសេសៗជាច្រើនសម្រាប់បំពេញតម្រូវការដៃគូអាជីវកម្មរបស់ខ្លួនដូចជាទីតាំងសម្រាប់រៀបចំកម្មវិធីនិងការតាំងបង្ហាញនានា, ទីតាំងហាងសម្រាប់ជួលនិងការតាំងបង្ហាញនូវម៉ាកយីហោក្រុមហ៊ុននៅក្នុងផ្ទាំង LED ការប្រឹក្សាផ្នែកទីផ្សារ និងប្រូម៉ូតលើបណ្ដាញសង្គមនាៗ។ ធ្វើជាដៃគូអាជីវកម្មជាមួយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ឥឡូវនេះ៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
- លេខទូរសព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៉ីមែល៖ [email protected]